Tuesday, June 25, 2013

ព័ត៌មានកីឡា

ចន្ទ្រា ឈ្នះ ភិរម្យ ទាំង​លំបាក រីឯ​លីថូ ឈ្នះ សារុន ដូច​ការ​រំពឹង​ទុក

130625_27b
អ្នក​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល ​ឡៅ​ចន្ទ្រា​មកពី​ក្លិប​កងទ័ព​ឆត្រ​យោង​៩១១​បាន​ប្រកួត​ឈ្នះ​កីឡាករ​ឡង់​ ភិរម្យ​មកពី​ក្លិប​រាហូ​ខេត្ត​បាត់ដំបង​ត្រឹម​ពិន្ទុ​ទាំង​យ៉ាប់​បំផុត រីឯ​គូឯក​ឯម​លីថូ​របស់​ក្លិប​ឬទ្ធី​ពោធិសែនជ័យ​បាន​យក​ឈ្នះ​ផាន់​សារុន​មកពី ​ក្លិប​ព្រះខ័នរាជ​ដូច​អ្វី​ដែល​គេ​បាន​ព្យាករ​ទុក​។

រ៉ែម វាយ​សិស្ស​ប្អូន រតនៈ ឡើង​ទ្រម​ដើម្បី​ឈ្នះ​៣​ពិន្ទុ

130625_27a
អ្នក​ប្រដាល់​ខ្លួន​តូច​សម្បូរ​ស្នៀត​ប្រយុទ្ធ ឆាំ រ៉ែម បាន​ព្យាយាម​បំភ្លេច​គ្រប់​បែប​យ៉ាង ចំពោះ​មនោសញ្ចេតនា ដែល​រូបគេ​ធ្លាប់​មាន​ចំពោះ ចាន់ រតនា ពី​មុន​មក ហើយ​ការ​បង្ខំ​ចិត្ត​វាយ​លុក​ដោយ​គ្មាន​ការ​យោគយល់​នេះ ខណៈ​អ្នក​ទាំង​២​បាន​ឡើង​ជួប​គ្នា ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ K cement ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ីធីអិន កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

អេស្ប៉ាញ ឈរ​លេខ​១ ក្រោយ​ពី​ផ្តួល​នីហ្សេរីយ៉ា

130625_25b
ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក និង​អឺរ៉ុប អេស្ប៉ាញ បាន​ស្ថិត​នៅ​លើ​ផ្លូវ​សម្រាប់​ការ​ឈ្នះ​ពាន​ដែល​ពួកគេ​មិន​ធ្លាប់​បាន​ឈ្នះ ​សោះ នៅ​ពេល​ដែល​ពួកគេ​បាន​ផ្តួល​ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​ទ្វីប​អាហ្វ្រិក​ នីហ្សេរីយ៉ា ក្នុង​លទ្ធផល ៣-០ ដើម្បី​ឈាន​ទៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Confederations Cup កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​។

បើក​ការ​ប្រកួត​ពាន​រង្វាន់​ខ្មែររៀលអ៊ីស្ទេត

130625_25a
ការ​ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​ខ្មែររៀលអ៊ីស្ទេត ឆ្នាំ​២០១៣ (Khmer Real Estate Cup 2013) បាន​បើក​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ហើយ នៅ​លើ​ទីលាន My Team ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ចុង​សប្តាហ៍​មុន​នេះ ខណៈ​ដែល​ក្រុម​កីឡាករ​ចំនួន​៨​ក្រុម បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នា​រដូវកាល​ទី​២ នេះ​។

ស៊ីធីអិន ឈ្នះ​សិទ្ធិ​ផ្សាយ World Cup ឆ្នាំ​២០១៤

130625_28b
បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​ស៊ីធីអិន បាន​ប្រកាស​ពី​ការ​ទទួល​បាន​សិទ្ធិ​នៃ​ការ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​បាល់ទាត់ FIFA World Cup ឆ្នាំ​២០១៤ ពី​ប្រទេស​ប្រេស៊ីល​។

Pariya គ្រប់គ្រង​ការ​ភិតភ័យ​ដើម្បី​ឈ្នះ​ពាន របស់ Asian Tour

130625_26a
កីឡាករ​វាយ​កូនគោល Pariya Junhasavasdikul របស់​ថៃ បាន​សង្គ្រោះ​ពេល​វេលា​ដ៏​រន្ធត់​មួយ​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ប៉ុន្តែ បាន​បន្ត​គ្រប់គ្រង​ដើម្បី​ឈ្នះ​ពាន​រង្វាន់​របស់​ក្របខ័ណ្ឌ​Asian Tour ជា​លើក​ទី​២​ជាមួយ​នឹង​ជ័យជម្នះ​មួយ​ឈើ​នៅ​ក្នុង​ព្រឹត្តិការណ៍ Selangor Masters ក្នុង​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​។

Serena សុំទោស​Sharapova លើ​ពាក្យ​សម្តី​ខ្លួន

130625_26b
កីឡាការិនី Serena Williams បាន​ដាក់​ចេញ​នូវ​ពាក្យ​សម្តី​ការពារ​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​នាង​បាន​ស្វែងរក​ការ​បញ្ចប់​ជម្លោះ​មួយ​ជាមួយ​នឹង​កីឡាការិនី Maria Sharapova និង​ធ្វើ​ឲ្យ​ស្ថានភាព​ធូរស្រាល​ឡើង​វិញ​ជុំវិញ​ពាក្យសម្តី​ដែល​នាង​បាន​ និយាយ​អំពី​ជន​រងគ្រោះ​ដោយសារ​តែ​ការ​រំលោភ​ម្នាក់​។

លី ចំរើន​និង​អ្នក​លេង​ជើង​ថ្មី​សេង​ហៀង​ត្រូវ​បណ្តេញ​ចុះ​ពី​សង្វៀន

ភ្នំពេញ: កីឡាករ​ពីរ​នាក់ ត្រូវ​បាន​អាជ្ញាកណ្តាល​បណ្តេញ​ចុះ​ពី​សង្វៀន​នៅ​ក្នុង​ទឹក​ទី​បី ក្នុង​ការ​ប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បឹងស្នោ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ មិថុនា ក្រោយ​ពី​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​ធ្វើការ​ប្រកួត​មិន​អស់​ពី​សមត្ថភាព​។

ព័ត៌មានកីឡា​​ខ្លី​ៗ

កូរ៉េ​ខាង​ត្បូង​បាន​តែងតាំង​លោក Hong ជា​គ្រូបង្វឹក​ថ្មី​ក្នុង​ក្រុម​របស់​ខ្លួន
​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​សមាគម​កីឡា​បាល់ទាត់​របស់​ប្រទេស​ កូរ៉េ​កាល​ពី​ម្សិលមិញ លោក Hong Myung-bo ដែល​ជា​អតីត​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​ត្រូវ ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​។

បឹងកេត គេច​ផុត​ពី​ការ​ធ្លាក់​ប៉ុន្តែ​ណាហ្គាខប ជួប​កង្វល់

130624_28
ការ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(ប៉ូលិស) ក្នុង​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ចំការ​កៅស៊ូ​បឹងកេត អាច​លុបបំបាត់​នូវ​ភាព​ហ្មងសៅ​ទាំង​ឡាយ សម្រាប់​ការ​ចាញ់​២​លើក​ចុង​ក្រោយ​កន្លង​មក​នេះ ហើយ​ការ​រក​មិន​បាន​៣​ពិន្ទុ​បន្ថែម​របស់​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ឲ្យ​បឹងកេត កាន់​តែ​មាន​ភាព​កក់ក្តៅ

U15​ភ្នំពេញក្រោន ចាញ់​ថៃ​លើ​ទឹកដី​ខ្លួនឯង

130624_25a
ក្រុម​កីឡាករ​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​(U15)​របស់​ ភ្នំពេញក្រោន បាន​ត្រឹម​សម្រក់​ទឹកភ្នែក ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​សោកស្តាយ​ចំពោះ​ការ​ចាញ់​ក្រុម Chonburi FC ក្នុង​លទ្ធផល ៤-១ សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូល​A​លើក​ទី​៣​នៃ​ពាន​រង្វាន់ FAM-Frenz U15 Asean Champions Trophy ឆ្នាំ​២០១៣​លើ​ទឹកដី​ខ្លួនឯង កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ កន្លង​មក​។

ពាន​រង្វាន់​លីអូបៀរ រក​ឃើញ​ក្រុម​ឈ្នះ​នៅ​មណ្ឌល​ភ្នំពេញ

130624_26b
ក្រុម​បាល់​ទះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់​វាលស្បូវ បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​ខ្លាំង ដើម្បី​សម្តែង​នូវ​ការ​រីករាយ​អស់​ពី​ចិត្ត បន្ទាប់​ពី​ពួកគេ​បាន​ធ្វើការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​សហភាព​សហព័ន្ធ​យុវជន ​កម្ពុជា​ខេត្ត​ព្រៃវែង​ជាមួយ​លទ្ធផល​៣​សិត​ទល់​នឹង​២​សិត ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​នៃ​ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​ លីអូបៀរ លើក​ទី​២ ឆ្នាំ​២០១៣ ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ

ស៊ន​សៀវម៉ី​ត្រូវ​បាន​គេ​បញ្ជូន​មក​កម្ពុជា​វិញ​ដោយសារ​តែ​បញ្ហា​សុខភាព​

130624_26a
កីឡាការិនី​តេក្វាន់ដូ​កម្ពុជា​ឆ្នើម​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​សមាគម​កីឡា​តេក្វាន់ដូ​ យ៉ុងឈុន​នៃ​ប្រទេស​កូរ៉​ខាង​ត្បូង​កាល​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​២០១៣​ត្រូវ​ បាន​រៀបចំ​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព។

កីឡាករ​ប្រដាល់​សកល​កម្ពុជា​៨​នាក់ ត្រៀម​ចេញ​ទៅ​ហាត់​នៅ​ថៃ

ភ្នំពេញៈ  ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ ​អូឡាំពិក​កម្ពុជា​ (NOCC) ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​កម្ពុជា មុន​ពេល​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​មក​ដល់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ​៨​រូប ផ្នែក​ប្រដាល់​សកល នឹង​ទៅ​ទទួល​ការ​ហ្វឹកហាត់​បំប៉ន​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ទទួល​នូវ​ការ​ឆ្លើយតប​ពី​ព្រះរាជាណាចក្រ​នោះ​ផ្តល់​សម្រាប់​ ការ​ហ្វឹកហាត់​។

សាយ័ន ឈ្នះ​លើក​ទី​១ រីឯ រដ្ឋា បង្កើត​កំហុស​ឆ្គង

130624_27
អ្នក​ប្រដាល់​ទាហាន មាស ភិរម្យ បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ការ​ប្រកួត​វិលជុំ​ដណ្តើម​ខ្សែ​ក្រវាត់ ​ជើងឯក​១០​លាន​ស្រា​ផែនដី ទម្ងន់​៧១​គីឡូក្រាម ជា​បណ្តោះអាសន្ន​បន្ទាប់ពី​រូបគេ​ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ឈ្នះ ឌុន រដ្ឋា ទាំង​ទឹកភ្នែក​ហូររហាម ខណៈ រដ្ឋា​បាន​បុក​ជង្គង់​ថែម​ទៅ​លើ​រូបគេ​ខុស​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នោះ។

ព័ត៌មាន​កីឡា​ខ្លី​ៗ

Hernandez បាន​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ម៉ិកស៊ិក
គ្រូបង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល លោក Luiz Felipe Scolari បាន​ចាត់ទុក​កីឡាករ Neymar ជា​«កីឡាករ​មាន​ទេពកោសល្យ​»​កាល​ពី​ថ្ងៃ​សៅរ៍ និង​បាន​និយាយ​ថា ក្រុម​ប្រេស៊ីល​របស់​លោក​កាន់​តែ​មាន​សន្ទុះ​និង​ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Confederations Cup នៅ​ថ្ងៃ​ពុធ​។ បន្ទាប់​ពី​ក្រុម​ម្ចាស់​ផ្ទះ​នេះ​នាំមុខ​ក្នុងGroup A ដោយ​ឈ្នះ​បី​ប្រកួត​ពី​បី​ប្រកួត​ក្រោយ​ពី​ឈ្នះ​៤-២​លើ​ក្រុម​អ៊ីតាលី​ដែល​ ឈរ​នៅ​លេខ​ពីរ​។

អ្នក​លេង​តេក្វាន់ដូ​កម្ពុជា​ពីរ​នាក់​ឈ្នះ​មេដាយ​ថ្នាក់​ពិភពលោក​

130621_26a
កីឡាករ​សូរ​ណារ៉ូ និង​កីឡាការិនី​ឈឿង​ពុទ្ធា​រីម​នៃ​ក្រុម​ជម្រើស​ជាតិ​តេក្វាន់ដូ​កម្ពុជា​ ដែល​បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​តេក្វាន់ដូ​ពិភពលោក លើក​ទី​៩ នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​១៧​ខែ​មិថុនា ឆ្នាំ​២០១៣ នោះ បាន​នាំ​មេដាយ​សំរឹទ្ធ​ចំនួន​២​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​។

ការ​ជួប​គ្នា​រវាង វណ្ណៈ និង សាវឌី​ស្ថិត​ក្នុង​ភាព​ចម្លែក

130621_27b
ជំនួប​គូឯក​ទម្ងន់​៦៣,៥គ.ក្រ​នៅ​លើ​សង្វៀន​បាយ័ន​បឹងស្នោ នៅ​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ វា​ពិតជា​ប្លែក​ភ្នែក​និង​ចម្លែក​អារម្មណ៍​ខណៈ​ដែល​កូនសិស្ស​របស់​លោកគ្រូ​ ឈិត​ សារឹម​ ឈ្មោះ​ រឿម ​វណ្ណៈ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ ​នឿន ​សាវឌី ដែល​ត្រូវ​ជា​សិស្ស​ចៅ​របស់​លោក ឈិត សារឹម ដែរ​នោះ..

សារ៉ាន់ ជួប​ហ៊ុច​​ឯ​ណយ ប៉ះ​​លឿប

130621_27a
សិស្ស​គណសមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​២​នាក់ គឺ​ហ៊ឹម សារ៉ាន់ និង អ្នក​ជំនាញ​ប្រើ​កែង វង្ស ណយ របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ នឹង​ត្រូវ​ឡើង​ទៅ​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ នា​ល្ងាច​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ព្រោះ​ពួកគេ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ពុទ្ធ ហ៊ុច និង ឡន លឿប នៅ​ក្នុង​ប្រភេទ​ទម្ងន់​ខុស​ៗ​គ្នា​។

ចំការ​កៅស៊ូ​បឹងកេត ត្រៀម​ការពារ​ទីតាំង​លើក​ទី​១

130621_28
ជិត​កន្លះ​ឆ្នាំ​មក​ហើយ ដែល​ការ​ប្រកួត​ក្របខ័ណ្ឌ​មិត្តហ្វូន​ខេមបូឌាន​លីក​ឆ្នាំ​២០១៣ បាន​ចាប់​ដំណើរការ ប៉ុន្តែ​ក្នុង​រយៈពេល​នេះ គឺ​មាន​តែ​ការ​ប្រកួត​ដណ្តើម​យក​លេខ​២ លេខ​៣ និង​លេខ​៤ តែ​ប៉ុណ្ណោះ ខណៈ​ដែល​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​កំពូល​តារាង ត្រូវ​បាន​ក្រុម​ម្ចាស់​ជើងឯក​ចំការ​កៅស៊ូ​បឹងកេត គ្រប់គ្រង​រហូត​មក​ដល់​ពេល​នេះ។

លោក Gatland ប្រកាស​ឈ្មោះ​កីឡាករ​៨​នាក់​បន្ថែម

130621_26b
លោកគ្រូ​បង្វឹក​Warren Gatland បាន​ធ្វើការ​ព្រមាន​ដល់​ក្រុម​បាល់ឱប​ជម្រើស​ជាតិ​អូស្ត្រាលី​ដែល​មាន​ រហស្សនាម​Wallabies ថា ពួកគេ​អាច​នឹង​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​ខ្លាំងក្លា​មួយ ក្រោយ​ពី​លោក​បាន​ប្រកាស​ឈ្មោះ​ខ្សែ​បម្រើ​អន្តរជាតិ​វេលស៍ George North ស្ថិត​ក្នុង​ចំណោម​កីឡាករ​៨​នាក់​ដែល​នឹង​ធ្វើការ​បង្ហាញ​ខ្លួន​ជា​លើក​ ដំបូង​ក្នុង​ការ​ប្រកួត​អន្តរជាតិ​សម្រាប់​ក្រុម British & Irish Lions របស់​ពួកគេ​ក្នុង​ទីក្រុង Brisbane នៅ​ថ្ងៃ​ស្អែក​។

No comments:

Post a Comment