Sunday, July 14, 2013

Marquez ឈ្នះ​ដោយ​ផ្តួល​ Pacquiao សន្លប់​ក្នុង​ទឹក​ទី​៦

ក្រុង​ឡាសវេហ្គាស: កីឡាករ​ប្រដាល់ Juan Manuel Marquez បាន​ផ្តួល Manny Pacquiao ឲ្យ​សន្លប់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ទឹក​ទី​៦​នៅ​ក្នុង​ការ​ប្រកួត​ មិន​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​កាល​ពី​ រាត្រី​ថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា) ដើម្បី​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​មួយ​របស់​ខ្លួន​លើ​កីឡាករ​ប្រដាល់​ជើង​ ខ្លាំង​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ​ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក​របស់​ពួក​ គេ​។
Monday, 10 December 2012
Mark Lamport-Stokes
ភ្នំពេញ ប៉ុស្តិ៍
Marquez (ឆ្វេង) វាយ​ចំ​ផ្ទៃ​មុខ​របស់ Pacquiao អំ​ឡុង​ពេល​នៃ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ Reuters
Marquez (ឆ្វេង) វាយ​ចំ​ផ្ទៃ​មុខ​របស់ Pacquiao អំ​ឡុង​ពេល​នៃ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ Reuters
កីឡាករ​ប្រដាល់​សញ្ជាតិ​ម៉ិកស៊ិក Marquez វ័យ​៣៩​ឆ្នាំ ដែល​បាន​រង​បរាជ័យ​ចំនួន​ពីរ​លើក និង​ទទួល​បាន​លទ្ធ​ផល​ស្មើ​១​លើក​នៅ​ក្នុង​ចំណោម​ការ​ឡើង​ប្រដាល់​ចំនួន​៣​ លើក​របស់​ពួក​គេ​កាល​ពី​លើក​មុន​នោះ បាន​ធ្វើ​ឲ្យ Pacquiao ដួល​សន្លប់​នៅ​លើ​សង្វៀន​ជាមួយ​នឹង​ការ​វាយ​ដោយ​កណ្តាប់​ដៃ​ស្តាំ​ចំ​ផ្ទៃ​ មុខ​Pacquiao យ៉ាង​ពេញ​ទំហឹង ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​១​វិនាទី​ចុង​ក្រោយ​ក្នុង​ទឹក​ទី​៦​នៅ​លើ​សង្វៀន​ ប្រដាល់ MGM Grand Garden Arena​។
កីឡាករ​របស់​ហ្វីលីពីន​ប្រើ​ដៃ​ឆ្វេង​រូប​នេះ បាន​ដួល​ផ្កាប់​មុខ​និង​បាន​រក្សា​ការ​គ្មាន​ចលនា​អស់​រយៈ​ពេល​ជា​ច្រើន​ នាទី នៅ​មុន​ពេល​ងើប​អង្គុយ​ដើម្បី​ញញឹម​ដាក់ Marquez ហើយ​បន្ទាប់​មក​បាន​ចាប់​ដៃ​រលាក់​ជាមួយ​គូ​ប្រជែង​របស់​គេ​នៅ​កណ្តាល​ សង្វៀន​។
បន្ទាប់​ពី​បង្កើន​លើ​កំណត់​ត្រា​របស់​ខ្លួន​ជាមួយ​នឹង​ជ័យ​ជម្នះ​ចំនួន​ ៥៥​លើក ចាញ់​៦​លើក ស្មើ​១​លើក និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​៤០​លើក Marquez បាន​និយាយ​ទាំង​ញញឹម​នៅ​លើ​សង្វៀន​ប្រកួត​ថា៖ «យើង​បាន​ដឹង​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រដាល់​ស្វិត​ស្វាញ​មួយ ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ថា វា​អាច​ទទួល​ជ័យ​ជម្នះ​ផង​ដែរ​»។
ចំណែក​កីឡាករ Pacquiao ដែល​ត្រូវ​បាន​ផ្តួល​ឲ្យ​ដួល​នៅ​លើ​ទី​លាន​ក្នុង​ទឹក​ទី​៣​នោះ បាន​ធ្វើ​ឲ្យ Marquez ដួល​វិញ​នៅ​ក្នុង​ទី​៥ និង​ហាក់​ដូច​ជា​មាន​ប្រៀប​នៅ​ក្នុង​ការ​ប្រដាល់​នេះ រហូត​ដល់​សន្លប់​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​តែ​ម្តង​។
ក្រោយ​ពី​ភ្លាត់​ស្នៀត​ដើម្បី​ទទួល​ជ័យ​ជម្នះ​ត្រឹម​៥៤​លើក ចាញ់​៥​លើក ស្មើ​២​លើក និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​៣៨​លើក​នោះ កីឡាករ Pacquiao បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​មិន​មែន​ជា​គូ​ប្រជែង​ដ៏​ងាយ​ស្រួល​ឡើយ​»។
កីឡាករ​កំពូល​របស់​ហ្វីលីពីន​រូប​នេះ​បាន​បន្ត​ថា៖ «ខ្ញុំ​បាន​ខិតខំ​អស់​លទ្ធភាព​របស់​ខ្ញុំ​។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​មាន​ប្រៀប​លើ​រូប​គេ​នៅ​ក្នុង​ពីរ​ទឹក​ចុង​ក្រោយ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​ដោយ​មាន​ការ​ជឿ​ជាក់​ពេក ហើយ​ខ្ញុំ​បាន​រង​នូវ​ការ​វាយ​ដោយ​ការ​ប្រើ​កណ្តាប់​ដៃ​យ៉ាង​ធ្ងន់​។ ខ្ញុំ​មិន​បាន​គិត​ថា បាន​រង​នូវ​កណ្តាប់​ដៃ​ដូច្នោះ​ឡើយ​»។
នៅ​ពេល​សួរ​ថា តើ​រូប​គេ​ចង់​ឡើង​សង្វៀន​ប្រកួត​ជាមួយ​នឹង Marquez ជា​លើក​ទី​៥ ឬ​យ៉ាង​ណា Pacquiao បាន​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «ពិត​ណាស់ ហេតុ​អ្វី​បាន​ជា​មិន​អាច​? វា​គឺ​ជា​ការ​ប្រដាល់​ដ៏​ល្អ​មួយ​»៕ IS

No comments:

Post a Comment