ហោរាសាស្ត្រប្រចាំថ្ងៃ
ថ្ងៃ ០៦ កើត ខែ កត្តិក ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ ត្រូវនឹងថ្ងៃ សុក្រ ទី ០៨ ខែ វិចិ្ឆកា ឆ្នាំ ២០១៣
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។
ការប្រកបរបររកទទួលទានបានទទួលផលជាធម្មតា
ប៉ុន្តែត្រូវចំណាយកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងច្រើន។
ថ្ងៃនេះលោកអ្នកប្រទះតែជនអគតិ
ធ្វើឲ្យការប្រព្រឹត្តល្អទាំងប៉ុន្មានមិនបានផល។
សេចក្តីព្យាយាមត្រូវធ្លាក់ចុះ ដោយសារតែភាពនឿយណាយ
ដូច្នេះត្រូវតាំងចិត្តតស៊ូនឹងការងារឡើងវិញ។ ចំពោះរឿងស្នេហា
គូស្នេហ៍មានអារម្មណ៍មិនសូវល្អទេ។
បណ្តូលរាសីលោកអ្នកល្អមធ្យម។ សុខភាពផ្លូវកាយល្អ
ប៉ុន្តែទឹកចិត្តស្មុគ-ស្មាញដោយសារតែឈឺឆ្អាលរឿងអ្នកដទៃ។
ការនិយាយស្តីគួរតែស្ងៀមស្ងាត់ជាជាងបញ្ចេញវោហារសព្ទច្រើន។
ការបំពេញការងារត្រូវប្រើទាំងកម្លាំងកាយ
និងកម្លាំងប្រាជ្ញាយ៉ាងច្រើនទើបទទួលបានផលសមរម្យ។
ការធ្វើដំណើរសុខសប្បាយជាធម្មតា។ គូស្នេហ៍មានការនឹកគិត
និងធ្វើទង្វើល្អចំពោះគ្នាគួរជាទីពេញចិត្ត។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។
ការនិយាយស្តីប្រកបដោយវិចារណញ្ញាណ។ សុខភាពល្អបរិបូរណ៍។
លោកអ្នកមានសមត្ថភាពខ្ពស់ក្នុងការសម្រេចកិច្ចការ។
ប្រសិនបើជាអាជីវកម្មមានគូប្រជែងនោះនឹងទទួលបានជោគជ័យលើអស់
មារសត្រូវ។
បើជាអ្នកប្រកបរបររកទទួលទាននឹងទទួលបាននូវផលតបស្នងយ៉ាងគាប់
ចិត្ត។ សេចក្ដីស្នេហាមានភាពល្អូកល្អិននឹងគ្នាលើសគ្រាកន្លង។
បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម។
លោកអ្នកមានសមត្ថភាពប្រើកម្លាំងកាយជាងកម្លាំងប្រាជ្ញា។
នេះបណ្តាលមកពីលោកអ្នកមានសុខភាពផ្លូវកាយល្អ
តែចិត្តមានការហ្មងសៅខ្លះៗ។
ការប្រកបរបររកទទួលទានហុចផលបានបន្ទាប់បន្សំ
ហើយលោកអ្នកត្រូវខិតខំមួយកម្រិតទៀត។
រីឯការនិយាយស្តីមានអ្នកខ្លះស្ដាប់
និងខ្លះមិនយកចិត្តទុកដាក់។ គូស្នេហ៍ចេះអត់ឱនអធ្យាស្រ័យបានល្អ។
បណ្ដូលរាសីរបស់លោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។
ចំពោះការប្រកបរបររកទទួលទានផ្សេងៗបានផលសមស្របនឹងការចំណាយ
តែទោះជាយ៉ាងនេះក៏ដោយ
ក៏លោកអ្នកខិតខំបំពេញការងារប្រកបដោយការប្រុងប្រយ័ត្ននិងប្រឹង
ប្រែងអស់ពីសមត្ថភាព។
រីឯការនិយាយស្តីអាចមានភាពលើសលស់ឬខ្វះខាតខ្លះៗ។
ដោយឡែកបញ្ហាស្នេហាគូស្នេហ៍មានការយល់ចិត្តថ្លើមគ្នាជាធម្មតា។
បណ្តូលរាសីលោកអ្នកនៅថ្ងៃនេះល្អបង្គួរ។
ទឹកចិត្តរាយមាយតាមតែសម្ដីគេបញ្ចុះបញ្ចូល
ដូច្នេះត្រូវតាំងស្មារតីនិងជំហរឲ្យរឹងមាំបន្តិច។
ជាមួយគ្នានេះក៏ត្រូវយកចិត្តទុកដាក់ផងដែរ ទៅលើការនិយាយស្តី
កុំវាចាហួសព្រំដែន។ សុខភាពក៏ទាមទារការយកចិត្តទុកដាក់ដែរ។
លោកអ្នកនឹងបានផលតបមកវិញច្រើនគួរសមពីមុខរបររកទទួលទាន
ធ្វើឲ្យលោកអ្នករីករាយ។ ស្នេហាមានដំណើរការប្រក្រតី។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។
ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពល្អ។
ថ្ងៃនេះលោកអ្នកហាក់រីករាយខ្លាំងណាស់ព្រោះតែទទួលបានសុទ្ធតែ
ដូចក្ដីប្រាថ្នា និងការរំពឹងទុក។
ឯការគិតចំពោះបញ្ហាផ្សេងៗក៏តែងតែទទួលបានផលជោគជ័យផងដែរ។
ការប្រកបរបររកទទួលទានបានផលតបស្នងលើសលប់។ សុខភាពអំណោយផលល្អ។
ឯបញ្ហាស្នេហាក៏ធម្មតាដែរ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។
ការប្រកបរបររកទទួលទានផ្សេងៗទទួលបានផលកាក់កបជាធម្មតា។
ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានគេចាំស្វាគមន៍
ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នជនហុតទឹកសម្លឹងកាក។
ទឹកចិត្តមានក្ដីសប្បាយរីករាយមិនមានជំងឺមកបៀតបៀនទេ។
លោកអ្នកមានសមត្ថភាពដោះស្រាយបញ្ហានានា។ គូស្នេហ៍ជួបជុំគ្នា
និងផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបានយ៉ាងល្អប្រសើរ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះខ្លាំង។
ការនិយាយស្តីខ្វះការពិចារណាអាចធ្វើឲ្យខូចប្រយោជន៍ធំ។
ការប្រកបរបររកទទួលទាននឹងរងនូវការខាតបង់
បណ្តាលមកពីសុខភាពផ្លូវកាយមិនល្អ។
ផ្លូវចិត្តត្រូវទទួលរងនូវសម្ពាធពីការងារ។
សេចក្តីស្នេហាមានការមិនចុះសម្រុងនឹងគ្នាដែលបណ្តាលមកពីការ
និយាយស្តីខ្វះការពិចារណា។
ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគួរប្រយ័ត្នបន្តិចក្រែងជួប
គ្រោះកាច។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។
ការបំពេញភារកិច្ចនានានឹងបានជោគជ័យជាទីមោទនៈចំពោះខ្លួនឯង។
បើជាអ្នកប្រកបរបរទទួលទាននឹងទទួលបានលាភសក្ការៈលើសការរំពឹងទុក។
សុខភាពល្អ បំពេញការងារយ៉ាងស្វាហាប់ ទឹកចិត្តមោះមុត។
ការនិយាយស្តីធ្វើឲ្យអ្នកដទៃពេញចិត្ត ហើយផ្ដល់ការគោរពស្រឡាញ់។
សេចក្ដីស្នេហានឹងទទួលបាននូវការរស់នៅយ៉ាងចុះសម្រុងគ្នា។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការនិយាយស្តីមានហេតុផល
និងទឹកដមពីរោះពិសាធ្វើឲ្យអ្នកដទៃស្ដាប់កាលណាក៏ជឿជាក់គោរព
ភ្លាម។ មុខរបររកទទួលទានបានផលចំណេញគាប់ចិត្ត
ធ្វើឲ្យទឹកចិត្តរបស់លោកអ្នកមានសន្ទុះខ្លាំងឡើងក្នុងការ
បំពេញការងារផ្សេងៗ។ ការធ្វើដំណើរមានសុវត្ថិភាពល្អ។
គូស្នេហ៍ស្រឡាញ់គ្នាតាមគន្លងសុភមង្គលយ៉ាងសុខសាន្ត។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។
រាល់ការបំពេញការងារផ្សេងៗខ្វះការយកចិត្តទុកដាក់ធ្វើឲ្យការងា
រត្រូវរងការបរាជ័យ។ ជំងឺផ្លូវកាយយាយីផ្លូវចិត្ត
ធ្វើឲ្យអាប់ប្រាជ្ញា
និងនាំឲ្យការប្រកបរបររកទទួលទានមិនសូវជោគជ័យ។
ដូច្នេះលោកអ្នកគួរផ្អាកធ្វើការសម្រេចចិត្តធំៗក្នុងថ្ងៃនេះ។
ចំពោះរឿងស្នេហា លោកអ្នកគួរតែមានការអត់ធ្មត់បន្តិច
ព្រោះអាចមានការទាស់ទែងខ្វែងគំនិតគ្នាតិចតួច។
ទស្សន៍ទាយតាមក្បួនសប្តគ្រោះ និងនព្វគ្រោះ នៃព្រហ្មជាតិខ្មែរ ដោយលោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់នៃក្រសួងធម្មការ និងសាសនា
No comments:
Post a Comment