Sunday, October 27, 2013

សេដ្ឋកិច្ចអន្តរជាតិ

អាស៊ី ប៉ាស៊ីហ្វិក នាំ​មុខ​គេ​ក្នុង​ការ​លក់​យន្តហោះ

131025_16
តម្រូវ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ដែល​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​ រហ័ស នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​ទីផ្សារ​យន្តហោះ​ធំ​ជាង​គេ​របស់​ពិភពលោក​ ក្នុង​រយៈ​ពេល ២ ទសវត្សរ៍​ខាង​មុខ ដោយ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​នៅ​ក្នុង​កំណើន​នេះ។

ADB: TPP ប្រឈម​​​ការ​បែក​ខ្ញែក

131025_15
ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍​មួយ​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃ​គូ​អន្តរ ប៉ាស៊ីហ្វិក (TPP) ប្រឈម​នឹង​ហានិភ័យ​បរាជ័យ និង​បង្កើត​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជា​ច្រើន បើ​ប្រទេស​ទាំង ១២ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​ការ​សម្បទាន​ដែល​ប្រទេស​មួយ​ចំនួន ចង់​បាន​នោះ។

ហុងកុង ឧបត្ថម្ភធន $១,៥ ពាន់​លាន​សម្អាត​ឡាន​ចាស់

131025_12b
ទីក្រុង ហុងកុង នឹង​ផ្ដល់​ការ​ឧបត្ថម្ភធន ១២ ពាន់​លាន​ដុល្លារ ហុងកុង (១,៥ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ការ​ផ្លាស់​ប្តូរ​រថយន្ត​ប្រើ​ប្រេង​សាំង​ចាស់ៗ​ដែល​កើន​ឡើង ២០ ភាគរយ​ចាប់​តាំង​ពី​មាន​ការ​ផ្តួច​ផ្តើម​សំណើ​ក្នុង​ការ​សម្អាត​ការ​បំពុល​ បរិយាកាស​តាម​ដង​ផ្លូវ។

រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​លក់​មូលបត្រ​រយៈ​ពេល​ខ្លី

ប៉េកាំងៈ ប្រទេស ចិន នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​លក់​បំណុល​រយៈ​ពេល​ខ្លី​ដែល មាន​រយៈ​ពេល ២៧០ ថ្ងៃ​ឬ តិច​ជាង​រយៈ​ពេល​នេះ។

តម្រូវ​ការ​កៅស៊ូ​ក្នុង​ពិភពលោក​កើន ៣,៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ

ក្រុង គូឡាឡាំពួៈ តម្រូវ​ការ​កៅ​ស៊ូ​នៅ​ទូទាំង​ពិភពលោក​នឹង​កើន​ ឡើង​ជា​មធ្យម ៣,៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០១៨ ខណៈ​តម្រូវការ​កៅស៊ូ​សម្រាប់​ផលិត​សម្បក​កង់​រថយន្ត​កើន​ឡើង ដែល​ជំរុញ​ឲ្យ​តម្លៃ​កៅស៊ូ​ស្ទុះ​ងើប។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន LMC International។

Panasonic កាត់​បន្ថយ​បុគ្គលិក​ចំនួន ៧ ពាន់​នាក់

ក្រុង តូក្យូៈ សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជប៉ុន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Panasonic គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក​ក្នុង​អាជីវកម្ម​ផលិត​បន្ទះ​ឈីប​របស់​ខ្លួន​ ពាក់​កណ្តាល​ដែល​មាន​ចំនួន​រាប់​ពាន់​កន្លែង​ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​គ្រឿង​ អេឡិច​ត្រូនិក​មួយ​នេះ​ធ្វើ​កំណែ​ទម្រង់ តារាង​តុល្យការ​ដែល​មិន​ល្អ​របស់​ខ្លួន បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ខាត​បង់​ច្រើន​បំផុត។

Ford Focus នៅ​តែ​លក់​ដាច់​ជាង​គេ

131025_14
ក្រុមហ៊ុន​ផលិត​រថយន្ត Ford Motor បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ូដែល Focus របស់​ខ្លួន​នៅ​តែ​អាច​លក់​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក​គិត​ ត្រឹម​ឆមាស​ទីមួយ​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​ការ​លក់​បាន​កើន​ឡើង​ជាង​ពីរ​ដង​នៅ​ប្រទេស ចិន។

ក្រុមហ៊ុន Axiata គ្រោង​បោះ​ផ្សាយ​មូលបត្រ​ជា​លើក​ដំបូង

131024_16b
ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Axiata Group Bh ដែល​ជា​ប្រតិបត្តិករ​បណ្តាញ​ទូរស័ព្ទ​ចល័ត​ធំ​ជាង​គេ​របស់ ម៉ាឡេស៊ី គិត​តាម​តម្លៃ​ទីផ្សារ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​នៅ​ក្នុង​ ក្រុមហ៊ុន​សាងសង់​បង្គោល​ទូរគមនាគមន៍​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ ខាង​មុខ។

Toyota នឹង​ចូល​រួម​គម្រោង​រថយន្ត អេកូ

131024_16a
ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota Motor Corporation បាន​ប្រកាស​ពី​គោល​បំណង​របស់​ខ្លួន​ដើម្បី​ចូល​រួម​ក្នុង​ដំណាក់កាល​ទីពីរ​ នៃ​គម្រោង​ផលិត​រថយន្ត​អេកូ​របស់​ប្រទេស ថៃ។

iPad ស៊េរី​ថ្មី​ស្តើង​​ស្រាល​ជាង​មុន

131024_14
ក្រុមហ៊ុន Apple បាន​ដាក់​បង្ហាញ​កុំព្យូទ័រ "iPad Air" ដែល​ជា​ប្រភេទ​កុំព្យូទ័រ​ថេបភ្លីត​ខ្នាត​ធំ​ស៊េរី​ថ្មី និង​លក់​ដាច់​ជាង​គេ​របស់​ខ្លួន ដែល​មាន​រាង​ស្តើង​ជាង​កុំព្យូទ័រ​ស៊េរី​ចាស់ និង​កុំព្យូទ័រ​ខ្នាត​តូច iPad Mini ដែល​បាន​កែ​លម្អ​ថ្មី ក្នុង​គោល​បំណង​ទប់​ស្កាត់​គូ​ប្រជែង​ដែល​បាន​រារាំង​ដល់​ការ​គ្រប់​គ្រង​ ទីផ្សារ​របស់​ខ្លួន។

តម្លៃ​កៅស៊ូ​បន្ត​ធ្លាក់​ចុះ​ខណៈ​ប្រាក់​យ៉េន​កើន

131024_12b
តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ជាង ៣ សប្ដាហ៍​ដោយ​សារ​តែ​រូបិយប័ណ្ណ​ជប៉ុន​បាន​កើន​ឡើង​ខ្ពស់​បំផុត​រយៈ​ពេល​ពីរ​ សប្ដាហ៍​ធៀប​នឹង​ប្រាក់​ដុល្លារ​ដែល​កាត់​បន្ថយ​ការ​ទាក់​ទាញ​ទំនិញ​ជួញ​ដូរ ​ជា​ប្រាក់​យ៉េន។

ថៃ និង មីយ៉ាន់ម៉ា នឹង​លើក​លែង​ទិដ្ឋាការ​រយៈ​ពេល​ខ្លី

ក្រុង បាងកកៈ គណៈ​រដ្ឋ​មន្ត្រី​របស់​ប្រទេស ថៃ បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​មួយ ដោយ​លុប​ចោល​ទិដ្ឋាការ​សម្រាប់​ប្រជា​ពលរដ្ឋ ថៃ និង មីយ៉ាន់ម៉ា ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​តាម​ផ្លូវ​អាកាស។

No comments:

Post a Comment