ពត័មានថ្មី
កម្ពុជាទទួលបាន៦០០លានដុល្លារពីប្រទេសចិន
រូបថត៖ AP
លោក ហោ ណាំហុង
បានបន្ថែមថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី
វេន ជៀបាវ
បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើង
ដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥។
ប្រទេសកម្ពុជាទទួលបានប្រាក់
កម្ចីនិងទុនវិនិយោគរាប់រយលាន
ដុល្លារអាមេរិកពីប្រទេសចិនសម្រាប់អភិវឌ្ឍលើគម្រោងហេដ្ឋារចនា
សម្ព័ន្ធ ថាមពល និងកសិកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងលោកនាយករដ្ឋមន្ត្រី វេន ជៀបាវ (Wen Jiabao)
បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើង
ដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥ហើយប្រទេសចិនបាន
សន្យាថានឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែ
ច្រើនឡើងថែមទៀត។
លោកហោ ណាំហុង
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងនៅថ្ងៃសុក្រនេះថាប្រទេស
កម្ពុជាទទួលបានប្រាក់ប្រមាណ៦០០លានដុល្លារអាមេរិកដែលជាជំនួយឥត
សំណង ប្រាក់កម្ចីសម្បទាន និងទុន
វិនិយោគពីប្រទេសចិនសម្រាប់អនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ
ថាមពល ឥណទាន និង
កសិកម្មហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១២។
ក្នុងអំឡុងពេលទស្សនកិច្ច៥ថៃ្ង
នៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់
ថ្ងៃទី១៧ខែធ្នូលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ហ៊ូ ជិនតាវ (Hu Jintao)
លោកនាយក រដ្ឋមន្ត្រី វេន ជៀបាវ និងលោកប្រធានសភាប្រជាជនចិន វូ
បាងហ្គ័រ (Wu Bangguo)។
មេដឹកនាំកម្ពុជានិងចិនបានយល់ព្រមគ្នាបង្កើត
ដៃគូយុទ្ធសាស្ត្រសហប្រតិបត្តិការលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង
បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅព្រលានយន្ត
ហោះអន្តរជាតិភ្នំពេញ
បន្ទាប់ពីបានវិលត្រឡប់មកពីទស្សនកិច្ចនៅប្រទេសចិនថាក្នុងចំនួនទឹក
ប្រាក់ដែលកម្ពុជាទទួលបាននេះគឺមានជំនួយឥតសំណងចំនួន១៥លាន
ដុល្លារអាមេរិកនិង៥៧៦លានដុល្លារអាមេរិកទៀតជាកម្ចីសម្បទាន
និងទុនវិនិយោគរបស់ក្រុមហ៊ុនចិន។
លោកហោ ណាំហុងមានប្រសាសន៍ថា៖
«លោក វេន ជៀបាវ
នាយករដ្ឋមន្ត្រីចិន បានប្រកាសជូនជំនួយឥតសំណងចំនួន១០០លានយ័នហើយ
ទន្ទឹមនឹងនោះ ក៏បានយល់ព្រមផ្តល់ឥណទានជាកម្ចី
ចំនួន៣០០លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងបីនៅកម្ពុជាក្នុង
ឆ្នាំ២០១០នេះ រួមមាន គម្រោងផ្លូវជាតិលេខ២១៤
ពីក្រុងត្បែងមានជ័យនៃខេត្តព្រះវិហារទៅកាន់ស្រុកថាឡាបរិវ៉ាត់នៃ
ខេត្តស្ទឹងត្រែងចំនួន១០០លានដុល្លារអាមេរិក ផ្លូវជាតិលេខ៧៦
ពីក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគីរី
ចំនួន១០០លានដុល្លារអាមេរិកទៅតំបន់តាអង្គ
និងគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកទន្លេវ៉ៃកូ
នៅខេត្តស្វាយរៀងជំហានទីមួយអស់ចំនួន១០០លានដុល្លារអាមេរិក។
នៅពេលគម្រោងធនធានទឹកនៅទន្លេវ៉ៃកូចប់អាចស្រោចស្រប់ដីស្រែប្រហែល
៣០០.០០០ហិចតា»។
លោកហោ ណាំហុង
បានបញ្ជាក់ថាក្នុងចំណោមកិច្ចព្រមព្រៀងចំនួន១២ដែលបានចុះហត្ថលេខា
នេះ រួមមានគម្រោងកសាងស្ពានជ្រោយចង្វាថ្មីមានតម្លៃជាង២៦,៧លាន
ដុល្លារអាមេរិក ស្ពានតាខ្មៅតម្លៃ ប្រមាណ ៣២លានដុល្លារអាមេរិក
គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ជាង៦៣លានដុល្លារអាមេរិក
គម្រោងកសាងកំណាត់ផ្លូវជាតិលេខ៤១
ពីបំបែកផ្លូវជាតិលេខ៤ត្រង់ថ្នល់ទទឹង ទៅស្រុកជុំគីរីខេត្ត
កំពតប្រមាណ៤៥លានដុល្លារអាមេរិក។
លោកហោ ណាំហុង បានថ្លែងថា
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងចិន
និងកម្ពុជាចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១០នេះ
មានតម្លៃទឹកប្រាក់១.១០០លានដុល្លារអាមេរិក។
លោក ហោ ណាំហុង
បានបន្ថែមថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី
វេន ជៀបាវ
បានសម្រេចជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឡើង
ដល់២.៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៥។
លោកប្រធានាធិបតី ហ៊ូ ជិនតាវ
បានសន្យាថាប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅ
ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
លោកច័ន្ទ សុផល
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា
ការវិនិយោគរបស់ប្រទេសចិនលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន
ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រកសិកម្ម និងថាមពល នឹងជួយ
ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕
No comments:
Post a Comment