បាតុករប្រឆាំងលោកអូបាម៉ាប្រមូលផ្តុំគ្នានៅជិតមន្ទីរពេទ្យលោក ម៉ែនដឺឡា
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង11:34
បាតុកម្ម
របស់ប្រជាជនអាហ្វ្រិកខាងត្បូងប្រឆាំងដំណើរទស្សនកិច្ចរបស់លោក
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា
មកប្រទេសរបស់ពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ទី២៨
ខែមិថុនា ឆ្នាំ២០១៣ នៅប្លុកពីអ្នកបួងសួងនៅមន្ទីរពេទ្យ
ប្រេតូរីយ៉ា ជាកន្លែងដែលវីរបុរសប្រឆាំង លោក ណែលសុន ម៉ែនដឺឡា
ព្យាបាលជម្ងឺសួតដ៏ធ្ងន់ធ្ងរនោះ។
អានអត្ថបទទាំងស្រុង...
មាសបានចុះថ្លៃថែមទៀត
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង10:54
ពួក
អ្នកវិភាគបាននិយាយថា
មាសបានធ្លាក់ថ្លៃជាថ្មីដល់ចំណុចទាបជិត៣ឆ្នាំកាលពីថ្ងៃសុក្រ
ប៉ះពាល់ដោយការភ័យខ្លាចអតិផរណាស្រកចុះវិញ
ធ្វើឲ្យមានគំនិតសុទិដ្ឋិនិយមអំពីទិន្នន័យសេដ្ឋ កិច្ចរបស់អាមេរិក។
ដុល្លារឡើងថ្លៃ
និងក្តីសង្ឃឹមអំពីការបញ្ចប់នូវការធ្វើឲ្យធូរស្បើយ នូវការជំរុញ
របស់អាមេរិក។លោហធាតុដ៏មានតម្លៃនេះ ត្រូវបានគេមើលឃើញថា
តម្លៃរបស់វាបានចុះថយនៅពេលថ្មីៗនេះ។
អានអត្ថបទទាំងស្រុង...
កីឡា
កម្ពុជាឈ្នះបរទេស៣ ចាញ់១ក្នុងព្រឹត្តិការណ៍ប្រដាល់Khmer Fighter
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង09:11
ព្រឹត្តិការណ៍ប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិក្នុងកម្មវិធី Khmer Fighterសំរាប់ខែទី៤ខែមិថុនា លើសង្វៀនបាយ័នArena ក្រោម
ការឧបត្ថម្ភធំដោយក្រុមហ៊ុនស្រាបៀរកម្ពុជានោះនាយប់ថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០១៣អ្នកប្រដាល់កម្ពុជាឈ្នះ៣ ចាញ់១នាក់។អ្នក
ប្រដាល់កម្ពុជាដែលចាញ់គេនោះ គឺចាន់ រតនា
ជើងខ្លាំងនៃក្លិបខេមរះខ្លាហោះដោយគេវាយចាញ់អ្នកប្រដាល់ជនជាតិ
បារាំងឈ្មោះSebastienBillardដោយពិន្ទុដាច់តែម្តង បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ។ SebastienBillard ឈ្នះកម្ពស់ចាន់ រតនាដាច់ គឺ១,៧៤ម៉ែត្រ ខណៈដែលរតនាមានកម្ពស់តែ១,៦៨ ម៉ែត្រនោះ ធ្វើអោយស្ថានភាពនៃការប្រកួតរបស់រតនាបង្ហាញពីភាពតឹងតែងក្នុងការយកឈ្នះលើSebastienBillard។
អ្នកប្រដាល់បារាំងរូបនេះ
បើសិនជាគេចេញទាត់និងជង្គង់ស្ទាត់ជំនាញថែមទៀតនោះ ចាន់
រតនាច្បាស់រឹតតែវេទនាមិនខាន ទោះជាយ៉ាងណា
ចាន់រតនានៅអាចយកប្រៀបឈ្នះលើអ្នកប្រដាល់បារាំងរូបនោះ
ក្នុងទឹកទី៤មួយទឹកដែរ។
អានអត្ថបទទាំងស្រុង...
League ថ្ងៃអាទិត្យ គិរីវង់ និងការពារជាតិ ណាហ្គាខប ជាមួយប៉ូលិស
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង08:51
ក្រុម
គិរីវង់សុខសែនជ័យ នឹងជួបប្រកួតជាមួយក្រុមក្រសួងការពារជាតិ
ហើយក្រុមណាហ្គាខប ប៉ះ ជាមួយប៉ូលិស នៅពហុកីឡដ្ឋានជាតិ
នៅថ្ងៃអាទិត្យទី៣០មិថុនានេះ។ ពីរក្រុមនេះត្រូវការឈ្នះដូចគ្នា ។
អានអត្ថបទទាំងស្រុង...
នូវ ស៊ីថា និងថៃ ប៊ុនហានឡើងទៅពាក់កណ្ដាលផ្តាច់ព្រ័ត្រ
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង08:45
ការប្រកួតជុំចុងក្រោយនៅក្នុងពូលBនៃព្រឹត្តិការណ៍ប្រកួតជំរុះរកជើងខ្លាំង ដើម្បីឈានទៅវាយដណ្ដើមខ្សែក្រវាត់ក្រុមហ៊ុនសេងហុងសេងទម្ងន់៦៣,៥០០គ.ក្រ
ឆ្នាំ២០១៣
នៅលើសង្វៀនបាយ័នស្ទឹងមានជ័យបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃសុក្រ
ទី២៨ ខែមិថុនា ឆ្នាំ២០១៣ ដែលលទ្ធផល គឺនូវ ស៊ីថា ជាប់លេខ១ ហើយថៃ
ប៊ុនហាន ជាប់លេខ២ក្នុងពូល។
No comments:
Post a Comment