Saturday, July 13, 2013

កម្ពុជា​នឹង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​មួយ​បន្ថែម​ទៀត

ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​មួយ​ទៀត នឹង​ត្រូវ​គេ​គ្រោង​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ លើ​ផ្ទៃ​ដី​ចំនួន​៨០​ហិកតា របស់​ក្រុមហ៊ុន​លីយ៉ុងផាត់​គ្រុប ស្ថិត​ក្នុងសង្កាត់​បាក់ខែង ខណ្ឌ​ឬស្សីកែវ ក្រុង​ភ្នំពេញ។
Thursday 20 September 2012
សារព័ត៌មានសេរី
គំរូប្លង់ពហុកីឡាដ្ឋានថ្មីដែលគ្រោងសាងសង់នៅលើផ្ទៃដីរបស់ក្រុមហ៊ុនលីយ៉ុងផាត់ក្នុងសង្កាត់បាក់ខែង
គំរូប្លង់ពហុកីឡាដ្ឋានថ្មីដែលគ្រោងសាងសង់នៅលើផ្ទៃដីរបស់ក្រុមហ៊ុនលីយ៉ុងផាត់ក្នុងសង្កាត់បាក់ខែង
លោក ថោង ខុន ប្រធាន​គណៈកម្មាការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពហុកីឡាដ្ឋាន​ថ្មី​នេះ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​សាងសង់​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក ដោយ​សាងសង់​ជា​លក្ខណៈ​មជ្ឈមណ្ឌល​កីឡា​ចំរុះ ​រួម​មាន​អគារ​សម្រាប់​អត្តពលកម្ម អគារ​កីឡា​លក្ខណៈ​ប្រយុទ្ធ ទីលាន​បាល់​ទាត់​ខ្នាត​អន្តរជាតិ ព្រម​ទាំង​អគារ​សម្រាប់​កីឡា​បាល់​ផ្សេងៗ​ទៀត។
បើ​តាម​លោក ថោង ខុន បន្ទាប់​ពី​ពហុកីឡាដ្ឋាន​ថ្មី​នេះ​សាងសង់​​រួច ប្រទេស​កម្ពុជា​នឹង​អាច​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ការ​ប្រកួត​កីឡា SEA GAME នៅ​ក្រោយ​ឆ្នាំ​២០២០ ក៏​ដូច​ជា​អាច​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ផង​ដែរ៕

No comments:

Post a Comment