យោង​តាម​របាយការណ៍​បោះពុម្ពផ្សាយ​​​របស់​​ ​បុរាណវិទូអង់គ្លេស​មួយ​ក្រុម​​អះអាង​ថា ​ពួក​គេ​​បាន​រក​ឃើញ​​ទីតាំង​ដែល​​​​​ព្រះពុទ្ធ​​​​ប្រសូត​ពិត​ប្រាកដ​នៅ​ ក្នុង​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​ទី ២៥ វិច្ឆិកា ​​​ម្សិលមិញ។ ​​របកគំហើញ​ថ្មី​នេះ ​​​​ថែម​ទាំង​បញ្ជាក់​​ថា​ ព្រះអង្គ​អាច​ប្រសូត​​មុន​មួយ​សតវត្ស​​ដែល​​​បណ្ដា​អ្នក​ប្រាជ្ញ​ជា​ច្រើន​​ ​នាក់​បាន​អះអាង​​កន្លង​ទៅ។
ភ័ស្ដុតាង​​ដែល​អ្នក​ជំនាញ​អង់គ្លេស​ទាំង​នោះ​រក​ឃើញ​គឺ ​មាន​ដើមឈើ​មួយ​ដើម​ដែល​ដុះ​នៅ​​ចំ​កណ្ដាល​សំណង់​​បុរាណ​​ ក្បែរ​ព្រះវិហារ​មួយ​​កន្លែង​នៅ​ក្នុង​តំបន់​ព្រៃ​លុម្ពិនី​ (Lumbini) ប្រទេស​នេប៉ាល់​ ​​ដែល​ពួក​គេ​កំណាយ​ឃើញ។​​​​ ​នេះ​បង្ហាញ​ពី​ភាព​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​​ចំណារ​តៗគ្នា​​​ថា​ មាតា​របស់​ព្រះពុទ្ធ​អង្គ​ ​ព្រះនាង​សិរិមហាមាយា​ បាន​យក​ដៃ​កាន់​ដើមឈើ​នេះ​នៅ​ពេល​​ប្រសូត​ទ្រង់។ ​របក​គំហើញ​ទាំង​នេះ​​ ផ្ដល់​អំណះអំណាង​ដល់​ក្រុម​ការងារ​របស់​ Robin ​​មាន​ជំនឿមុតមាំ​ថា ប្រាសាទ​ចំណាស់​ក្រោម​ដី​នេះ ​ជា​ទីកន្លែង​កំណើត​របស់​ព្រះ​សម្មាសម្ពុទ្ធ​ពិត​ប្រាកដ​មែន។
​សកម្មភាព​កំណាយ​​នៅ​ប្រាសាទ​​នៅ​​​នេប៉ាល់ ដែល​អ្នក​ជំនាញ​អះអាង​ថា​ជា​ទីកំណើត​របស់​ព្រះពុទ្ធ
យោង​តាម​ប្រសាសន៍​របស់​លោក Robin Coningham ​បុរាណវិទូ​មក​ពី​សាកលវិទ្យាល័យ​Durham  របស់​អង់គ្លេស​ដែល​បាន​ដឹកនាំ​​ការស្រាវជ្រាវ​ខាងលើ​ បាន​បញ្ជក់​ថា  របកគំហើញ​នៅ​ពេល​នេះ​​អាច​កំណត់​ថា​ ព្រះពុទ្ធ​​ (ព្រះ​សិទ្ធត្ថ​ជា​ឈ្មោះ​ដើម​ដំបូង​របស់​ព្រះ​អង្គ) បាន​​ចាប់​បដិសន្ធិ​ឡើង​​ក្នុង​អំឡុង​សតវត្ស​ទី​៦ ពោល​គឺ​​នៅ​ក្នុង​​ឆ្នាំ៦២៣​មុន​គ្រិស្តសករាជ។​
ប្រធាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ខាងលើ​ ​បាន​បាន​អះអាង​​​ថា របកគំហើញ​​​ពេល​នេះ​ហាក់​​​ត្រឹមត្រូវ​ជាង​​ការ​បកស្រាយ​ណាៗ ទាំង​អស់​របស់​អ្នកប្រាជ្ញ​​ជំនាន់​មុនៗ ហើយ​​ថា នេះ​គឺ​ជា​ការ​រក​ឃើញ​ដ៏​ពិត​ប្រាកដ​ និង​ដំបូង​គេ​នៃ​អាយុកាល​​របស់​ព្រះ​ពុទ្ធ​ដែល​មាន​នៅ​លើ​ភពផែន​ដី​យើង​នេះ។
ទោះបី​​ក្រុម​បូរាណវិទូ​អង់គ្លេស​អះអាង​ ​អម​ដោយ​ភ័ស្តុតាង​គ្រប់គ្រាន់​បែប​នេះ​ក្ដី ​ក៏​បណ្ដា​អ្នក​ប្រាជ្ញ​ជា​ច្រើន​​ទៀត​បាន​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​នេះ ដោយ​អ្នក​ខ្លះ​​ថា ព្រះពុទ្ធ​​បាន​​ប្រសូត​ឡើង​នៅ​លើ​ភព​ផែនដី​ចន្លោះ​ឆ្នាំ​ ៣៩០ ទៅ​ ៣៤០​មុន​គ្រិស្តសករាជ មិន​មែន​សតវត្ស​ទី ៦​​ទេ៕​
ប្រែសម្រួល៖ Narin
ប្រភព និង​រូបភាព​៖bbc