Saturday, October 26, 2013

គណបក្ស សង្រ្គោះជាតិ បង្ហាញជំហរ ចរចាជាថ្មី ក្រោយបញ្ចប់ មហាបាតុកម្ម និងបេសកកម្ម រកកិច្ចអន្តរាគមន៍ ពីបរទេស

E-mail Print PDF
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរ របស់ខ្លួន វិលចូលតុចរចាជាមួយគណបក្សប្រជាជនជាថ្មី ដើម្បី  ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលកំពុងតែមានភាពចម្រូងចម្រាស់ និងខ្វែងគំនិតគ្នាលើកលទ្ធផលបោះ  ឆ្នោតនាពេលបច្ចុប្បន្ន។ ការបង្ហាញជំហរងាករកតុចរចា ត្រូវបានធ្វើឡើងនៅក្រោយពេល ដែលគណបក្សសង្រ្គោះ  ជាតិ បានបញ្ចប់មហាបាតុកម្មទ្រង់ទ្រាយធំ រយៈពេល៣ថ្ងៃរបស់ខ្លួន និងបេសកកម្មការទូតស្វែងរកកិច្ចអន្តរាគមន៍ ពីបរទេសរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៣ថា គណបក្សសង្រ្គោះជាតិ នឹងចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា តែលក្ខខណ្ឌ  នៃកិច្ចចរចា គឺរក្សាដដែលតាមអ្វីដែលខ្លួនធ្លាប់បានទាមទារ តាមរយៈការចរចាជាច្រើនលើកនាពេលកន្លងមក។
តែកិច្ចចរចាជាថ្មីនេះ ចាប់ផ្តើមឡើងនាពេលណានោះ លោក យឹម សុវណ្ណ បានបង្វែរសំណួរឲ្យសួរទៅមន្ត្រីគណ បក្សប្រជាជនកម្ពុជា។
គណបក្សសង្រ្គោះជាតិ បានកើតទុក្ខទោមនស្សមិនសុខចិត្តលើលទ្ធផលបោះឆ្នោត ដែលប្រកាសដោយគណៈកម្មា ធិការរៀបចំការបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ និងគណបក្សសង្រ្គោះជាតិ ៥៥ អាសនៈ។ ទុក្ខទោមនស្សនេះ បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ បង្កើតការតវ៉ាជាច្រើនលើក ដោយទាមទារឲ្យ  បង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតលើលទ្ធផលបោះឆ្នោត ទោះបីមានការបង្ហាញសុឆន្ទៈពីគណបក្សប្រជា ជនកម្ពុជា ក្នុងកិច្ចចរចាយ៉ាងណាក្តី ក៏គណបក្សប្រឆាំងមួយនេះ មិនព្រមនោះឡើយ ហើយបង្កើតយន្តកៀងគរអ្នក គាំទ្ររបស់ខ្លួន មកធ្វើមហាបាតុកម្មជាច្រើនលើកច្រើនសារ។
រហូតដល់ដំណាក់កាលចុងក្រោយ ពេលដែលគណបក្សប្រជាជនកម្ពុជាសម្រេចចិត្តបង្កើតរាជរដ្ឋាភិបាល ដោយ អនុឡោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានោះ លោក សម រង្ស៊ី ក៏បានចេញយន្តការស្វែងរកការគាំ ទ្រពីបរទេស ជាពិសេសពីប្រទេសជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថែមទៀត តែគេមិនទាន់ ដឹងថា យន្តការនេះទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងណានោះទេ ព្រោះហាក់មិនទាន់ឃើញមានប្រតិណាមួយ បញ្ចេញប្រតិកម្មប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្នឡើយ ក្រៅតែពីការអំពាវនាវឲ្យបក្សនយោបាយ ទាំងពីរបន្តចរចា។
ក្នុងកិច្ចចរចានាពេលកន្លងមក គណបក្សសង្រ្គោះជាតិ បានធ្វើការទាមទារគ្រប់គ្រងតំណែងប្រធានរដ្ឋសភា ដោយ  ខ្លួនការអះអាង ដើម្បីតុល្យភាពអំណាចនៅក្នុងការគ្រប់គ្រងសង្គម តែការទាមទារនេះ គណបក្សប្រជាជនកម្ពុជា  មិនអាចយល់ស្របឡើយ ដោយបញ្ជាក់ថា អាចធ្វើឲ្យរាំងស្ទះដល់ដំណើរការក្នុងការដឹកនាំប្រទេសជាតិ។
តែទោះបីជាយ៉ាងណាទាំងសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាជំហរគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាង  ច្បាស់ថា នៅតែរក្សាទុកនូវតំណែងអនុប្រធានរដ្ឋសភាមួយកៅអី តំណែងប្រធានគណៈកម្មការរដ្ឋសភាចំនួន ៤  ព្រមទាំងតំណែងអនុប្រធានគណៈកម្មការសភាចំនួន ៥បន្ថែមទៀត ជូនគណបក្សសង្រ្គោះជាតិ។
ពាក់ព័ន្ធការចរចានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការបំភ្លឺណាមួយ ពីគណបក្សប្រជាជនបាននៅឡើយទេ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣នេះ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា  បានមាន  ប្រសាសន៍វិទ្យុបរទេសផ្សាយជាខេមរភាសា កាលពីរសៀលថ្ងៃទី២៥ ខែតុលា ថា ទាក់ទងការចរចាគ្នារវាងគណ  បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លោកគិតថាមាន ពីព្រោះកាលពីព្រឹកថ្ងៃទី២៥ ខែតុលា លោក បានជួបតាមទូរស័ព្ទជាមួយលោក សម រង្ស៊ី បញ្ជាក់ពីបញ្ហានេះ។
ជំនួបតាមទូរស័ព្ទនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានបញ្ជាក់ថា លោកសម រង្ស៊ី បាននិយាយថា គេថានឹង បញ្ចប់បាតុកម្ម ហើយបន្ទាប់មកងាកមករកការចរចា។ ប៉ុន្តែការចាប់ផ្តើមពេលណានោះ មិនទាន់ជាក់លាក់ទេ ប៉ុន្តែមិនយូរប៉ុន្មានទេ។
ការចរចាដែលអាចនឹងកើតមានក្នុងពេលឆាប់ៗរវាងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច និង  គណបក្សសង្រ្គោះជាតិ គេមិនទាន់ដឹងថា នឹងមានលទ្ធផលយ៉ាងណានោះទេ តែគេរំពឹងថា អាចនឹងទទួលបាន  លទ្ធផលជាផ្លែផ្កាច្រើន ប្រសិនបើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេស លោក សម រង្ស៊ី និង លោក កឹម សុខា បន្ទន់ឥរិយាបថបន្តិច ហើយបង្ហាញសុឆន្ទៈក្នុងការចរចាស្វែងរកដំណោះស្រាយពិតៗ ដើម្បីជាឧត្តមប្រយោជន៍ និងប្រជាជនមែននោះ។
តែបើតាមលោក សម រង្ស៊ី និង លោក កឹម សុខា ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា បើមានការចរចាលើក ក្រោយទៀត ជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិឈប់ទាមទារតំណែងអ្វីទាំងអស់ គឺចរចា ត្រឹមតែស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាអ្នកគាំទ្ររបស់ខ្លួនតែប៉ុណ្ណោះ៕
លោក សម រង្ស៊ី និង សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបចរចានៅរដ្ឋសភា កាលពីថ្ងៃទី១៨ ខែកញ្ញា

អ្នកកាសែត និងអ្នកយកព័ត៌មាន ទូរទស្សន៍ ដែលរងគ្រោះថា្នក់ ដោយថៅកែសំណង់ ជិះរថយន្តបុក បានដាក់ពាក្យបណ្តឹង ទៅស្នងការនគរបាលខេត្ត

E-mail Print PDF
មណ្ឌលគិរី៖ អ្នកកាសែត និងអ្នកយកព័ត៌មាន ទូរទស្សន៍ទាំង ៣នាក់ (ដើមអម្ពិល អប្សរា ហង្សមាស) ដែលបាន ទទួល រងគ្រោះថ្នាក់ ដោយសារថៅកែ សំណង់ដ៏ធំមួយ នៅខេត្តមណ្ឌលគិរី ឈ្មោះ ឆៃ លី ជិះរថយន្ដបុកនោះ បាន ដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៣ នេះ ពីបទប៉ុនប៉ងមនុស្ស ឃាតដោយចេតនា និងឲ្យសងរថយន្ដថ្មីដូចដើម, ជំងឺចិត្តជាទឹកប្រាក់ ១ម៉ឺនដុល្លារក្នុងម្នាក់ រួមនឹងចេញថ្លៃព្យាបាល ទាំងស្រុង ។
លោកស្នងការនគរបាល ខេត្ត មណ្ឌលគីរី បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងហើយ នៅព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៣ ហើយលោកនឹងអនុវត្តតាមនីតិវិធីច្បាប់ ។
សូមជំរាបថា សហការីរបស់ស្ថានីយទូរ ទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា និង មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំនៅ ខេត្ដមណ្ឌលគីរី បានរងរបួសធ្ងន់ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្ដ របស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារ ទូរទស្សន៍ហង្សមាស ត្រូវថៅកែលក់គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរី លោក ឆៃ លី បើកបុកពេញមួយទំហឹងកាលពី វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នេះ ស្ថិតនៅក្នុងសង្កាត់ រមនា ក្រុងសែនមនោរម្យ ខណៈដែលអ្នក យកព័ត៌មានទាំង ៣នាក់ កំពុងធ្វើដំណើរ រួមគ្នា ទៅយកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដមួយ នៅក្បែរកន្លែងកើត ហេតុនោះ ។
ជនរងគ្រោះទី១ ឈ្មោះ តេត សារ៉េត អាយុ ៣២ឆ្នាំ (ទូរទស្សន៍ហង្សមាស) ទី២- ឈ្មោះ មន ម៉ារ៉េត អាយុ ២៩ ទូរទស្សន៍អប្សរា និង ទី៣ ឈ្មោះ រឹម រ៉ា អាយុ ៣១ឆ្នាំ (ដើមអម្ពិល) ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

ជនជាតិបរទេស ជិះម៉ូតូធុនធំ ត្រូវរថយន្ត កូរ៉ូឡា បុក រងរបួសធ្ងន់ (មានវិដេអូ)

E-mail Print PDF
ភ្នំពេញ៖ បុរសជនជាតិ បរទេសម្នាក់ បានរងរបួសបាក់ជើង ទាំងពីរ និងអ្នករួមដំណើរ ជា ជនជាតិខ្មែរ ម្នាក់ទៀត ត្រូវរងរបួស បែកមុខបែកមាត់ ដោយសារតែពួកគេ ជិះម៉ូតូធុនធំមួយគ្រឿង ឌុបគ្នា ត្រូវរថយន្ត កូរ៉ូឡាបុកយ៉ាងពេញទំហឹង អូសជិត៥ម៉ែត្រ កាលពីវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវលេខ២៤០ កែងនិងផ្លូវលេខ៥១ ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នគរបាលមូល ដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញជន រងគ្រោះជិះម៉ូតូ ម៉ាក FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AV-0576 ជិះគ្នា២នាក់ ម្នាក់ជាជនជាតិ បរទេសស្បែកស ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តកូរ៉ូឡា ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-8206 បើកយ៉ាងលឿន ធ្វើដំណើរ តាម បណ្ដោយផ្លូវលេខ២៤០ ក្នុងទិសដៅពីលិចទៅកើត ហើយបានបុកអ្នកជិះ ម៉ូតូយ៉ាង ពេញទំហឹង បណ្ដាល ជនជាតិបរទេស បាក់ជើងទាំងសងខាង និងម្នាក់ទៀត រងរបួស បែកមុខបែកមាត់ ចំណែករថយន្ត ខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ហើយ បានព្យាយាមបើករត់ ដល់ចំណុចផ្លូវនរោត្ដម រថយន្តក៏ទៅមុខលែងរួច ទើបអ្នកបើកបរចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តឲ្យ សមត្ថកិច្ចស្ទូចយកទៅរក្សាទុក ។
នគរបាលមូលដ្ឋានបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះធ្វើអន្ដរាគមន៍ និងអូសយក រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយ តាមនិតិវិធី ។ ចំណែកជនក្រុមជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗដែរ៕

No comments:

Post a Comment