Sunday, October 27, 2013

សេដ្ឋកិច្ចជាតិ

ADB អាច​ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា

131025_11
មន្ដ្រី​ជាន់ខ្ពស់​ ធនាគារ​អភិវឌ្ឍន៍​ អាស៊ី ​ប្រចាំ​កម្ពុជា​ថ្លែង ​កាលពី​ ម្សិលមិញ​ថា នៅ​ពេល​ទំហំ​នៃ​ការ​ខូចខាត​ដោយ​ទឹកជំនន់​ត្រូវ​បាន​មើល​ឃើញ​កាន់តែ​ច្រើន​ ADB​ អាច​បន្ទាប​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ កម្ពុជា។

អ្នក​ទៅ​ពិនិត្យ​សុខភាព​នឹង​មាន ២ ពាន់​នាក់

131025_12a
ប្រទេស ម៉ាឡេស៊ី រំពឹង​ថា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ពិនិត្យ​សុខភាព​ពី​ប្រទេស កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ បាន​ដល់ ២ ពាន់​នាក់ ដោយ​សំអាង​លើ​សេវាកម្ម សុខាភិបាល​ដែល​មាន​គុណភាព និង​មាន​តម្លៃ​សមរម្យ។

ក្រុមហ៊ុន​ថាមពល កោះកុង នឹង​ចុះ​ហត្ថលេខា​ថ្មី​ក្នុង​ការ​សាង​សង់​រោងចក្រ​ថាមពល

131024_11
លោក លី យ៉ុងផាត់ មហាសេដ្ឋី ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ថាមពល​កោះកុង (KK Power) របស់​កម្ពុជា​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​ថ្មី ​មួយ​ជាមួយ​ក្រុមហ៊ុន​ថាមពល​ថៃ​នៅ​ចុង​ខែ​នេះ​ដើម្បី​កសាង​រោងចក្រ​អគ្គិសនី ​ដំណើរការ​ដោយ​ធ្យូង​ថ្ម​នៅ​ខេត្ត កោះកុង។

នាំ​ចេញ​សម្លៀក​បំពាក់ ៩ ខែ​មាន​តម្លៃ $៤,១៩ ពាន់​លាន

131024_12a
កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ៤,១៩ ពាន់​លាន​ដុល្លារ​គិត​ចាប់​ពី​ខែ មករា ដល់​ខែ កញ្ញា ឆ្នាំ​នេះ​ដោយ​កើន​ឡើង​ប្រមាណ ២២ ភាគរយ​ពី ៣,៤៤ ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​នាំ​ចេញ​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​នៃ ក្រសួង ពាណិជ្ជកម្ម។

ម៉ុង ឫទ្ធី បង្កើត​រោងចក្រ​វេច​ខ្ចប់​ស្វាយ

131023_11a
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ថ្មីៗ​នេះ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​បឋម​មួយ​ជាមួយ​ក្រុមហ៊ុន ឃីង ហ្វ្រូត របស់ សិង្ហបុរី ក្នុង​ការ​ចំណាយ​ទុន​វិនិយោគ ២ លាន​ដុល្លារ​សាង​សង់​រោងចក្រ​វេច​ខ្ចប់​ស្វាយ​ស្រស់ ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ ក្រៅ​ប្រទេស។

ជម្លោះ​ផល​ប្រយោជន៍​រវាង សហគមន៍ និង NGO

131023_12
សម្រាប់​ជនជាតិ​ព្នង​នៅ​ក្នុង​ខេត្ត មណ្ឌលគិរី ភាគ​ឦសាន​ប្រទេស កម្ពុជា សត្វ​ពាហនៈ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់។

ចំណូល​លក់​សំបុត្រ​ចូល អង្គរវត្ត កើន​ឡើង ១៤%

131022_11
ទិន្នន័យ​ពី​អាជ្ញាធរ​អប្សរា​បាន​បង្ហាញ​ថា ប្រាក់ ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ អង្គរ​វត្ត ក្នុង​រយៈ​ពេល ៩ ខែ​ឆ្នាំ​នេះ​កើន​ឡើង ១៤ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ ទិន្នន័យ​បង្ហាញ​ថា ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​ឆ្នាំ​នេះ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន ៤១,៤ លាន​ដុល្លារ។

ប្រព័ន្ធ​ព័ត៌មាន​សម្រាប់​ទីផ្សារ SME នៅ​ក្នុង​តំបន់

131022_12
វិទ្យាស្ថាន​មេគង្គ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ថៃ​នឹង​អនុវត្ត​គម្រោង​ ផ្គត់​ ផ្គង់​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​វិភាគ​ពី​សក្តានុពល​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ចាប់​ពី​ខែ ធ្នូ នេះ​ត​ទៅ​ដើម្បី​ជា​ជំនួយ​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​សហគ្រាស​ធុន​តូច​និង ​មធ្យម​នៅ​ប្រទេស​តាម​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។

ទំនិញ​ដឹក​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កើន​ប្រហែល​២២​ភាគរយ

131021_12
ទិន្នន័យ​ចុងក្រោយ​ដែល​ទទួល​បាន​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(PPAP) បាន​បង្ហាញ​កាលពី​សប្ដាហ៍​មុន​ថា ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តាម​កំពង់ផែ​នេះ​ដែល​ជា​កំពង់ផែ​រដ្ឋ​ធំ​ទី​ ពីរ​បន្ទាប់ពី​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ​បាន​កើនឡើង​យ៉ាង​ ខ្លាំង​ក្នុង​រយៈពេល ៩​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ពោល​គឺ​ប្រហែល ២២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។

អគារ​លក់​គ្រឿង​អេឡិចត្រូនិក​ធំ​ដំបូង​បើក​ចុង​ឆ្នាំ​នេះ

131021_11
តំបន់​អេឡិចត្រូនិក​ធំ​មួយ​ដែល​ប្រមូលផ្តុំ​ដោយ​ហាង​លក់​ឧបករណ៍​ អេឡិចត្រូនិក និង​ផលិតផល​ឌីជីថល​ល្បី​ៗ ជាពិសេស​ផលិតផល​របស់​ចិន​នឹង​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ ពាក់កណ្តាល​ខែ​ធ្នូ​ខាង​មុខ​ក្នុង​ផ្សារទំនើប​ស៊ីធីម៉ល។

អ្នក​បញ្ជា​ទិញ​បារម្ភ​ពី​វិធានការ GMAC

131018_11 ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​រោងចក្រ​នៅ​កម្ពុជា​មួយ​ ចំនួន សម្តែង​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​ចម្រូង​ចម្រាស​រវាង​គម្រោង​រោងចក្រ​កាន់ ​តែ​ប្រសើរ​នៅ​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្តី​ពី​របាយ​ការណ៍​ស្ថានភាព​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

ការ​ប្រែ​ប្រួល​អាកាសធាតុ​ប៉ះពាល់​ទិន្នផល​ស្រូវ

131018_12a
កាល​ពី​ឆ្នាំ​មុន អ្នក​ស្រី ព្រំ សៀងហេង បាន​ទទួល​ទិន្នផល​ស្រូវ​ទាប ដោយ​សារ​ដី​ស្រែ​មិន​មាន​ទឹក​ស្រោច​ស្រព​គ្រប់​គ្រាន់ ព្រោះ​គាត់​ចាប់​ផ្តើម​ដាំ​ដុះ​នៅ​ចុង​រដូវ​ពេក។

No comments:

Post a Comment