Saturday, June 29, 2013

បាតុករ​ប្រឆាំង​លោក​អូ​បា​ម៉ា​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​មន្ទីរពេទ្យ​លោក​ ម៉ែន​ដឺ​ឡា​

tithya-29-e-fullបាតុកម្ម ​របស់​ប្រជាជន​អាហ្វ្រិក​ខាងត្បូង​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា មក​ប្រទេស​របស់​ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃ​សុក្រ ​ទី​២៨ ​ខែមិថុនា ឆ្នាំ​២០១៣ នៅ​ប្លុក​ពី​អ្នក​បួងសួង​នៅ​មន្ទីរពេទ្យ ​ប្រេ​តូ​រី​យ៉ា ​ជា​កន្លែង​ដែល​វីរបុរស​ប្រឆាំង លោក ណែ​ល​សុន ម៉ែន​ដឺ​ឡា ព្យាបាល​ជម្ងឺ​សួត​ដ៏​ធ្ងន់ធ្ងរ​នោះ​។​
អាន​អត្ថបទ​ទាំងស្រុង...

មាស​បាន​ចុះថ្លៃ​ថែមទៀត

news29-06-2013-g-fullពួក ​អ្នកវិភាគ​បាន​និយាយ​ថា មាស​បាន​ធ្លាក់​ថ្លៃ​ជាថ្មី​ដល់​ចំណុច​ទាប​ជិត​៣​ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ ប៉ះពាល់​ដោយ​ការភ័យខ្លាច​អតិផរណា​ស្រក​ចុះ​វិញ ធ្វើ​ឲ្យ​មានគំនិត​សុទិដ្ឋិនិយម​អំពី​ទិន្នន័យ​សេដ្ឋ កិច្ច​របស់​អាមេរិក​។ ដុល្លារ​ឡើងថ្លៃ និង​ក្តី​សង្ឃឹម​អំពី​ការ​បញ្ចប់​នូវ​ការ​ធ្វើ​ឲ្យ​ធូរស្បើយ នូវ​ការជំរុញ របស់​អាមេរិក​។​លោហធាតុ​ដ៏​មានតម្លៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា តម្លៃ​របស់​វា​បាន​ចុះថយ​នៅពេល​ថ្មីៗនេះ​។
អាន​អត្ថបទ​ទាំងស្រុង...

កីឡា

កម្ពុជា​ឈ្នះ​បរទេស​៣ ចាញ់​១​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​Khmer Fighter

news29-06-2013-b-fullព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​កម្មវិធី Khmer Fighter​សំរាប់​ខែ​ទី​៤ខែ​មិថុនា លើ​សង្វៀន​បាយ័ន​Arena ក្រោម ​ការឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​នោះ​នា​យប់​ថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ២០១៣​អ្នក​ប្រដាល់​កម្ពុជា​ឈ្នះ​៣ ចាញ់​១​នាក់​។​អ្នក ​ប្រដាល់​កម្ពុជា​ដែល​ចាញ់​គេ​នោះ គឺ​ចាន់ រតនា ជើង​ខ្លាំង​នៃ​ក្លិប​ខេ​មរះ​ខ្លាហោះ​ដោយ​គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ជនជាតិ​ បារាំង​ឈ្មោះ​SebastienBillard​ដោយ​ពិន្ទុ​ដាច់​តែម្តង បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ។ SebastienBillard ឈ្នះ​កម្ពស់​ចាន់ រតនា​ដាច់ គឺ​១,៧៤​ម៉ែត្រ ខណៈ​ដែល​រតនា​មាន​កម្ពស់​តែ​១,៦៨ ម៉ែត្រ​នោះ ធ្វើអោយ​ស្ថានភាព​នៃ​ការប្រកួត​របស់​រតនា​បង្ហាញ​ពី​ភាព​តឹងតែង​ក្នុង​ការ​យកឈ្នះ​លើ​SebastienBillard។ ​អ្នក​ប្រដាល់​បារាំង​រូប​នេះ បើសិនជា​គេ​ចេញ​ទាត់​និង​ជង្គង់​ស្ទាត់ជំនាញ​ថែមទៀត​នោះ ចាន់ រតនា​ច្បាស់​រឹតតែ​វេទនា​មិន​ខាន ទោះជា​យ៉ាងណា ចាន់​រតនា​នៅ​អាច​យក​ប្រៀប​ឈ្នះ​លើ​អ្នក​ប្រដាល់​បារាំង​រូប​នោះ ក្នុង​ទឹក​ទី​៤​មួយ​ទឹក​ដែរ។​
អាន​អត្ថបទ​ទាំងស្រុង...

League ថ្ងៃអាទិត្យ គិរីវង់ និង​ការពារ​ជាតិ ណាហ្គា​ខប ជាមួយ​ប៉ូលិស​

T-06-29-13-b-fullក្រុម ​គិរីវង់​សុខ​សែន​ជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ហើយ​ក្រុម​ណាហ្គា​ខ​ប ប៉ះ ជាមួយ​ប៉ូលិស នៅ​ពហុ​កីឡដ្ឋាន​ជាតិ នៅ​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា​នេះ។ ពីរ​ក្រុម​នេះ​ត្រូវការ​ឈ្នះ​ដូចគ្នា ។
អាន​អត្ថបទ​ទាំងស្រុង...

នូវ ស៊ីថា និង​ថៃ ប៊ុន​ហាន​ឡើង​ទៅ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ

news29-06-2013-a-fullការប្រកួត​ជុំ​ចុងក្រោយ​នៅក្នុង​ពូ​ល​B​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជំ​រុះរ​កជើង​ខ្លាំង ដើម្បី​ឈាន​ទៅ​វាយ​ដណ្ដើម​ខ្សែក្រវាត់​ក្រុមហ៊ុន​សេង​ហុង​សេង​ទម្ងន់​៦៣,៥០០​គ​.​ក្រ ​ឆ្នាំ​២០១៣ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៨ ខែមិថុនា ឆ្នាំ២០១៣ ដែល​លទ្ធផល គឺ​នូវ ស៊ីថា ជាប់​លេខ​១ ហើយ​ថៃ ប៊ុន​ហាន ជាប់​លេខ​២​ក្នុង​ពូ​ល។​

No comments:

Post a Comment