កំណាព្យ៖ ច្បាប់ក្រម
ច្បាប់ក្រម
បទកាកគតិ
បទកាកគតិ
នេះគឺច្បាប់ក្រម
ប្រើឱនលំទោន
ប្រើឱនលំទោន
ប្រសើរឧត្តម
កុំបីមានឆ្គង
កើតដោយប្រណិប័តន៍។
កុំបីមានឆ្គង
កើតដោយប្រណិប័តន៍។
ទូន្មានអ្នកផង
ប្រាជ្ញាបុណ្យផង
ប្រាជ្ញាបុណ្យផង
ច្បាប់ប្រុស (កំណាព្យ)
July 31, 2009 — sethaiech
ច្បាប់ប្រុស
(បទព្រហ្មគីតិ)
(បទព្រហ្មគីតិ)
រៀនបទរៀនបាទចាស | កុំច្រលាសលើរៀមច្បង |
ស្រដីនឹងអ្នកផង | ពាក្យឲ្យគួរកុំឯងវ៉ី។ |
អឺអើអញដាច់សាច់ | ឆ្គងពាក្យពេចន៍គេស្រដី |
ដើមដៀលឲ្យអប្រិយ | ស្រដីថាកូនអត់ពូជ។ |
ចាស់ទុំមិនប្រដៅ | ជេរកូនចៅទើបវាខូច |
គេថាកូនឥតពូជ | មិនដឹងច្បាប់នឹងចាស់ទុំ។ |
គេដៀលដល់ម៉ែឪ | កេរ្តិ៍អាស្រូវស្អុយរហ៊ុម |
គេស្តីដើមជៀវជុំ | ដំនៀលនោះដល់មកចាស់។ |
កុំកាចកុំស្លូតពេក | កុំចំអៀករៀនរហ័ស |
កុំខ្លាចកុំហ៊ានណាស់ | ឲ្យរំពឹងរំពៃគ្រប់។ |
ទោះដេកឲ្យរហ័ស | ភ្ញាក់មុនចាស់ដោះឡើងលុប |
មុខមាត់មើលឲ្យគ្រប់ | ទ្រព្យរបស់សឹមដេកវិញ។ |
មាសប្រាក់ស្រូវអង្ករ | ទុកឲ្យល្អកុំសប្បុរស |
សំចៃកុំឲ្យអស់ | មើលថែថួនខ្លួនឯងណា។ |
សូវស្តួចកុំឲ្យដាច់ | បើវាតិចឲ្យឧស្សាហ៍ |
រិះរកផ្សំទៀតណា | ឲ្យបានច្រើនក្រវើនទុក។ |
នឹងចាយឲ្យគិតក្រោយ | ទោះនឹងឲ្យៗមើលមុខ |
កុំឲ្យស៊ុកគ្រលុក | ទោះនឹងទុកឲ្យចំណាំ។ |
រដូវធ្វើចំការ | ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ |
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ | ត្រាវត្រសក់ត្រប់បន្លៃ។ |
កុំខ្ជិលកុំច្រអូស | ទៅរងួសរត់សុំគេ |
គេមិនឲ្យឯងទេ | តែគឺមោះព្រោះខ្ជិលដាំ។ |
ប្រយ័ត្នប្រយោជន៍យូរ | ទោះលក់ដូរមើលថែថួន |
ទោះទ្រព្យរបស់ខ្លួន | ឲ្យសួរកូនសួរប្រពន្ធ។ |
កុំអាងឯងជាប្រុស | ចាយរបស់មិនគិតគន់ |
មិនដឹងដល់ប្រពន្ធ | ព្រមព្រៀងគ្នាឥតបើថា។ |
ទោះបីបើបងប្អូន | រកពឹងខ្លួនទៅទីណា |
ទោះទៅលេងឥតការ | ឥតគេរកដើរឆ្ងាយជិត។ |
ឲ្យប្រាប់អ្នកនៅផ្ទះ | កុំរលះឥតគំនិត |
គេភ័យព្រួយចិត្តគិត | ព្រោះមិនដឹងជាទៅណា។ |
បើសិនជាមានភ័ព្វ | ប្រសើរគាប់នោះឥតថា |
ប្រសិនពានពស់ខ្លា | ខ្យល់ចុកចាប់ឥតបើសម។ |
កូនអើយបាកុំធ្លោយ | កុំធ្លាប់ឲ្យអាប់កិត្តិយស |
ធម្មតាកើតជាប្រុស | ឲ្យរករៀនច្បាប់មាត្រា។ |
លោកថាហៅឆ្កួតបី | មួយឆ្កួតស្រីមួយឆ្កួតស្រា |
មួយឆ្កួតល្បែងពាលា | លេងបៀប៉ោធួកំតាត់។ |
ទាក់មាន់ទាក់ទទា | ជល់ភ្នាល់គ្នាបរបាញ់សត្វ |
អន្ទាក់ដាក់បង្កាត់ | ល្បែងអស់នោះមិនកំណើត។ |
ធម្មតាប៉ោ និងបៀ | មិនដែលខ្មែរណានឹងកើត |
មិនឮមានកំណើត | មានតែលិចលង់ខ្លួនទេ។ |
ជួនកាលគេចាញ់ឯង | រៀងរាល់ល្បែងតែងនឹងរេ |
មានកាលឯងចាញ់គេ | កុំទុកចិត្តថាឯងប៉ិន។ |
(ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ)
No comments:
Post a Comment