Friday, November 8, 2013

អ្នក​ភូមិ​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ត្រង់​សេ​ត្រៀម​ទុក ព្រោះ​​ខ្លាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​​


យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​ថៃ​ អ្នក​ភូមិ​នៅ​ខាង​ព្រំ​ដែន​មាន ​ជម្លោះ​ខាងភាគីថៃ​នៅ​ម្តុំ​ប្រាសាទ​ព្រះ​វិហារ​បាន​ចាប់​ផ្តើម​ធ្វើ​ត្រង់​ សេ មុន​ពេល​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ចេញ​សេចក្តី​សម្រេច​​ថា តើ​ ប្រទេស​ណា​ជា​​អ្នក​កាន់​កាប់​​​​ដី​នៅ​ជិត​​ប្រាសាទ​​​ព្រះ​វិហារ ​​នៅ​ ថ្ងៃ​ច័ន្ទ។
កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយ​ការ​ណ៍​កាល​ពី​ម្សិល​មិញ​ថា អ្នក​ភូមិ​នៅ​ ​តំបន់​​ភ្នំ​ដង​រែក ក្នុង​ខេត្ត​សុរិន្ទ​ បាន​និយាយ​ថា ពួក​គេ​ធ្វើ​ត្រង់​ សេដើម្បី​ការ​ពារ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​អាច​កើត​មាន​ឡើង​រវាង​កង​ កម្លាំង​ថៃ និង​កម្ពុជា នៅ​ពេល​ដែល​តុលាការ​នេះ​ចេញ​សាលក្រម​។ អត្ថ​បទ​​កាសែត​នោះ​មាន​ខ្លឹម​សារ​ថា “មាន​ប្រា​សាទ​សម័យ​អង្គរ​ជា​ច្រើន​ ស្ថិត​នៅក្នុង​ខេត្ត​សុរិន្ទ​ និង​ខេត្ត​ស៊ីសាកេត ហើយ​នៅ​ពេល​មាន​ការ​ប៉ះ​ ទង្គិច​គ្នា​នៅ​តាម​ព្រំ​ដែន​ ប្រាសាទ​ និង​សហគមន៍​នៅ​ជិត​នោះ​តែង​តែ​រង​ ការ​ប៉ះ​ពាល់​”។

No comments:

Post a Comment