រកឃើញឆ្អឹងផូស៊ីលសត្វដំរីបុរាណ មានប្រមោយខុសពីដំរីបច្ចុប្បន្ន Trackback
តាមរយៈការស្រាវជ្រាវរកឃើញឆ្អឹង
ផូស៊ីលសត្វដំរីបុរាណនៅពេលថ្មីៗកន្លងទៅនេះ
ដោយក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានបញ្ជាក់ថា
ប្រមោយដំរីបច្ចុប្បន្នពិតជាខុសពីប្រមោយដំរីកាលពីរាប់លាន
ឆ្នាំមុន។
ផ្អែកទៅលើឆ្អឹងផូស៊ីលដែលទើបនឹងរកឃើញ និងត្រូវបានឌីសាញឡើងតាមការចង្អុលបង្ហាញ
ដោយអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Michigan បានបញ្ជាក់ថា
ដំរីមុនបុរេប្រវត្តិមានប្រមោយលយចេញមកមុខដូចជាប៉ែលជីកដី
សម្រាប់ស៊ី និងជីកកាយរកអាហារនៅក្នុងដី។
នៅផ្នែកខាងមុខប្រមោយខាងក្រោមរបស់វា
ក៏មានធ្មេញចំនួនពីរទំហំដូចមុខចបជីកដីទៀតផង។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងទៀតថា ប្រភេទសត្វដំរីខាងលើនេះ មានទំហំតូចជាង ដំរីអាហ្វ្រិកនៅពេលបច្ចុប្បន្នបន្តិច ក៏ប៉ុន្តែវាអាចជាពូជដំរីដែលមានអំបូរតែមួយដោយសារ តែរូបរាង និងមាឌសណ្ឋានដែលមាននៅលើដងខ្លួនប្រហាក់ប្រហែលគ្នា៕
សូមទស្សនារូបភាពខាងក្រោមដើម្បី ជ្រាបលម្អិតពីព័ត៌មាន៖
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖ dailymial
សូមអាន៖អាដំរីក្បាលខូច!
វាជាប្រភេទសត្វដំរីប្រភេទ Platybelodon ដែលមានអាយុកាលប្រហែលជា
៨ទៅ ២០លានឆ្នាំមុន ដែលកាលនោះ វាមានរស់នៅលើទឹកដីអាស៊ី
អាហ្វ្រិក អាមេរិកខាងជើង និងអឺរ៉ុប។
ពួកវាបានរស់នៅក្នុងសម័យកាលដ៏យូរ
មុននឹងងាប់ផុតពូជក្នុងយុគសម័យ Miocene Epoch។ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងទៀតថា ប្រភេទសត្វដំរីខាងលើនេះ មានទំហំតូចជាង ដំរីអាហ្វ្រិកនៅពេលបច្ចុប្បន្នបន្តិច ក៏ប៉ុន្តែវាអាចជាពូជដំរីដែលមានអំបូរតែមួយដោយសារ តែរូបរាង និងមាឌសណ្ឋានដែលមាននៅលើដងខ្លួនប្រហាក់ប្រហែលគ្នា៕
សូមទស្សនារូបភាពខាងក្រោមដើម្បី ជ្រាបលម្អិតពីព័ត៌មាន៖
ប្រភព និងរូបភាព៖ dailymial
No comments:
Post a Comment