អេក្រង់ iPad គឺ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ក្នុង​ការ​មើល​វីដេអូ ឬ​ធ្វើ​អ្វី​ផ្សេងៗ​បាន​ជា​ច្រើន។ ចុះ​តើ​ប្រិយមិត្ត​មាន​ធ្លាប់​គិត​ទេ​ថា នៅ​ពេល​មើល​វីដេអូ​កាន់​នឹង​ដៃ​មាន​ការ​លំបាក​ដោយ​សារ​តែ​ទំហំ​របស់ Tablet នេះ​ដែរ​ឬ​ទេ? កុំ​បារម្ភ ប្រិយមិត្ត​នឹង​មាន​ភាព​ងាយស្រួល​ជា​មួយ​ជើង​ទម្រ iPad SliM លក្ខណៈ​ដូច​ជើង​ទម្រ​របស់ ម៉ាស៊ីន iMac-All-in-One-PC របស់ Apple សម្រាប់​ដាក់​បញ្ឈរ​ទស្សនា​វីដេអូ ក៏​ដូច​ជា​ធ្វើ​អ្វី​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​បំផុត​។
បើ ​មើល​​​ដោយ​ចាប់​អារម្មណ៍​ទៅ​លើ Slim Stand នេះ ប្រិយមិត្ត​​អាច​នឹក​ឃើញ​ដល់​ម៉ាស៊ីន iMac All In-One PC របស់ Apple ជា​មិន​ខាន ព្រោះ​មាន​ជើង​ទម្រ​ស្រដៀង​គ្នា​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ។
iMac All-In-One PC
ជើង ​ទម្រ​នេះ ជា​គម្រោង​ផលិត​របស់​ក្រុមហ៊ុន Kickstarter ឈ្មោះ​ថា SliM Stand ដែល​ពេល​នេះ​ស្ថិត​នៅ​ជា​គម្រោង​នៅ​ឡើយ​ទេ រង់​ចាំ​គាំទ្រ​របស់​​អតិថិជន​គ្រប់​ចំនួន​ទើប​ផលិត​ចេញ។ ជា​ការ​ពិត​ណាស់ iPad ប្រើ​ស្រោម​ក៏​អាច​ដាក់​បញ្ឈរ​បាន​ដូច​គ្នា​ដែរ។ តែ​បើ​មើល​លើ​ជើង​ទម្រ Slim Stand មួយ​នេះវិញ​ ប្រិយមិត្ត​នឹង​មាន​អារម្មណ៍​កាន់​តែ​ងាយស្រួល​ថែម​មួយ​កម្រិត​ទៀត។ Slim Stand ត្រូវ​បាន​ឌីហ្សាញ​ឡើង​សម្រាប់​ប្រើ​ជា​មួយ iPad មើល​ទៅ​ស្រដៀង​នឹង iMac អីចឹង​ដែរ។ វា​អាច​ប្រើ​បាន​ជា​មួយ iPad និង iPad mini ក៏​បាន។
អស្ចារ្យ​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ឃ្លិប​ខាង​ក្រោម៖

Slim Stand សម្រាប់ iPad ឥឡូវ​នេះ​ស្ថិត​នៅ​ជា​គម្រោង Kickstarter ហើយ​ក្រុមហ៊ុន​សង្ឃឹម​ថា នឹង​រក​ចំណូល​ពី​ជើង​ទម្រ​នេះ​ប្រមាណ ១៤ ០០០ដុល្លារ​អាមេរិក។ នៅ​ពេល Slim Stand នេះ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ នឹង​មាន​តម្លៃ​ប្រហែល ៥០ដុល្លារ
នៅ​មាន​ផលិតផល​ចេញ​ថ្មី​ជា​ច្រើន​ទៀត សូម​ចុច​ត្រង់​នេះ ដើម្បី​តាមដាន​បន្ត …
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets