ប្រភពសិល្បៈល្ខោនបាសាក់
អត្ថបទប្រភពដើមដកស្រង់ចេញពីសៀវភៅ ”ទស្សនីយភាពខ្មែរ”
ដោយ៖ ឡាយ សុខអូន
December 16, 2013
ទម្រង់សិល្បៈទស្សនីយភាពខ្មែរបានយោនយកឈ្មោះក្នុងលក្ខណៈខុសៗ ប្លែកគ្នាជាច្រើន។ ទម្រង់ខ្លះបានយកឈ្មោះចេញអំពីឧបករណ៍តន្ត្រី ឫ វង់តន្ត្រី ណាមួយ ដូចជាល្ខោនយីកេ ឫល្ខោនមហោរីជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយកឈ្មោះពីសិល្បករដែលមានប្រជាប្រិយភាព ខ្លាំងលើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។
ចំណែកល្ខោនបាសាក់វិញ
ក៏មិនខុសពីទម្រង់ដទៃទៀតប៉ុន្មានដែរ
ប៉ុន្តែបានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះ
បានរីកចម្រើនទៅវិញ ពោលគឺល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់
ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម ។
ទឹកដីកម្ពុជាក្រោមនេះត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅឲ្យ
យួន ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។ បាសាក់
ជាឈ្មោះទន្លេមួយដែលជា
ខ្នែងមួយនៃទន្លេមេគង្គទាំងបួនដែលប្រសព្វគ្នានៅភ្នំពេញ
“ចតុម្មុខ” ។
ទន្លេនេះបានហូរកាត់ទៅទិសខាងត្បូងចាក់ទៅក្នុងឈូងសមុទ្រចិន
ហើយនៅលើដងទន្លេនេះហើយដែលជាទីតាំងនៃស្រុកបាសាក់
ខេត្តឃ្លាំងទល់មុខនឹងខេត្តព្រះត្រពាំង
ដែលល្ខោនបាសាក់បានចាប់កំណើតឡើង ។ តំបន់នេះក៏ដូចជាតំបន់ដទៃទៀត
មានប្រជាជនខ្មែររស់នៅច្រើនជាតំបន់មានអារ្យធម៌
និងមានកេរដំណែលវប្បធម៌ខ្មែរពីបរមបុរាណច្រើនដូចជាប្រាសាទ
ស្រះបុរាណ វត្តអារាម តន្ត្រីច្រើនវង់ និងល្ខោនច្រើនប្រភេទ
ដូចជាយីកេរ្តិ៍ និងល្ខោនយក្សរាំជាដើម ។ល។ និង ។ល។
តាមព័ត៌មានដែលទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅ ជ្រះខាងអក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំ របស់អតីតចៅអធិការវត្តខ្សាច់កណ្ដាល “បាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ឈ្មោះលោកគ្រូសួរ ។ ប្រវត្តិជាហូរហែនោះ មានដូចតទៅនេះ៖
ក្រោយពេលសឹកមក គោលបំណងថែរក្សាជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួនលោកគ្រូ “សួរ” ក៏បានប្រមែប្រមូលអ្នកសឹកពីបួស “បណ្ឌិត” ដូចគ្នាព្រមដោយ កូនសិស្ស កូនគណ ពុទ្ធបរិស័ទផ្សេងៗទៀត បង្កើតជាល្ខោនមួយវង់ ។ ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារៈ និងឆាកល្ខោននេះត្រូវគេនាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែល សង់ឡើងដោយប្រក់ ឫកាប់មែកឈើយកមកគ្របប្រហាក់ប្រហែលគ្នា នឹងទ្រើងដែលគេដាំឃ្លោក ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា ល្ខោនទ្រើងឃ្លោក ។ ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣ ឫ ក៏ក្រោយនោះបន្តិចផង នៅជាយក្រុងភ្នំពេញ និងជនបទនានា។
អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃ សម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយម ហៅថា ល្ខោនបាសាក់នេះឯង ។
ល្ខោនទ្រើងឃ្លោកបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោង ពូកែការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជន មានការកោតសរសើរ និងចូលចិត្តក្រៃលែង ។ មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជា មួយនឹងល្ខោន “កៃលឿងវៀតណាម” ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក ។ ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនអំពី សង្គ្រាមនៅស្រុកចិន ពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ (Manchu) បានហូរច្រាលមកតាមសមុទ្រ ហើយបានចូលមកបោះទីតាំងនៅតំបន់កូសាំងស៊ីននេះ រស់នៅលាយឡំជាមួយប្រជាជនខ្មែរ និងប្រជាជន វៀតណាម ។
ក្នុង
ពេលដែលហូរចុះមកជនជាតិចិនទាំងនោះ
បាននាំយកនូវទំនៀមទម្លាប់ប្រពៃណី និងសិល្បៈផ្សេងៗដូចជា “ល្ខោនហ៊ី”
ជាដើមមកជាមួយផង ។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរ
ទាំងល្ខោនកៃលឿងវៀតណាមទាំងល្ខោនហ៊ីចិន
បានប្រលងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពលរៀងៗខ្លួន
ដណ្ដើមយកប្រជាប្រិយភាពស្រូបយកចំណង់
និងចំណូលចិត្តទស្សនិកជនក្នុងតំបន់នោះ ។
ទីបំផុតល្ខោនហ៊ីចិនបានទទួលជោគជ័យដ៏ធំធេង ។ ឃើញហេតុផលយ៉ាងនេះ
ដើម្បីទាមទារប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះ
អ្នកដឹកនាំល្ខោនទ្រើងឃ្លោក បានចម្លងយកចំណុចសំខាន់ៗ
ខ្លះពីល្ខោនហ៊ីចិនដែលខ្លួនយល់ថាមានសារសំខាន់សម្រាប់ល្ខោនខ្លួន
។ ចាប់ពីពេលនោះមកល្ខោនទ្រើងឃ្លោក
បានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូសាំងស៊ីននេះព្រោះពេលនោះ
ទាំងអ្នកដឹកនាំវង់ល្ខោន ទាំងសិល្បករ
អ្នកសម្ដែងមានការឆ្លាតវាងវៃណាស់
នៅទីណាកន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើលភាគច្រើនគេតែង
នាំគ្នា
សម្ដែងជាភាសាខ្មែរសុទ្ធកន្លែងណាដែលមានប្រជាជនវៀតណាមមើលច្រើន
ការសម្ដែងតែងឆ្លូកគ្នាជាពីរភាសា គឺខ្មែរផង វៀតណាមផងផ្ទុយទៅវិញ
កន្លែងណាដែលមានប្រជាជនចិនមើលច្រើន គេតែងនិយាយ
និងច្រៀងភាសាខ្មែរផង និងភាសាចិនផង
សម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដី
និងប្រជាជននៅតាមតំបន់។
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក ឫយូរកេរ្តិ៍ ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោមហើយបានត្រូវគេប្ដូរឈ្មោះ មកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះ នោះគឺមានដំណើររឿងដូចតទៅនេះ៖
នៅក្នុងអំឡុងឆ្នាំ ១៩២០ មានបងប្អូនពីរនាក់ បងឈ្មោះ លី កាញ់
ដោយ៖ ឡាយ សុខអូន
December 16, 2013
ទម្រង់សិល្បៈទស្សនីយភាពខ្មែរបានយោនយកឈ្មោះក្នុងលក្ខណៈខុសៗ ប្លែកគ្នាជាច្រើន។ ទម្រង់ខ្លះបានយកឈ្មោះចេញអំពីឧបករណ៍តន្ត្រី ឫ វង់តន្ត្រី ណាមួយ ដូចជាល្ខោនយីកេ ឫល្ខោនមហោរីជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយកឈ្មោះពីសិល្បករដែលមានប្រជាប្រិយភាព ខ្លាំងលើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។
តាមព័ត៌មានដែលទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោង ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅ ជ្រះខាងអក្សរសិល្ប៍ និងសាសនាក្រោមការដឹកនាំ របស់អតីតចៅអធិការវត្តខ្សាច់កណ្ដាល “បាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ឈ្មោះលោកគ្រូសួរ ។ ប្រវត្តិជាហូរហែនោះ មានដូចតទៅនេះ៖
ក្រោយពេលសឹកមក គោលបំណងថែរក្សាជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួនលោកគ្រូ “សួរ” ក៏បានប្រមែប្រមូលអ្នកសឹកពីបួស “បណ្ឌិត” ដូចគ្នាព្រមដោយ កូនសិស្ស កូនគណ ពុទ្ធបរិស័ទផ្សេងៗទៀត បង្កើតជាល្ខោនមួយវង់ ។ ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារៈ និងឆាកល្ខោននេះត្រូវគេនាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែល សង់ឡើងដោយប្រក់ ឫកាប់មែកឈើយកមកគ្របប្រហាក់ប្រហែលគ្នា នឹងទ្រើងដែលគេដាំឃ្លោក ទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា ល្ខោនទ្រើងឃ្លោក ។ ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣ ឫ ក៏ក្រោយនោះបន្តិចផង នៅជាយក្រុងភ្នំពេញ និងជនបទនានា។
អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃ សម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយម ហៅថា ល្ខោនបាសាក់នេះឯង ។
ល្ខោនទ្រើងឃ្លោកបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោង ពូកែការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជន មានការកោតសរសើរ និងចូលចិត្តក្រៃលែង ។ មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជា មួយនឹងល្ខោន “កៃលឿងវៀតណាម” ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក ។ ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនអំពី សង្គ្រាមនៅស្រុកចិន ពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ (Manchu) បានហូរច្រាលមកតាមសមុទ្រ ហើយបានចូលមកបោះទីតាំងនៅតំបន់កូសាំងស៊ីននេះ រស់នៅលាយឡំជាមួយប្រជាជនខ្មែរ និងប្រជាជន វៀតណាម ។
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក ឫយូរកេរ្តិ៍ ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោមហើយបានត្រូវគេប្ដូរឈ្មោះ មកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះ នោះគឺមានដំណើររឿងដូចតទៅនេះ៖
នៅក្នុងអំឡុងឆ្នាំ ១៩២០ មានបងប្អូនពីរនាក់ បងឈ្មោះ លី កាញ់
No comments:
Post a Comment