Friday, November 8, 2013

ហោរាសាស្ត្រ​ប្រចាំថ្ងៃ



ថ្ងៃ​​ ០៦ កើត ខែ​ កត្តិក ឆ្នាំ​​ម្សាញ់ បញ្ចស័ក ព.ស​ ២៥៥៧ ត្រូវ​នឹង​ថ្ងៃ​ សុក្រ ទី​ ០៨ ខែ វិចិ្ឆកា ឆ្នាំ ២០១៣
 
rat បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុត​ចុះ​បន្តិច​។ ការ​ប្រកបរបរ​រកទទួល​ទាន​​បាន​ទទួល​ផល​ជា​ធម្មតា​ ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត​យ៉ាង​ច្រើន។ ថ្ងៃ​នេះ​លោក​អ្នក​ប្រទះ​តែ​ជន​អគតិ ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​ល្អ​ទាំង​ប៉ុន្មាន​មិន​បាន​ផល​។ សេចក្តី​ព្យាយាម​ត្រូវ​ធ្លាក់​ចុះ ដោយសារ​តែ​ភាព​នឿយ​ណាយ ដូច្នេះ​ត្រូវ​តាំង​ចិត្ត​​តស៊ូ​នឹង​ការងារ​ឡើង​វិញ។  ចំពោះ​រឿង​ស្នេហា គូស្នេហ៍​​មាន​អារម្មណ៍​មិន​សូវ​ល្អ​ទេ​។
ox បណ្តូលរាសីលោកអ្នក​ល្អ​មធ្យម​។ សុខភាព​ផ្លូវកាយល្អ ប៉ុន្តែ​ទឹក​ចិត្ត​​ស្មុគ-​ស្មាញ​ដោយសារ​តែ​ឈឺ​ឆ្អាល​រឿង​អ្នក​ដ​ទៃ​។ ការនិយាយ​ស្តី​គួរ​តែ​ស្ងៀម​ស្ងាត់​ជាជាង​បញ្ចេញ​វោហារ​​សព្ទ​ច្រើន​។ ការ​​បំពេញ​ការងារ​​ត្រូវ​ប្រើ​ទាំង​កម្លាំង​​កាយ​ និង​កម្លាំង​ប្រាជ្ញា​យ៉ាង​ច្រើនទើប​ទទួ​ល​បាន​ផល​សមរម្យ​។ ការ​ធ្វើ​ដំណើរ​​សុខ​សប្បាយជា​ធម្មតា​។ គូ​ស្នេហ៍​មានការ​នឹក​គិត​ និង​ធ្វើ​ទង្វើ​ល្អ​ចំពោះ​គ្នា​គួរ​ជា​ទី​ពេញ​ចិត្ត​។
tiger បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ ការនិយាយស្តី​ប្រកប​ដោយ​វិចារណញ្ញាណ។ សុខភាព​ល្អ​បរិបូរណ៍។ លោកអ្នក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សម្រេច​​កិច្ច​ការ។ ប្រសិន​បើ​ជា​អាជីវកម្ម​មានគូ​ប្រជែងនោះ​នឹង​ទទួល​បាន​ជោគជ័យ​លើ​អស់​ មារសត្រូវ​។ បើ​ជា​អ្នក​ប្រកប​រ​បរ​រកទទួល​ទាន​នឹង​ទទួល​បាន​នូវ​ផល​​តប​ស្នង​យ៉ាង​គាប់​ ចិត្ត​។ សេចក្ដី​​ស្នេហា​មាន​ភាព​ល្អូក​ល្អិន​នឹងគ្នា​លើ​ស​គ្រា​កន្លង​។
rabbit បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម​។ លោក​អ្នក​មាន​សមត្ថភាព​ប្រើ​កម្លាំង​កាយ​ជាង​កម្លាំង​ប្រាជ្ញា​។ នេះ​បណ្តាល​មក​ពី​​លោក​អ្នក​មាន​សុខភាព​​ផ្លូវកាយ​​ល្អ​ តែ​ចិត្ត​មាន​ការ​ហ្មង​សៅ​ខ្លះ​ៗ​។ ការ​ប្រកប​របរ​រក​ទទួល​ទាន​ហុច​ផល​បានបន្ទាប់បន្សំ​ ហើយ​លោក​អ្នកត្រូវ​ខិត​ខំ​មួយ​កម្រិត​ទៀត។ រីឯ​ការ​និយាយ​​ស្តី​មាន​អ្នក​ខ្លះ​ស្ដាប់ និង​ខ្លះ​មិន​យក​ចិត្ត​ទុក​ដាក់​។ គូស្នេហ៍​​ចេះ​អត់​ឱនអធ្យាស្រ័យ​បាន​ល្អ។
dragon បណ្ដូលរាសីរបស់​លោក​អ្នក​ថ្ងៃ​នេះ​​ស្រុត​ចុះ​បន្តិច​។ ចំពោះ​ការ​ប្រ​កប​របរ​រក​ទទួល​ទាន​ផ្សេង​ៗ​បាន​ផល​សម​ស្រប​​នឹង​ការ​ចំ​ណាយ​ តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​លោក​អ្នក​ខិត​ខំ​បំ​ពេញ​ការងារ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​និង​ប្រឹង​ ប្រែ​ង​អស់​ពី​សមត្ថភាព​។ រី​ឯ​ការ​និយាយ​ស្តី​អាច​មាន​ភាព​លើស​លស់​ឬ​ខ្វះ​ខាត​ខ្លះៗ។ ដោយ​ឡែក​បញ្ហាស្នេហា​គូ​ស្នេហ៍​មាន​ការ​យល់​ចិត្ត​ថ្លើម​គ្នា​​​ជា​ធម្មតា​។
snake បណ្តូលរាសីលោកអ្នកនៅថ្ងៃនេះល្អ​បង្គួរ។ ទឹក​ចិត្ត​រាយមាយ​តាម​តែ​សម្ដី​គេ​បញ្ចុះ​បញ្ចូល ដូច្នេះ​ត្រូវ​តាំង​ស្មារតី​និង​ជំហ​រឲ្យ​រឹង​មាំ​បន្តិច​។ ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ទៅ​លើ​ការ​និយាយ​ស្តី​ កុំ​វាចា​ហួស​ព្រំដែន។ សុខភាព​ក៏​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ដែរ។ ​លោក​អ្នក​នឹង​បាន​ផល​តប​មក​វិញ​ច្រើន​គួរសមពី​មុខ​របរ​រក​ទទួលទាន ធ្វើ​ឲ្យ​លោក​អ្នក​រីករាយ​។ ស្នេហា​​​​មាន​ដំណើរការ​ប្រក្រតី​។
horse បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះ​​ខ្ពស់​​ត្រដែត​​។ ការធ្វើដំណើរ​ទៅកាន់​ទី​ជិត​ឆ្ងាយ​មានសុវត្ថិភាព​ល្អ។ ថ្ងៃ​នេះ​លោក​អ្នក​ហាក់រីករាយ​ខ្លាំង​ណាស់​ព្រោះ​​​តែ​ទ​ទួល​បាន​​សុទ្ធ​តែ​ ដូច​ក្ដីប្រាថ្នា និង​ការ​រំពឹង​ទុក​។ ឯការគិត​ចំពោះ​បញ្ហាផ្សេងៗក៏​តែង​តែ​ទទួល​​បាន​ផល​ជោគជ័យ​ផង​ដែរ​។ ការប្រកបរបរ​រក​ទទួល​ទាន​បានផល​តបស្នងលើស​លប់​។ សុខភាព​អំណោយ​​ផល​ល្អ​។ ឯបញ្ហាស្នេហាក៏​ធម្មតា​ដែរ។
goat បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ ​ការប្រកប​របរ​រក​ទ​ទួល​​ទាន​ផ្សេងៗ​ទទួល​​បាន​ផលកាក់​កប​​ជា​ធម្មតា​។ ការ​ធ្វើ​ដំណើរទៅ​កាន់​​ទីជិត​​ឆ្ងាយមាន​គេ​ចាំ​ស្វាគមន៍ ប៉ុន្តែ​លោក​អ្នក​ត្រូវ​ប្រយ័ត្ន​ជន​ហុត​​ទឹក​សម្លឹងកាក​។ ទឹក​ចិត្ត​មាន​ក្ដី​សប្បាយ​​​​រី​ក​រាយ​មិនមាន​ជំងឺ​មក​បៀតបៀន​ទេ។ លោក​អ្នក​​​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នានា​។ គូស្នេហ៍​ជួបជុំ​គ្នា និង​ផ្ដល់ភាព​កក់​ក្ដៅ​ឲ្យ​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ​។
monkey បណ្តូ​ល​រាសីលោកអ្នកថ្ងៃនេះស្រុត​ចុះ​ខ្លាំង​។ ការ​និយាយ​ស្តី​​ខ្វះ​​ការ​​​ពិចារណា​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ធំ​។ ការ​ប្រកប​របរ​រក​ទទួ​ល​ទាន​នឹង​​រង​នូវ​ការ​ខាត​បង់​ ​បណ្តាល​មក​ពី​សុខ​ភាព​ផ្លូវកាយ​​មិន​ល្អ។ ផ្លូវ​​ចិត្ត​ត្រូវ​ទទួល​រង​នូវ​សម្ពាធ​​ពី​ការងារ។ សេច​ក្តី​ស្នេហា​មាន​ការ​​មិន​ចុះ​សម្រុង​នឹង​គ្នា​ដែល​បណ្តាល​មក​ពី​ការ​ និយាយ​​​ស្តី​ខ្វះ​ការ​ពិចារណា​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​គួរ​ប្រយ័ត្ន​បន្តិច​ក្រែង​ជួប​ គ្រោះកាច។
rooster បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ ការបំពេញ​ភារកិច្ច​នានានឹង​​បាន​ជោគជ័យ​ជាទីមោទនៈ​ចំពោះ​​​​ខ្លួន​​ឯង​។ បើជា​អ្នកប្រកប​​របរ​ទទួល​ទាន​នឹង​ទទួល​បាន​លាភ​សក្ការៈ​លើស​ការ​រំពឹង​ទុក។ សុខភាព​ល្អ បំពេញ​ការ​ងារ​​យ៉ាងស្វាហាប់​ ទឹកចិត្ត​មោះមុត។ ការនិយាយស្តី​ធ្វើ​ឲ្យ​អ្នកដទៃពេញ​ចិត្ត​ ហើយ​ផ្ដល់​ការ​គោរព​ស្រឡាញ់។ សេចក្ដី​ស្នេហា​នឹង​ទទួល​បាន​នូវ​ការ​រស់​នៅ​យ៉ាង​ចុះសម្រុង​គ្នា​។
dog បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ ការ​និយាយស្តី​មាន​ហេតុ​ផល និង​ទឹកដម​ពីរោះ​ពិសាធ្វើ​ឲ្យ​អ្នក​ដទៃ​ស្ដាប់​កាលណា​ក៏​ជឿ​ជាក់​គោរព​ ភ្លាម។ មុខ​របរ​រក​ទទួល​ទាន​​បាន​ផល​ចំណេញ​​គាប់ចិត្ត​ ធ្វើ​ឲ្យ​ទឹកចិត្ត​របស់​លោកអ្នក​មាន​សន្ទុះខ្លាំង​ឡើង​ក្នុង​ការ​​ បំពេញការងារ​ផ្សេង​ៗ។ ការ​ធ្វើដំណើរ​​មានសុវត្ថិភាពល្អ។ គូស្នេហ៍​​​ស្រឡាញ់​គ្នា​តាម​គន្លង​សុភមង្គលយ៉ាង​​សុខសាន្ត។
pig បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុត​ចុះ​។ រាល់ការ​បំពេញ​ការ​ងារ​ផ្សេង​ៗ​​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ការងា ​រ​​​ត្រូវ​​​រង​ការ​​បរាជ័យ​។ ​ជំងឺ​ផ្លូវកាយ​យាយី​ផ្លូវ​ចិត្ត​ ធ្វើ​ឲ្យ​អាប់ប្រាជ្ញា និង​នាំ​ឲ្យការប្រកប​របរ​រក​ទទួល​ទាន​មិន​សូវ​ជោគជ័យ។ ដូច្នេះ​លោក​អ្នក​គួរ​ផ្អាក​ធ្វើ​ការ​សម្រេច​ចិត្ត​ធំៗ​ក្នុង​ថ្ងៃ​នេះ។  ​ចំពោះ​រឿង​ស្នេហា លោក​អ្នក​គួរ​តែ​មានការ​អត់​ធ្មត់​បន្តិច ព្រោះ​អាច​មាន​​ការ​ទាស់​ទែង​ខ្វែង​គំនិត​​គ្នា​តិច​តួច។
ទស្សន៍ទាយតាមក្បួនសប្តគ្រោះ និងនព្វគ្រោះ នៃព្រហ្មជាតិខ្មែរ ​​ដោយលោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់​នៃក្រសួងធម្មការ និងសាសនា

No comments:

Post a Comment