Tuesday, December 1, 2015

សព្វ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​ស្វែង​រក​សេចក្ដី​សុខ​គ្រប់ ៗ ប្រាណ តែ​មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​សុខ​នោះ ដូច​យ៉ាង​ខេមរៈ​ជន​យើង​នេះ ច្រើន​តែ​ជួប​ប្រទះ​នូវ​សេចក្ដី​ទុក្ខ​លំបាក ច្រើន​ជាង​ជន​ជាតិ​នានា នោះ​មិន​មែន​មក​ពី​យើង​កាន់​ព្រះ​ពុទ្ធ​សាសនា​ទេ ប្រាកដ​ជា​មក​ពី​យើង​មិន​ដឹង​ច្បាប់ ព្រះ​ពុទ្ធសាសនា​ឲ្យ​ច្បាស់​លាស់ ឬ​ក៏​យើង​ដឹង​ដែរ តែ​យើង​មិន​ប្រតិបត្តិ​តាម​ឲ្យ​សព្វ​គ្រប់ បាន​ជា​យើង​ឃ្វាង​ចាក​សុខ ដែល​គួរ​បាន​អំពី​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ។ ពាក្យ​ថា​សុខ ៗ នេះ​បាន​ដល់​សេច​ក្ដី​សប្បាយ រីករាយ ធូរ​ទូលាយ ស្រួល​នៃកាយ-និ​ង​ចិត្ត ។ ឯ​សុខ សម្រាប់​មនុស្ស​ជាតិ​ក្នុង​សកល​លោក​នេះ លោក​ចែក​ចេញ​ជា​ ៦ ​ពួកគឺៈ​ ១- សុខ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ ។ ២- សុខ​របស់​មនុស្ស​មួយ​រូប ៗ ។ ៣- សុខ​របស់​អ្នក​មាន​ប្ដី​ប្រពន្ធ ។ ៤- សុខ​របស់​អ្នក​ជា​មាតា​បិតា … Continue reading 
ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ … Continue reading 

No comments:

Post a Comment