ក្រុមហ៊ុន ឌុយ មិច ប្រកាសប្រមូលម្សៅទឹកដោះឌុយមិច មកវិញ
Tuesday, 06 August 2013Daniel de Carteret
ភ្នំពេញ ប៉ុស្តិ៍
ម្សៅទឹកដោះកូនក្មេង ឌុយ មិច (Dumex)ដែលដាក់តាំងលក់ក្នុងផ្សារ។ រូបថត ផា លីណា
ក្រុមហ៊ុនចែកចាយផលិតផលម្សៅទឹកដោះគោនៅកម្ពុជា ដែលទទួលគ្រឿងផ្សំពីក្រុមហ៊ុន Fonterra កំពុងប្រមូលម្សៅទឹកដោះគោយកមកវិញរាប់ពាន់កំប៉ុង ដែលជាវិធានការប្រុងប្រយ័ត្នជាមុន។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្អឺអាមេរិក ក្រុមហ៊ុនទឹកដោះគោ Fonterra បានប្រកាសកាលពីថ្ងៃសៅរ៍ថា ទឹកដោះគោខាប់មានសារជាតិប្រូតេអ៊ីន ដែលបានលក់ឲ្យក្រុមហ៊ុនផលិតម្សៅទឹកដោះគោកូនក្មេង និងភេសជ្ជៈផ្សេងទៀតអាចមានផ្ទុកមេរោគដែលអាចបណ្ដាលឲ្យពុល និងបង្ករឲ្យកើតជាជម្ងឺធ្វើឲ្យខ្វិនធ្ងន់ធ្ងរ អាចបណ្ដាលឲ្យស្លាប់បាន។
មជ្ឈមណ្ឌលដែលមានមូលដ្ឋាននៅទីក្រុងអាត្លង់តារដ្ឋ Georgia សហរដ្ឋអាមរិក និយាយថា រោគសញ្ញាសម្រាប់កូនក្មេងរួមមានអាការៈល្ហិតល្ហៃ កង្វះការឃ្លានអាហារ និងយំខ្សាវៗ។
No comments:
Post a Comment