Sunday, July 7, 2013

ដៃគូ​យុទ្ធសាស្ត្រ​រវាង យូណេស្កូ និង​ Panasonic លើក​កម្ពស់​បេតិកភណ្ឌ

Thursday, 20 June 2013

សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130620_21a
ក្រុម​កុមារ​​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​អេកូ​បេតិកភណ្ឌ​ពិភព​លោក​​ ថត​រូប​អនុស្សាវរីយ៍​ជិត​ប្រាសាទ​បាយ័ន។ សេត គឹមសឿន
សៀមរាបៈ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​របស់​សកល​លោក​ឲ្យ​បាន​គង់វង្ស អង្គការ​យូណេស្កូ (UNESCO) និង​ក្រុមហ៊ុន Panasonic ដែល​ធ្លាប់​ជា​ដៃគូ​យូរអង្វែង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​បាន​ប្រកាស​ បន្ត​ទំនាក់ទំនង​រវាង​គ្នា​បន្ត​ទៀត ក្នុង​ការ​អប់រំ​បរិស្ថាន និង​វប្បធម៌​សម្រាប់​អ្នក​ជំនាន់​ក្រោយ​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​ទំនើប​។
មក​ទល់​បច្ចុប្បន្ន​នេះ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង អង្គការ​យូណេស្កូ (UNE-SCO) និង​ក្រុមហ៊ុន Panasonic នេះ​បាន​អនុវត្ត​គម្រោង​កម្មវិធី​សិក្សា​អេកូ​បេតិកភណ្ឌ​ពិភពលោក​របស់​ពួកគេ ​នៅ​ជាង​១០​តំបន់​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​នៅ​ឆ្នាំ​២០១៣​នេះ ខណៈ​ដែល​ប្រទេស​កម្ពុជា​គឺជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក​នេះ គម្រោង​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​សកល​ស្តី​ពី​ប្រាសាទ​អង្គរវត្ត​កម្ពុជា​ និង​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​៧​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​រួម​មាន​ ប្រទេស​ចិន និង​ប្រទេស​អេស្ប៉ាញ​ផង​ដែរ​។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​យូណេស្កូ​នៅ​ ខេត្ត​សៀមរាប លោក Filip De Lan នាយការិយាល័យ​ផ្នែក​វប្បធម៌​របស់​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​បាន​ មាន​ប្រសាសន៍​ថា​៖​«​នៅ​ក្នុង​ភាព​ជា​ដៃ​គូ Panasonic បាន​រៀបចំ​សហការ​គ្នា​ជាមួយ​នឹង​ទូរទស្សន៍ National Geographic ធ្វើ​ជា​ឯកសារ​ពាក់ព័ន្ធ​នឹង​សម្បត្តិ​បេតិកភណ្ឌ​នានា​សម្រាប់​ចាក់​ផ្សាយ​ ចំនួន​១៩៣​ប្រទេស​លើ​ពិភពលោក ហើយ​ចុង​ឆ្នាំ​២០១៣​នេះ នឹង​ធ្វើការ​ចាក់​ផ្សាយ​ជា​ថ្មី​ម្តង​ទៀត ដែល​ប្រាសាទ​អង្គរវត្ត​កម្ពុជា​នឹង​ត្រូវ​ស្ថិតក្រោម​ការ​យក​ចិត្ត​ទុក​ដាក់ ​ខ្ពស់​»។
គួរ​បញ្ជាក់​ថា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អង្គការ​យូណេស្កូ​( UNESCO) និង​ក្រុមហ៊ុន Panasonic ដើម្បី​អប់រំ និង​ការ​យល់ដឹង​លើ​សារៈសំខាន់ និង​តម្លៃ​នៃ​តំបន់​បេតិកភណ្ឌ​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១១។ នៅ​ក្នុង​ការងារ​នេះ​ក្រុមហ៊ុន​Panasonic នឹង​ផ្គត់ផ្គង់​សម្ភារ​បរិក្ខា​រសោត​ទស្សន៍​ទៅ​ទីស្នាក់ការ​កណ្តាល​របស់​ អង្គការ​យូណេស្កូ និង​ការិយាល័យ​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក​ហើយ​Panasonic នឹង​ផ្តល់​បច្ចេកវិទ្យា​3D ទំនើប​ចុង​ក្រោយ​បំផុត​សម្រាប់​ដំណើរការ​ថត​ភាព​អស្ចារ្យ​នៅ​តំបន់​ បេតិកភណ្ឌ​នានា​។ ក្រៅ​ពី​នោះ ក៏​មាន​កម្មវិធី​ប្រឡង​ស្នាដៃ​គំនូរ​របស់​កុមារ​មកពី​៥១​ប្រទេស​ពាក់ព័ន្ធ​ ទៅ​នឹង​សម្បត្តិ​បេតិកភណ្ឌ​នេះ​ផង​ដែរ​។
លោកស្រី Irina Bokova អគ្គនាយក យូណេស្កូ បាន​មាន​ប្រសាសន៍​ថា​៖​«​យើង​បាន​ដឹកនាំ​គំនិត​ផ្តួចផ្តើម​ដែល​ទទួល​បាន​ ជោគជ័យ​នានា ដូចជា កម្មវិធី​ប្រកួតប្រជែង​គំនូរ​ទិន្នានុលេខ​ស្តី​ពី​បរិស្ថាន ដែល​មាន​ប្រទេស​ចំនួន​៥១ និង​កុមារ​ចំនួន​៣០០.០០០ នាក់​បាន ចូលរួម កម្មវិធី​សិក្សា​អំពី​បរិស្ថាន​នៃ​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​ចំនួន​១១ កម្មវិធី​ពិសេស​របស់​ទូរទស្សន៍ National Geographic Channel កម្មវិធី​ពិព័រណ៍​ពហុ​អេក្រង់​3D»។
លោកស្រី​បន្ត​ថា​៖​«​មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​Panasonic បាន​បរិច្ចាគ​ឧបករណ៍​សោតចក្ខុ​ទស្សន៍​ទំនើប​ដល់​ស្ទូឌីយោ​របស់​អង្គការ​ យូណេស្កូ​នៅ​ទីក្រុង​ប៉ារីស អាតឌិស អាបាបា និង​ទីក្រុង​បាងកក​ជា​ការ​វិភាគ​ទាន​ជា​សម្ភារ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​…»។
មន្ត្រី​អង្គការ​យូណេស្កូ បាន​បន្ត​ថា ក្រុមហ៊ុន Panasonic កំពុង​ធ្វើការ​នៅ​លើ​យុទ្ធនាការ​នៅ​ទូទាំង​ពិភពលោក ជាមួយ​ការ​លើក​កម្ពស់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តាមរយៈ​ការ​រួម​បញ្ចូល​គ្នា នៃ​ពាណិជ្ជកម្ម តាម​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ព​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចាប់​ អារម្មណ៍ និង​ការ​ព្រួយបារម្ភ​របស់​ខ្លួន ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​កែច្នៃ ការ​ប្រើប្រាស់​ទឹក​ឡើង​វិញ ការ​ដាំ​ដើមឈើ និង​ការ​អប់រំ នា​ពេល​អនាគត​ជាដើម។
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពិធី​ចុះ​ហត្ថលេខា​បន្ត​ភាព​ជា​ដៃគូ ​យុទ្ធសាស្ត្រ​ជាមួយ​នឹង​អង្គការ​យូណេស្កួ លោក Takumi Kajisha នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់ Panasonic បាន​មាន​ប្រសាសន៍​ថា​៖​«​កាល​ពី​២​ឆ្នាំ​កន្លង​ផុត​ទៅ ក្រោយ​ចាប់​ភាព​ជា​ដៃគូ​ក្នុង​ឆ្នាំ​២០១១ ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អភិរក្ស​បរិស្ថាន​និង​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​ មនុស្ស​ជំនាន់​ក្រោយ​មក សកម្មភាព​ជា​ច្រើន​ត្រូវ​អនុវត្ត​និង​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​ប្រកប​ ដោយ​ភាព​រឹងមាំ​»។
លោក​បាន​បញ្ជាក់​ថា​៖​«​តាមរយៈ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​នេះ យើង​នឹង​បន្ត​រួម​ចំណែក​បន្ថែម​ទៀត​នៅ​ក្នុង​សង្គម​របស់​ពិភពលោក​ទាំងមូល​»៕

No comments:

Post a Comment