Thursday, June 27, 2013


អាជ្ញា​ធរ​ខេត្ត​កែប​រៀបចំ​ពិធី​ដាំ​កូន​​គគីរ​ជាង​400ដើម​​​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​9កក្កដា​

អាជ្ញា​ធរ​ខេត្ត​កែប​រៀបចំ​ពិធី​ដាំ​កូន​​គគីរ​ជាង​400ដើម​​​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​9កក្កដា​

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ខេត្ដ ​កែប​ ៖​ មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ លោក​គ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ នៅ​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ដាំ​កូន​គគីរ​ចំនួន​៤៥​០​ដើម​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​កូន​គគីរ​ពី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ។​  >>[អានបន្ត]

បុរស​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​មិន​ដឹង​មូល​ហេតុ​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៨:៤៩  
ខេត្ត ​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ចង​.ក​ធ្វើ​អត្ត​ឃាត​ភ្ជាប់​នឹង ​ដើម​អំពិល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៨ មិថុនា ២០១៣ ​នៅភូមិ​អូរ​លើ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​។

អំណោយ​សប្បុ​រស​ជន​បាន​ដល់​ក្មេង​ប្រុស​កំបុត​ដៃ​ជើង

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៨:២៨
ខេត្តកំពត ​ ៖ សប្បុ​រស​ជន​ជា​ច្រើន​នាក់​បាន​រួម​គ្នា​ជួយ​ឧប​ត្ថម្ភ​ដល់​ក្មេង​ប្រុស​ ពិការ​អត់​ដៃ​ជើង​ពី​កំណើត​ម្នាក់​ឈ្មោះ​ មាស​ សំណាង​ ហៅ​ណុត​ រស់​នៅ​ភូមិ​កោះ​ទ្រ​មួង​ ឃុំ​បឹង​សា​លា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​ ។ អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ប្រគល់​នៅ​ថ្ងៃ​ទី​២៦​ មិថុនា​ មាន​១-ថវិកា​ចំនួន​៣៣​ម៉ឺន​រៀល​ បាន​ទទួល​ពី​យុវ​ជន​ឈ្មោះ​ ផល្លា​ ផល​សម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣​ សា​លា​ច្បាប់​រស់​នៅ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ រាជ​ធានី​ភ្នំ​ពេញ​។
សំណុំ​រឿង​វាយ​អ្នក​​កា​សែត ដេ​វីត ឆា​ណាយ​​វា ជាប់​​គុក​​3​ឆ្នាំ គូ​កន​2​​នាក់​​ជាប់​​គុក​​ម្នាក់​​2​​ឆ្នាំ

សំណុំ​រឿង​វាយ​អ្នក​​កា​សែត ដេ​វីត ឆា​ណាយ​​វា ជាប់​​គុក​​3​ឆ្នាំ គូ​កន​2​​នាក់​​ជាប់​​គុក​​ម្នាក់​​2​​ឆ្នាំ

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:២០
រាជធានីភ្នំពេញ ​៖ ​សាលាដំបូង​រាជ​ធានី​​​បាន​ប្រកាស​សាលក្រម​​​ជា​សាធារណៈ ​កាល​ពី​វេលា​​ម៉ោង​២​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២៧ ​មិថុនា ​លើសំណុំ​រឿង​ក្រុម​ដេវីដ​ ឆាណាយ​វា ពី​បទ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើអ្នក​កាសែត​ជិត​១០​នាក់ ​ក្នុង​​ហេត​ុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​ពេល​រាត្រី​​ ។ ​សាល​ក្រម​​​បានប្រកាស​ផ្ត​ន្ទា​ទោស​ឈ្មោះ​ដេវីដ​ ឆាណាយ​វា ដាក់​ពន្ធនាគារ​រយៈ​ពេល​​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​៦​លាន​រៀល ។

ស្រី​ស្អាត​ប្រើ​សម្រស់​ធ្វើ​ធ្នាក់​នាំ​ម៉ូតូ​ឱ្យ​បក្ស​​ពួក​​ប្លន់

ស្រី​ស្អាត​ប្រើ​សម្រស់​ធ្វើ​ធ្នាក់​នាំ​ម៉ូតូ​ឱ្យ​បក្ស​​ពួក​​ប្លន់

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:០០
រាជធានី ​ភ្នំពេញ​៖ ​យុវ​ជន​​ម្នាក់​ដែល​ស្រវឹង​​​ធ្លាក់​ភ្នែក​​បាន​​ចាញ់សម្រស់​​ស្រីស្អាត​​ ម្នាក់​​ដែល​មិ​ន​ស្គាល់​​គ្នា​សោះ​​​ពឹង​ឱ្យជូន​​ទៅ​ក្រោយ​មន្ទីរ​ពេទ្យ​ មិត្ត​ភាពខ្មែរ​-សូវៀត​ លុះ​ពេល​ទៅ​ដល់​ក៏​ត្រូវ​បក្ស​ពួក​​​វាយ​ប្លន់​យក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​សេ ​១១០ ​​​ស៊េរី​​២០១២ ​​​ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​​ភ្នំពេញ​​​១BL-៧៤៩១​​ ​ទៅ​បាត់​​​​កាល​ពី​​​​វេលា​ម៉ោង​​​១១ និង​​៥០នាទី​​​យប់​ថ្ងៃ​ទី​​​២៥ មិថុនា ​នៅ​ផ្លូវ​លេខ​​​៤១០ ​ខាងក្រោយ​​មន្ទី​រ​ពេទ្យមិត្ត​ភាព​​ខ្មែរ​-សូវៀត ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​​ចំការ​មន ។​

ឡិច ​ស៊ីស​ម្ចាស់​ស្រវឹង​បើក​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​របង​ថ្ម​ផ្ទះ​វីឡា​ខ្ទេច ​មួយ​កំណាត់​មុខ​ទាំង​ស្រុង​ សង​ ៥០​ដុល្លារ​ បញ្ចប់​រឿង​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៣:៥២
រាជធានី ​ភ្នំពេញ​ ៖ រថ​យន្ត​ឡិច​ស៊ីស​RX300 ១គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2L-6396 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​បើក​រេ​ពេញ​ផ្លូវ​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥២៨​ លុះ​មក​ដល់​ចំណុច​ហាង​ភូមិ​បៃតង​ ក៏​បា​នជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​ផ្ទះ​វីឡាមួយ​កន្លែង​​ ដែល​នៅ​ក្បែរ​ហាង​ បណ្តាល​ឱ្យ​រថ​យន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំង​ស្រុង​ ចំណែក​អ្នក​បើក​បរ​របួស​ស្រាល​ ។
កាម​រី​បា​ឡែន​បើក​លឿន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​នៅ​រង្វង់​មូល​វត្ត​ភ្នំ​

កាម​រី​បា​ឡែន​បើក​លឿន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​នៅ​រង្វង់​មូល​វត្ត​ភ្នំ​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៣:២១  
រាជ ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ស្រ្តី ២នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈដែល​ជិះ​រថ​យន្ត​កា​មរី​បាឡែន​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2B-2333 ធ្វើ​ដំណើរ​មក​ពីត្បូង​វាង​រង្វង់​មូល​វត្ត​ភ្នំទៅ​កើត​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ថ្មចំ​ពី​មុខ​ពេញ​ទំហឹង​បណ្តាល​ ឱ្យ​ទ្រេត​ ឯ​​រថ​យន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ ចំណែកបុរស​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ និង​ស្ត្រី​អ្នក​រួម​ដំណើរ​របួស​​ស្រាល​ ។
ពិធី​ប្រគល់​ម៉ូតូ​ជូន​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​8ឃុំ-សង្កាត់​នៅ​ខេត្ត​ប៉ៃលិន

ពិធី​ប្រគល់​ម៉ូតូ​ជូន​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​8ឃុំ-សង្កាត់​នៅ​ខេត្ត​ប៉ៃលិន

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៣:០០  
ខេត្ត ​ប៉ៃលិន ៖ នៅ​ស្នង​ការ​​ដ្ឋាននគរ​បាល​​ខេត្ត​កាល​ពី​ព្រឹកថ្ងៃ​ទី​២៥ មិថុនា មាន​​រៀប​ចំ​ពិធី​ប្រគល់​​ជូន​ម៉ូតូ​ម៉ាក​យ៉ាមា៉ហា ​ចំនួន​៨​គ្រឿងជូន​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​៨​ឃុំ​-​សង្កាត់​ នៅ​ក្នុង​ខេត្ត​ ​​​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក​ឧត្តម​​​សេនីយ៍​ត្រី ​ឡី ចាន់​ឆាយ​ ស្នង​ការ​នគរ​បាល​ខេត្ត និងមន្ត្រី​​នគរ​បាល​គ្រប់​ប៉ុស្តិ៍​​រដ្ឋ​បាល​ ។ សូម​បញ្ជាក់​​ថា ការ​ប្រគល់​ម៉ូតូ​ជូន​ដល់​ប៉ុស្តិ៍​​​នគរ​បាល​រដ្ឋ​បាល​​ឃុំ​
សមត្ថកិច្ច​បង្ក្រាប​រថយន្ដ​កាមរី​ឆ្លាម​ដឹក​ឈើ​គ្រញូង​កណ្ដាល​ថ្ងៃ​

សមត្ថកិច្ច​បង្ក្រាប​រថយន្ដ​កាមរី​ឆ្លាម​ដឹក​ឈើ​គ្រញូង​កណ្ដាល​ថ្ងៃ​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០២:៤៥  
ខេត្ដ ​កំពង់ធំ​ ៖​ រថយន្ដ​កាមរី​ឆ្លាម​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​៩៨​ ពណ៌​ត្រីឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2A-7376 ដែល​ដឹក​ឈើ​គ្រញូង​ឆ្លង​កាត់​ខេត្ដ​កំពង់ធំ​ ឆ្ពោះ​ទៅ​កាន់​ខេត្ដ​កំពង់​ចាម​ ដើម្បី​ដឹក​ចេញ​បន្ដ​ទៅ​ប្រទេស​វៀត​ណាម​ ​បាន​ត្រូវ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ស្ទោង​ សហការ​ជា​មួយកម្លាំង​នគរបាល​ខេត្ដ​ កម្លាំង​ប្រតិបត្ដិ​ការ​សឹករង​ខេត្ដ​ និង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ ឃាត់​ចាប់​បាន​ កាល​ពី​វេលា​
​ជន​ពិការ​ខ្វិន​ដៃជើង​​​គ្មាន​​ទី​ពឹង​13​នាក់​ទទួល​បាន​​រទេះ​រុញ​​ និង​អំណោយ​

​ជន​ពិការ​ខ្វិន​ដៃជើង​​​គ្មាន​​ទី​ពឹង​13​នាក់​ទទួល​បាន​​រទេះ​រុញ​​ និង​អំណោយ​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០២:៣០
ខេត្ត ​ពោធិ៍សាត់​​​ ៖ ​ ជន​ពិកា​រ​ខ្វិន​ដៃ​ខ្វិ​ន​ជើង​​​គ្មាន​ទី​ពឹង​​ចំនួន​​១៣នាក់​​​​ ដែល​អាជ្ញាធរ​​​​មូល​ដ្ឋាន​​និង​ភ្នាក់​ងារ​​កាក​បាទក្រហម​​​ខេត្ត​ប្រទះឃើញ ​​តាមឃុំ​​ចំនួន​​​៥​គឺ ​ឃុំ​តាលោ ស្នាម​ព្រះ ​បឹងខ្នារ មេ​ទឹក​ និង​​ឃុំ​បឹង​បត់​កណ្ដាល​​​ ក្នុង​ស្រុក​បាកន​ បានមក​ទទួល​អំណោយ​​​ពី​សា​ខា​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​​​កាល​ពី​រសៀល​ ថ្ងៃទី​​​២៦ មិថុនា ​​​​​ដោយ​មានការ​អញ្ជើញ​ចូល​រួម​​​ពី​លោក​​​​ខូយ សុខា ​អភិបាល​
​វិទ្យា​ស្ថាន​បារាំ​ង​នៃ​កម្ពុជា​​រៀប​ចំ​ពិ​ព័រ​ណ៍​​​ស្ដី​ពី​​មនុស្ស និង​ធម្ម​ជាតិ​​​របស់​លោក​នូ សារី​

​វិទ្យា​ស្ថាន​បារាំ​ង​នៃ​កម្ពុជា​​រៀប​ចំ​ពិ​ព័រ​ណ៍​​​ស្ដី​ពី​​មនុស្ស និង​ធម្ម​ជាតិ​​​របស់​លោក​នូ សារី​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០២:១៥
រាជធានី ​ភ្នំពេញ​ ៖ វិទ្យា​ស្ថាន​បារាំង​នៃ​កម្ពុជា​បាន​រៀប​ចំ​ការ​តាំង​ពិ​ព័រណ៍​ស្តី​ពី​ មនុស្ស និង​ធម្ម​ជាតិ​ របស់​លោក​ នូ​ សារី ដែល​ជា​វិចិត្រ​ករ​ខ្មែរ​ធ្លាប់​មាន​ស្នា​ដៃ​ជា​ច្រើន​​ ។ ​ការ​តាំង​ពិព័រ​ណ៍​​នេះ​ចាប​់ផ្តើម​ពី​ថ្ងៃទី​២៧​ មិថុនា​ ដល់​ថៃ្ងទ​ី​៣១​ សីហា​ ឆ្នាំ២០១៣​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​​​ឲ្យ​ដឹង​ថា​ លោ​ក​​ នូ​ សារី​ កើត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩​៧​​១​​ ហើយ​លោក​មិន​បាន​កំណត់​
​កាមរី​បាឡែន​បើក​បុក​ម៉ូតូ​ស្កុប​ពី​ ​យុវ​ជន​ ២នាក់​ របួស​ធ្ងន់​ស្រាល​

​កាមរី​បាឡែន​បើក​បុក​ម៉ូតូ​ស្កុប​ពី​ ​យុវ​ជន​ ២នាក់​ របួស​ធ្ងន់​ស្រាល​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០២:២៨  
រាជ ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​​ ២នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈដែល​ពួក​គេ​​ជិះ​ម៉ូតូ​ស្កុប​ពី ១គ្រឿង​ ពណ៌​ស​លាយ​ផ្ទៃ​មេឃ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BO-2604 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៨២​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ស្តុប​ផ្សារ​អូរ​ឫស្សី​ កែង​ផ្លូវ​១៦១​ ក៏​ត្រូវ​រថ​យន្ត​កាម​រី​បាឡែន​ ១គ្រឿង​ ពណ៌​ខ្មៅ អត់​ចាំស្លាក​លេខ
រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រប្រយុទ្ធ​នឹង​ជំងឺ​របេង​2014-​2020

រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រប្រយុទ្ធ​នឹង​ជំងឺ​របេង​2014-​2020

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០២:០០
រាជ ​ធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ហង់​សិន​ នៃ​ក្រសួង​សុខាភិបាល​ កាល​ពី​ព្រឹក​ថ្ងៃទី​២៦​ មិថុនា​ បាន​រៀបចំ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​កសាង​យុទ្ធ​សាស្ត្រ​ ប្រយុទ្ធ​នឹង​ជំងឺ​របេង​សម្រាប់​ឆ្នាំ​២០១៤-​២០២០​ នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា​ ក្រោម​អធិបតី​ភាព​លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ​ តាន់ អ៊ាង​ ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល​ និង​ជា​នាយក​មជ្ឈមណ្ឌល
ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត​ប្រគល់​ម៉ូតូ​65​គ្រឿង​ដល់​ប៉ុស្តិ៍​នគរបាល​

ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត​ប្រគល់​ម៉ូតូ​65​គ្រឿង​ដល់​ប៉ុស្តិ៍​នគរបាល​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០១:៤៥
ខេត្ត ​បន្ទាយ​មាន​ជ័យ​ ៖ ដើម្បី​ឱ្យ​វិស័យ​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កាន់​តែ​រឹង​មាំ​ និង​មាន​ប្រសិទ្ធ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ ពិសេស​ចំពោះ​កិច្ច​ការពារ​សន្តិសុខ​ក្នុង​ពេល​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោតឈាន ​មក​ដល់​ ​ នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​បាន​រៀបចំ​ពិធី​ផ្តល់​ម៉ូតូ​ម៉ាក​ YAMAHA កម្លាំង​ 115CC ចំនួន​៦៥​គ្រឿង​ មួក​សុវត្ថិ​ភាព​៦៥មួក​ កញ្ចក់​
CTNទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​កី​ឡា​បាល់​ទាត់​ពិភព​លោក​FIFA World CupTM2014នៅ​កម្ពុជា​

CTNទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​កី​ឡា​បាល់​ទាត់​ពិភព​លោក​FIFA World CupTM2014នៅ​កម្ពុជា​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០១:៣០
រាជ ​ធានី​ភ្នំពេញ​ ៖ ស្ថា​នីយ​ទូរ​ទស្សន៍​ CTN ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ផ្សាយ​បន្ត​ផ្ទាល់​ ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ FIFA WORLD CUPTM2014 នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។CTN ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ Royal Group បាន​ឱ្យ​ថ្លៃ​លើស​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ដើម្បី​ទទួល​បាន​សិទ្ធិ​ ផ្តាច់​មុខ​មួយ​នេះ​ ។
ស្ត្រី​វ័យ​ក្មេង​ផឹកទឹក​ត្នោត​ជូ​រស្រវឹង​​ជោក​ជាំពេល​ចូល​ដេក​គាំង​បេះ​ដូង​ស្លាប់​

ស្ត្រី​វ័យ​ក្មេង​ផឹកទឹក​ត្នោត​ជូ​រស្រវឹង​​ជោក​ជាំពេល​ចូល​ដេក​គាំង​បេះ​ដូង​ស្លាប់​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០១:១៥
រាជ ​ធានី​ភ្នំពេញ ​៖ ​ស្ត្រី​វ័យ​ក្មេង​​ម្នាក់​បាន​​​​ផឹក​​ទឹក​ត្នោត​ជូ​រ​​អស់​ជា​ច្រើន​​ លីត្រ​ចាប់តាំងពី​​វេលា​ល្ងាច​រហូត​ដល់​​​ទៀប​ភ្លឺ​ទើបចូល​ដេក លុះ​​ព្រឹក​ឡើង​ស្រាប់តែ​​​គេ​ប្រទះ​ឃើញ​ស្លាប់​​បាត់​បង់​ជីវិត​​​​​បង្ក​ ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទាំង​​ព្រលឹម​ ហើយ​​​ប៉ូលិស​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​​ភ្លាមៗ​ដែរ ។
សន្និសីទ​ស្តី​ពី​អ្នក​រួម​ដំណើរ​តាមទោចក្រ​យាន​យន្ត​គិត​ទាំង​កុមារ​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​

សន្និសីទ​ស្តី​ពី​អ្នក​រួម​ដំណើរ​តាមទោចក្រ​យាន​យន្ត​គិត​ទាំង​កុមារ​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០១:០០
រាជ ​ធានី​ភ្នំពេញ​ ៖ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា​ នៅ​សណ្ឋាគារ​ភ្នំពេញ​មាន​បើក​សន្និសីទ​សារ​ព័ត៌​មាន​ ស្តី​ពី​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​គិតទាំង​កុមារ​ ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ។ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គ​ការ​សម្ព័ន្ធ​ដើម្បី​ចរាចរណ៍​ផ្លូវ​គោក​ អង្គការ​ជន​ពិការ​អន្តរ​ជាតិ​ អង្គការ​មូល​និធិ​បង្ការ​របួស​ អង្គការ​អាស៊ី និង​អង្គការ​ដៃ​គូ​ចរាចរណ៍​សុវត្ថិ​ភាព​ផ្លូវ​គោក​សាកល ។
កំណើន​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ខ្ពស់​

កំណើន​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ខ្ពស់​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០០:៤៥
រាជ ​ធានី​ភ្នំពេញ ៖ ​នៅ​ប្រទេស​កម្ពុជា​ ចំនួន​រថយន្តត្រូវ​បាន​នាំ​ចូល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ មាន​ការ​កើន​ឡើង​ជាល​ំដាប់ ។​ មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចូល​រថយន្ត​មាន​កំណើន​យ៉ាង​ដូច​នេះ​ គឺ​អាស្រ័យ​ដោយសារ​ការ​លក់ចេះ​តែ​កើន​ឡើង​ផងដែរ​ ក្នុងនោះ​រាប់​ទាំង​រថយន្ត​ស៊េរី​ថ្មី​ និង​រថ​យន្ត​មួយ​ទឹក​ ។ ប្រភេទ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ប្រភេទ​ និង​ក្រុម​ហ៊ុន​
រថ​យន្ត​ម៉ាក​សឺដែស​បើក​បុក​តាក់​ស៊ី​ម៉ែត្រ​ ខូច​ខាត​រៀង​ខ្លួន​

រថ​យន្ត​ម៉ាក​សឺដែស​បើក​បុក​តាក់​ស៊ី​ម៉ែត្រ​ ខូច​ខាត​រៀង​ខ្លួន​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០០:៣៧  
រាជ ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បាន​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​សឺ​ដែស​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-2048 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​កែង​ផ្លូវ​១១៥ ខាង​ក្រោយ​វត្ត​ទួល​ទំពូង​ ក៏​បាន​បុក​ជាមួយ​រថ​យន្ត​តាក់​ស៊ី​ម៉ែត្រ​ ១គ្រឿង​ ពណ៌​លឿង​
បាក់​ជញ្ជាំង​ផ្ទះ​ត្រូវ​កម្មករ​ម្នាក់​របួស​ធ្ងន់​នៅ​សង្កាត់​ទឹក​ល្អក់​ទី​3​

បាក់​ជញ្ជាំង​ផ្ទះ​ត្រូវ​កម្មករ​ម្នាក់​របួស​ធ្ងន់​នៅ​សង្កាត់​ទឹក​ល្អក់​ទី​3​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០០:៣០
រាជ ​ធានី​ភ្នំពេញ​ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​ជញ្ជាំង​បេតុង​បាក់​ធ្លាក់​ត្រូវ​ផុង​លលាដ៍​ ក្បាល​ នៅ​ពេល​កំពុង​ធ្វើ​ការ​ជួស​ជុល​ផ្ទះ ។​ កម្មករ​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។ គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ ទី​២៦​ មិថុនា​ នៅ​ផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​២៣០​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក ។

ការដឹក​ជញ្ជូន​ឈើ​ប្រណីត​​នៅ​តែ​មាន​សកម្ម​ភាព​នៅ​ស្រុក​កែវ​សីមា​

ការដឹក​ជញ្ជូន​ឈើ​ប្រណីត​​នៅ​តែ​មាន​សកម្ម​ភាព​នៅ​ស្រុក​កែវ​សីមា​

ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០០:១៥
ខេត្ត ​មណ្ឌល​គិរី​ ៖ ទោះ​បី​ជា​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ផ្តល់​អនុសាសន៍​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​ឱ្យ​មានប្រសិទ្ធ​ភាព​ ចំពោះ​ការ​រឹត​បន្តឹង​ការដឹកឈើ​ប្រណីត​យ៉ាងណា​ក៏​ដោយ​ ក៏​ការ​ដឹកឈើ​ប្រណីតនៅ​ក្នុង​ស្រុក​កែវសីមា​ នៅ​តែ​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​ ហាក់​ដូច​ជា​ផ្គើន​មិន​ខ្លាច​រអា​អ្វី​សោះ​ឡើយ ។​


No comments:

Post a Comment