នយោបាយ
ទស្សនស្តីពីនិយមន័យនយោបាយ
«ព្រះពុទ្ធសាសនាជាមួយនឹងនយោបាយ»
អត្ថន័យនៃយពាក្យថានយោបាយ
ពាក្យថានយោបាយបាន តាមទស្សនៈរបស់ព្រះតេជគុណ ប្រយុត្ត បយុត្តោ ថា នយោបាយ គឺ កិច្ចការរបស់រដ្ឋ ឬផែនដីដោយចំពោះ បានដល់ការគ្រប់គ្រងរាជការផែនដី ជាការងារដែលមានវត្ថុបំណងដើម្បីរក្សាសន្តិសុខ របៀបរបបសង្គម ។
ព្រះតេជគុណ ប្រយុទ្ធ ធម្មកោសាចារ្យ បានមានថេរដិការថា នយោបាយជារឿងនៃការស្វែងរកអំណាចផ្នែកខាងការគ្រប់គ្រង គឺដើម្បីសន្តិសុខ សុវត្ថិភាពនៃប្រទេសជាតិ និង ដើម្បីផាសុកភាពនៃប្រជាជន ។
ដូច្នោះ តាមអត្ថន័យខាងដើម នយោបាយមានន័យថា ជាក្បួនដែលធ្វើឲ្យប្រទេសជាតិមានសេចក្តីសុខ សន្តិភាព សុវត្ថិភាព ដោយមានការចាត់របៀបសង្គម រួមទាំងការប្រើប្រាស់អំណាចសម្រេចចិត្តដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ និងរស់នៅរួមគ្នាយ៉ាង សុខស្ងប់ ។
លោក Aristotle (322-384 B.C.) បិតានៃរដ្ឋសាស្រ្តបានបង្ហាញគំនិតពាក់ព័ន្ធជាមួយនយោបាយសម័យក្រីកបុរាណ បានយ៉ាងល្អនៅក្នុងសៀវភៅ Politics របស់លោកAristotle ថា “មនុស្សដោយធម្មជាតិ ជាសត្វនយោបាយ” ន័យនេះមានសេចក្តីថា ការកើតឡើងនៃសង្គមជានយោបាយ ដូច្នោះ ទង្វើរួមគ្នារបស់បុគ្គលតាំងតែពីរនាក់ឡើងទៅ ចាត់ថាជាការធ្វើនយោបាយ ។
នៅក្នុងរបបប្រជាធិបតេយ្យ រដ្ឋាភិបាល ឬ ក្រុបអង្គការគ្រប់គ្រងប្រទេសជាតិ បានដល់អ្នកនយោបាយ ដែលបានទទួលការបោះឆ្នោតជ្រើសរើសពីប្រជាជនចូលមក ដើម្បី គ្រប់គ្រងប្រទេស ។
លោកសាស្រ្តាចារ្យ គ្លៃន៍ អារ៍ ស្វៃការ៍ត នៃសាកលវិទ្យាល័យអរ៉េកែន សហរដ្ឋអាមេរិក បានផ្តល់និយមន័យថា អ្នកនយោបាយ គឺ “បុគ្គលអ្នកលះបង់ពេលវេលា និងកម្លាំងតបស្នងទាំងអស់ ដើម្បីទៅរួមក្នុងកិច្ចការរបស់រដ្ឋាភិបាល ឬ ក្រុមបុគ្គល ដែលព្យាយាម ផ្តល់ឥទ្ធិពលចំពោះវិធីដំណើរកិច្ចការរបស់រដ្ឋាភិបាល ដែលជាប្រក្រតីគេធ្វើក្នុងឋានៈ ជាសមាជិកនៃគណបក្សនយោបាយ ឬក្រុមឥទ្ធិពល” ។ អ្នកនយោបាយតាមន័យនេះ ទើបបានដល់អ្នកដែលធ្វើការចលនាខាងនយោបាយ ឬក្រុមឥទ្ធិពលផ្សេង ៗ បុគ្គលដែលមាននាមជាអ្នកនយោបាយ បានដល់ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិករដ្ឋសភា ។ល។ ដែលសមស្របនិងគ្នា ។
No comments:
Post a Comment