Monday, November 4, 2013


មគ្គមានអង្គ ៨ ឬ អដ្ឋង្គិកមគ្គ (ហៅពេញថា អរិយដ្ឋង្គិកមគ្គ ប្រែថា ផ្លូវមានអង្គ ៨ ប្រការដ៏ប្រសើរ – Aţţhań​gika-magga : the noble Eightfold Path); អង្គ ៨ របស់មគ្គ  factors or constituents of the Path)  មានតទៅនេះ ៖
. សម្មាទិដ្ឋិ (យល់ឃើញត្រូវ បានដល់ ការយល់ដឹងអរិយសច្ច ៤ ឬ យល់ដឹង ត្រៃលក្ខណ៍ ឬ ដឹងអកុសលនិងអកុសល​មូល ជាមួយកុលសនិងកុសលមូល ឬ យល់ដឹងបដិច្ចសមុប្បាទ –  Sammādiţţhi : Right View; Right Understanding)
. សម្មាសង្កប្បៈ (តម្រិះត្រូវ បានដល់នេក្ខម្មសង្កប្បៈ  អវិហិង្សាសង្កប្បៈ -​ Sammā​sań​kappa : Right Thought​)​ ។
. សម្មាវាចា (ចរចាត្រូវ បានដល់កុសលវចី​សុចរិត ៤​ – Sammāvācā : Right Speech)
. សម្មាកម្មន្ត (ទង្វើត្រូវ បានដល់កាយសុចរិត ‑​- Sammākammanta : Right Action)
. សម្មអាជីវ (ចិញ្ចឹមជីវិតត្រូវ បានដល់ ការ​វៀរ​ចាកមិច្ឆាជីព ប្រកបសម្មាជីព – ​Sammā​​-ājīva : Right Livelihood)
. សម្មាវាយាម (ព្យាយាមត្រូវ បានដល់ បធាន ឬ សម្មាបធាន ៤ – ​Sammā vāyā​ma ​: Right Effort)
. សម្មាសតិ (រលឹកត្រូវ បានដល់ សតិ​បដ្ឋាន ៤ –  Sammāsati​ : Right Mindfulness)
. សម្មាសមាធិ (តាំងចិត្តត្រូវ បានដល់ ឈាន ៤ –  Sammāsamādhi : Right Concentration) ។
អង្គ ៨ របស់មគ្គ ចាត់ចូលក្នុងធម្ម​ក្ខន្ធ ៣ ខដម្បូង គឺ ខទី ៣,៤,៥ ជាសីល ខទី ៦,៧,៨ ជាសមាធិ ខទី ១និងទី២ ជា បញ្ញា ។   មគ្គមានអង្គ ៨ នេះ មាននាម​ថា មជ្ឈិមាបដិបទា ប្រែថាផ្លូវកណ្តាល ព្រោះជាខបដិបត្តិដ៏សមល្មម ដែលនឹងនាំ ទៅកាន់គោលដៅនៃការរួចផុត ជាឥស្សរៈ រលត់ទុក្ខ រលត់បញ្ហា មិនជាប់ជំពាក់ក្នុងទីបំផុតទាំងពីរគឺ កាមសុខល្លិកានុយោគ និង អត្តកិលមថានុយោគ ។

No comments:

Post a Comment