សព្វសត្វទាំងឡាយ សុទ្ធតែស្វែងរកសេចក្ដីសុខគ្រប់ ៗ ប្រាណ តែមិនងាយនឹងបានជួបប្រទះនូវសេចក្ដីសុខនោះ ដូចយ៉ាងខេមរៈជនយើងនេះ ច្រើនតែជួបប្រទះនូវសេចក្ដីទុក្ខលំបាក ច្រើនជាងជនជាតិនានា នោះមិនមែនមកពីយើងកាន់ព្រះពុទ្ធសាសនាទេ ប្រាកដជាមកពីយើងមិនដឹងច្បាប់ ព្រះពុទ្ធសាសនាឲ្យច្បាស់លាស់ ឬក៏យើងដឹងដែរ តែយើងមិនប្រតិបត្តិតាមឲ្យសព្វគ្រប់ បានជាយើងឃ្វាងចាកសុខ ដែលគួរបានអំពីផ្លូវព្រះពុទ្ធសាសនា ។ ពាក្យថាសុខ ៗ នេះបានដល់សេចក្ដីសប្បាយ រីករាយ ធូរទូលាយ ស្រួលនៃកាយ-និងចិត្ត ។ ឯសុខ សម្រាប់មនុស្សជាតិក្នុងសកលលោកនេះ លោកចែកចេញជា ៦ ពួកគឺៈ ១- សុខរបស់អ្នកគ្រប់គ្រងផ្ទះ ។ ២- សុខរបស់មនុស្សមួយរូប ៗ ។ ៣- សុខរបស់អ្នកមានប្ដីប្រពន្ធ ។ ៤- សុខរបស់អ្នកជាមាតាបិតា … Continue reading
ការអប់រំមនុស្សដោយព្រះធម៌ រមែងធ្វើមនុស្សឲ្យមាន«ជីវិត»ល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។ មនុស្សកើតមកហើយត្រូវមានការសិក្សា ព្រោះមនុស្សជាសត្វដែលត្រូវសិក្សា ឬជាសត្វដែលត្រូវហ្វឹកហាត់អប់រំ បើមិនហ្វឹកហាត់សិក្សាអប់រំទេ មនុស្សមិនអាចល្អទៅបានឡើយ ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍ នេះជារឿងធម្មជាតិរបស់មនុស្ស។ មនុស្សផ្សេងអំពីសត្វតិរច្ឆាន គឺនៅត្រង់មនុស្សជាសត្វវិសេស អាចហ្វឹកហាត់អប់រំឲ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទព្រហ្មគោរពបូជា។ គុណធម៌ដែលមានក្នុងមនុស្ស មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់។ កាលបើធម្មជាតិរបស់មនុស្សមានសភាពយ៉ាងនេះ មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ គួរយកការសិក្សាអប់រំជាគោលសំខាន់ សម្រាប់ទូន្មានឲ្យជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ មិនថាតែវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ គឺគ្រប់វ័យទាំងអស់ឲ្យតែនៅមានអវិជ្ជា និងតណ្ហា។ ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការចេះដឹងក្នុងមុខវិជ្ជាជីវៈបុណ្ណឹងទេ គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹង ឲ្យក្រៃលែងឡើងថែមទៀត ព្រោះសេចក្តីប្រសើររបស់មនុស្សដែលមានរហូតដល់អស់អវិជ្ជានិងតណ្ហាជាប្រភពនៃសេចក្តីទុក្ខសោកនោះ គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្ស។ ការដែលមិនបោះបង់នូវជីវិតឲ្យផុតអំពីការសិក្សាអប់រំ ព្រោះមាននូវស្មារតីចងចាំថា «ជីវិតកាន់តែប្រសើរឡើង កាន់តែភ្លឺស្វាងឡើង ដោយសារការអប់រំនេះឯង»។ ដរាបណាដែលនៅមិនទាន់បានជាព្រះអរហន្តទេ គ្រប់គ្នាត្រូវនៅក្នុងការសិក្សារហូតអស់ជីវិត … Continue reading
No comments:
Post a Comment