សិស្សប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ជាប់ជាង៨៦ភាគរយ
ថ្ងៃ សុក្រ 30 សីហា 2013
RFI
លទ្ធផលប្រឡងមធ្យមសិក្សា ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៣ ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃសុក្រទី៣០ សីហា។ តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា ចំនួនសិស្សប្រឡងជាប់ទុតិយភូមិ មានច្រើនជាងឆ្នាំមុន។
ក្រសួងអប់រំយុវជន និងកីឡា មិនទាន់បានបញ្ជាក់ ពីនិទ្ទេសរបស់អ្នកជាប់ទាំងនោះនៅឡើយទេ។ លោក សំ សេរីរ័ត្ន អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកកិច្ចការប្រឡង បានឲ្យដឹងថា មូលហេតុនៃការកើនឡើងនៃចំនួនសិស្សានុសិស្សប្រឡងជាប់ គឺដោយសារតែ ពួកគេមានការខិតខំប្រឹងប្រែងរៀនសូត្រ ច្រើនជាងមុន។ លោកបន្ថែមថា ក្រសួងបានធ្វើការយ៉ាងល្អនៅក្នុងអំឡុងពេលប្រឡង។ ដូច្នេះ លទ្ធផលនេះ គឺជាលទ្ធផលដ៏សុក្រឹតសម្រាប់សិស្សានុសិស្សទាំងអស់។
ប៉ុន្តែ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា លទ្ធផលដែលបង្ហាញថា មានចំនួនសិស្សជាប់ច្រើនជាងឆ្នាំមុន ព្រោះតែមានការបែកធ្លាយវិញ្ញាសាគ្រប់ទីកន្លែង និងជាពិសេស គឺការស៊ីសំណូករបស់គ្រូ នៅក្នុងកំឡុងពេលប្រឡង។ លោកបានបន្ថែមថា ការជាប់គាំងផ្នែកនយោបាយ នាពេលបច្ចុប្បន្ន ក៏ជាផ្នែកមួយដែលបណ្តាលឲ្យមានបញ្ហានេះផងដែរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣នេះ មានបេក្ខជនប្រឡង សរុប ១០៧ ៨៣៥នាក់ ខណៈដែលបេក្ខជនប្រឡងនៅឆ្នាំ ២០១២ មានប្រមាណជា ១១ម៉ឺននាក់ប៉ុណ្ណោះ៕
RFI
លទ្ធផលប្រឡងមធ្យមសិក្សា ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៣ ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃសុក្រទី៣០ សីហា។ តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា ចំនួនសិស្សប្រឡងជាប់ទុតិយភូមិ មានច្រើនជាងឆ្នាំមុន។
នៅឆ្នាំនេះ
ភាពមិនប្រក្រតីនៅក្នុងការប្រឡង នៅតែកើតមាន
ដូចជាការផ្តល់លុយអោយមេប្រយោគ ដើម្បីបេក្ខជនអាចបើកឯកសារចម្លង។ ©
លាងដឺលុច
ថ្ងៃទី៣០សីហានេះ
គឺជាថ្ងៃបិទប្រកាសលទ្ធផលប្រឡង នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ
និងខេត្តកណ្តាល។
បើតាមលទ្ធផលដែលក្រសួងអប់រំយុវជននិងកីឡា បានចេញផ្សាយនៅថ្ងៃនេះ
ចំនួនសិស្សដែលប្រឡងជាប់ នៅក្នុងឆ្នាំ ២០១៣
សម្រាប់គ្រប់មណ្ឌលទាំងអស់ នៅទូទាំងប្រទេស មានចំនួន ៩១ ៣៧០ នាក់
ឬ ស្មើនឹង ៨៦,៧៧ ភាគរយ ពោលគឺកើនឡើងច្រើនជាងឆ្នាំមុន ០,២៩ ភាគរយ។ក្រសួងអប់រំយុវជន និងកីឡា មិនទាន់បានបញ្ជាក់ ពីនិទ្ទេសរបស់អ្នកជាប់ទាំងនោះនៅឡើយទេ។ លោក សំ សេរីរ័ត្ន អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកកិច្ចការប្រឡង បានឲ្យដឹងថា មូលហេតុនៃការកើនឡើងនៃចំនួនសិស្សានុសិស្សប្រឡងជាប់ គឺដោយសារតែ ពួកគេមានការខិតខំប្រឹងប្រែងរៀនសូត្រ ច្រើនជាងមុន។ លោកបន្ថែមថា ក្រសួងបានធ្វើការយ៉ាងល្អនៅក្នុងអំឡុងពេលប្រឡង។ ដូច្នេះ លទ្ធផលនេះ គឺជាលទ្ធផលដ៏សុក្រឹតសម្រាប់សិស្សានុសិស្សទាំងអស់។
ប៉ុន្តែ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា លទ្ធផលដែលបង្ហាញថា មានចំនួនសិស្សជាប់ច្រើនជាងឆ្នាំមុន ព្រោះតែមានការបែកធ្លាយវិញ្ញាសាគ្រប់ទីកន្លែង និងជាពិសេស គឺការស៊ីសំណូករបស់គ្រូ នៅក្នុងកំឡុងពេលប្រឡង។ លោកបានបន្ថែមថា ការជាប់គាំងផ្នែកនយោបាយ នាពេលបច្ចុប្បន្ន ក៏ជាផ្នែកមួយដែលបណ្តាលឲ្យមានបញ្ហានេះផងដែរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣នេះ មានបេក្ខជនប្រឡង សរុប ១០៧ ៨៣៥នាក់ ខណៈដែលបេក្ខជនប្រឡងនៅឆ្នាំ ២០១២ មានប្រមាណជា ១១ម៉ឺននាក់ប៉ុណ្ណោះ៕
ទាក់ទងនឹងប្រធានបទនេះដែរ :
No comments:
Post a Comment