Sunday, July 14, 2013

ជប៉ុន​ផ្តល់​ជំនួយ​សង់​ក្លឹប​ហ្វឹក​ហាត់​ក្បាច់​គុន​យុទ្ធសិល្ប៍​ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ទឹក​ប្រាក់​សរុប​ចំនួន ១២០,៧៨០ ដុល្លារ​អាមេរិក ដល់​ខេមរៈ​សហព័ន្ធ​ការ៉ា​តេ-ដូ ​​សម្រាប់​គម្រោង​សាង​សង់​ក្លឹប​ហ្វឹក​ហាត់​ក្បាច់​គុន​យុទ្ធសិល្ប៍​ជប៉ុន ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​ផ្នែក​វប្បធម៌ (ជំនួយ​គូសាណូណិ​ផ្នែក​វប្បធម៌) ។
Friday, 22 February 2013
ភ្នំពេញប៉ុស្តិ៍
កីឡាករកំពុងទទួលការហ្វឹកហាត់ក្បាច់គុនប្រដាល់ ។ រូបថតភ្នំពេញប៉ុស្តិ៍
កីឡាករកំពុងទទួលការហ្វឹកហាត់ក្បាច់គុនប្រដាល់ ។ រូបថតភ្នំពេញប៉ុស្តិ៍
កិច្ច​សន្យា​ផ្តល់​ជំនួយ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ីហ្គូជិ យ៉ូស៊ី​ហ៊ីរ៉ូ ភារៈធារីស្តីទី​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក​ឡាច ច័ន្ទ​សុវណ្ណ ប្រធាន​ខេមរៈ​សហព័ន្ធ​ការ៉ា​តេ-ដូ ​​ ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-​ជប៉ុន​(CJCC) ​នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១៣។
សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​តែងតែ​បន្ត​ផ្តល់​ជំនួយ ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​បែបនេះ​ស្ទើរ​លើ​គ្រប់​ វិស័យ ក្នុង​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

No comments:

Post a Comment