ជនសង្ស័យកាំភ្លើងជ័រ ប្លន់ម៉ូតូពីស្រ្តីម្នាក់ មិនបានសម្រេច រត់ចោលម៉ូតូ ចូលទៅក្នុងផ្សារសិនជូរី

រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រឡប់មកពីជូនប្តីជានាយទាហាន
ទៅបន្ទាយកងពលតូចលេខ៧០ វិញ ជិះម៉ូតូក្នុងគោលបំណងទៅផ្ទះវិញ
ស្រាប់តែមានជនសង្ស័យ ២នាក់ ប្រដាប់ដោយកាំភ្លើងជ័រ
ជិះម៉ូតូដេញតាមប្លន់ មិនបានសម្រេច បាននាំគ្នារត់ចោលម៉ូតូ
ចូលទៅក្នុងផ្សារសិនជូរី ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍
ជិះម៉ូតូទាក់ដៃចង្កូតគ្នា រវាងម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1BQ 3816 បានជិះវ៉ាម៉ូតូសេ១២៥ ស៊េរី២០០៨
ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B 3498 បានបត់ឆ្វេង
បណ្តាលឲ្យទាក់ដៃចង្កូតគ្នា សន្លប់ម្នាក់ របួសស្រាលម្នាក់ ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ ជនរងគ្រោះជាកម្មករសំណង់៣នាក់
ចេញពីធ្វើការជិះម៉ូតូដើរលេង ស្រាប់តែមាន
ដកកាំភ្លើងខ្លីវាយបែកបុរសម្នាក់អះអាងថារូបគេជាមន្រ្តីនគរបាលបាន
ក្បាលទាំង ៣នាក់ ក្នុងនោះធ្ងន់ធ្ងរម្នាក់ ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាកម្មករសំណង់
ខណៈពេលដែលយកម៉ូទ័រទៅកាត់ឈើប៉ះចំមុខតំណ
បណ្តាលឲ្យឆក់ប្រកាច់ត្រិល ដូចគេវាយក្បាលត្រីរ៉ស់អញ្ចឹង
បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ស្រវឹងឡើងធ្ងន់ខ្លួន ជិះម៉ូតូវ៉េវ
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI 9050 រេពេញផ្លូវ ទៅបុកផ្នូរវិរជន
នៅរង្វង់មូលវិមានឯករាជ្យ បាក់អស់២
បណ្តាលឲ្យដួលរងរបួសធ្ងន់ខ្លួនឯង និងខូចខាតម៉ូតូ យ៉ាងដំណំ ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ
2T 2048 ជិះគ្នា ៤នាក់ ស្រី ២នាក់ ប្រុស ២នាក់
ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកបើករថយន្តទៅបុករថយន្ត
តាក់ស៊ីម៉ែត្រ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2M 5106
បណ្តាលឲ្យរថយន្តទាំងពីរ រងការខូចខាត យ៉ាងដំណំ ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B 2333
ជិះគ្នា ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បើកបរដោយស្រ្តី
ក្នុងស្ថានភាពស្រវឹង បើកព័ទ្ធរង្វង់មូល ទៅបុកបង្គោលភ្លើង
ធ្វើឲ្យទ្រេតបង្គោលរថយន្តពុះចំកណ្តាល ខូចខាតផ្នែកខាងមុខ
បណ្តាលឲ្យរងរបួសធ្ងន់ បុរសម្នាក់ ស្រ្តីជាអ្នកបើករងរបួសស្រាល ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ លួចរថយន្តកូរ៉ូឡា ពណ៌ស្ករ
ពាក់ស្លាកលេខ ភ្នំពេញ 2O 2700 ពីផ្សារឯករាជ្យ១
បើករត់ប្រទះឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសកំពុងល្បាតក្នុងភូមិ
សាស្រ្ត បានបត់រថយន្តត្រឡប់ក្រោយវិញ បើករត់គេចលឿនពេក
ហោះចូលទៅត្រាំទឹកស្អុយ ក្នុងប្រឡាយទឹកប៉ះជើងទ្រមេឃ
អ្នកជិះក្នុងរថយន្តនាំគ្នា រត់ចេញទាន់ពេលវេលា ។
>>>អានបន្ត
|

រាជធានីភ្នំពេញ ៖ ម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1BQ 9624 ជិះគ្នា ២នាក់ បត់ចូលក្រុមហ៊ុន ស្រាប់តែម៉ូតូ
២គ្រឿងទៀត ជិះប្រដេញគ្នា ជ្រុលទៅបុកពីក្រោយ
ធ្វើឲ្យម៉ូតូស្មាសវី ខ្ទាតចូលក្រោមរថយន្តឡិចស៊ីស RX330
ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X 9298
បណ្តាលឲ្យអ្នកបើកម៉ូតូស្មាសវី ដួលចុកឆ្អល់
បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត គាប់ជួន ពេលនោះ
មានរថយន្តមួយគ្រឿងទៀត បើកមកពីក្រោយ ចាប់ហ្រ្វាំងមិនទាន់
ជ្រុលទៅបុកគូទរថយន្តឡិចស៊ីស RX330 ។
>>>អានបន្ត
|

អាហ្វហ្គានីស្ថាន (BBC): កងសន្តិសុខ ៣នាក់ និងក្រុមបះបោរ ៤នាក់
បានស្លាប់ បន្ទាប់ពីរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធតាលីបង់
បានបើកការវាយប្រហារក្បែរវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន
ដែលជាតំបន់មួយ ដែលមានសន្តិសុខបំផុត នៅក្រុងកាប៊ុល។
>>>អានបន្ត
|

ប៉ាគីស្ថាន (BBC) : មេបញ្ជាការលំដាប់ទី២
របស់ក្រុមតាលីបង់-ប៉ាគីស្ថាន ត្រូវបានសម្លាប់ ក្នុងហេតុការណ៍មួយ
ដែលគេសង្ស័យថា ត្រូវយន្តហោះគ្មានយានិកអាមេរិក វាយប្រហារ
នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់តាលីបង់។
>>>អានបន្ត
|

ភូមា (BBC) : មេដឹកនាំគណបក្សប្រឆាំងភូមា លោកស្រីអោង សានស៊ូជី
បានថ្កោលទោសការសម្រេចចិត្តមួយ របស់មន្ត្រីក្នុងតំបន់
នៅរដ្ឋរ៉ាឃីន ដែលបង្ខំឱ្យប្រកាន់នយោបាយកូន២ ចំពោះជនមូស្លីម។
>>>អានបន្ត
|

ចិន (BBC, Xin hua):មនុស្ស៥៥នាក់ និង១៤នាក់ ផ្សេងទៀតបាត់ខ្លួន
ត្រូបានរាយការណ៍ថា បានបាត់ខ្លួន ក្រោយពីភ្លៀង និងព្យុះ
បានបោកបក់នៅភាគខាងត្បូងប្រទសចិន។
>>>អានបន្ត
|

កូរ៉េ (BBC) : ប្រទេសកូរ៉េខាងជើង បានចល័តកាំជ្រួចផ្លោងធុនមធ្យម
២ដើម ពីតំបន់ឆ្នេរមួយ ដែលឥរិយាបថថ្មីនេះ
ត្រូវមន្ត្រីអាមេរិកនិយាយថា ជាការកាត់បន្ថយសភាពតានតឹងមួយ
នៅជ្រោយកូរ៉េ។
>>>អានបន្ត
|

ចិន (Xinhua) : ការរញ្ជួយដីកម្រិត ៧រិចទ័រ កាលពីថ្ងៃទី២០ មេសា
នៅខេត្តស៊ឺឈួន បានធ្វើឱ្យទីក្រុងយានអាន់
ប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុងនេះ
នឹងប្រឈមមុខនឹងរដូវទឹកជំនន់ ជិតមកដល់…។
>>>អានបន្ត
|

ចិន (Xinhua, BBC) : ការរញ្ជួយដី នៅខេត្តស៊ឺឈួន
ភាគខាងត្បូងប្រទេសចិន បានបណ្តាលឱ្យអ្នកស្លាប់ កើនឡើងដល់ទៅ
២០៧នាក់ ខណៈដែល ២១នាក់ បានបាត់ខ្លួន និងជាង ១១.៥០០នាក់ រងរបួស និង
៩៦០នាក់ រងរបួសធ្ងន់ ។
>>>អានបន្ត
|

ចិន (Xinhua) : ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ដោយការរញ្ជួយដី
នៅខេត្តស៊ឺឈួន ភាគខាងត្បូងប្រទេសចិន បានកើនឡើងដល់ទៅ ២០៣នាក់
ខណៈដែលជាង១១.២២៧នាក់ បានរងរបួស មកទល់នឹងម៉ោង១ និង១០នាទី
រសៀលថ្ងៃអាទិត្យ ទី២១ មេសា នេះ ។
>>>អានបន្ត
|

ចិន (Xinhua) : មកទល់នឹងម៉ោង១២ និង០០នាទី ឈានចូលថ្ងៃអាទិត្យ ទី២១
មេសា ចំនួនអ្នកស្លាប់ ដោយការរញ្ជួយដីនៅខេត្តស៊ឺឈួន
ភាគខាងត្បូងប្រទេសចិន បានកើនឡើងដល់ទៅ ១៦០នាក់ហើយ
ខណៈដែលជាង៥.៧០០នាក់ បានរងរបួស...។
>>>អានបន្ត
|
No comments:
Post a Comment