អ្នកបុរាណវិទ្យារកឃើញទីតាំងព្រះពុទ្ធប្រសូតពិតប្រាកដ Trackback
យោងតាមរបាយការណ៍បោះពុម្ពផ្សាយរបស់
បុរាណវិទូអង់គ្លេសមួយក្រុមអះអាងថា
ពួកគេបានរកឃើញទីតាំងដែលព្រះពុទ្ធប្រសូតពិតប្រាកដនៅ
ក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃទី ២៥ វិច្ឆិកា ម្សិលមិញ។
របកគំហើញថ្មីនេះ ថែមទាំងបញ្ជាក់ថា
ព្រះអង្គអាចប្រសូតមុនមួយសតវត្សដែលបណ្ដាអ្នកប្រាជ្ញជាច្រើន
នាក់បានអះអាងកន្លងទៅ។
ភ័ស្ដុតាងដែលអ្នកជំនាញអង់គ្លេសទាំងនោះរកឃើញគឺ មានដើមឈើមួយដើមដែលដុះនៅចំកណ្ដាលសំណង់បុរាណ ក្បែរព្រះវិហារមួយកន្លែងនៅក្នុងតំបន់ព្រៃលុម្ពិនី (Lumbini) ប្រទេសនេប៉ាល់ ដែលពួកគេកំណាយឃើញ។ នេះបង្ហាញពីភាពស៊ីចង្វាក់គ្នាទៅនឹងចំណារតៗគ្នាថា មាតារបស់ព្រះពុទ្ធអង្គ ព្រះនាងសិរិមហាមាយា បានយកដៃកាន់ដើមឈើនេះនៅពេលប្រសូតទ្រង់។ របកគំហើញទាំងនេះ ផ្ដល់អំណះអំណាងដល់ក្រុមការងាររបស់ Robin មានជំនឿមុតមាំថា ប្រាសាទចំណាស់ក្រោមដីនេះ ជាទីកន្លែងកំណើតរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដមែន។
ប្រធានដឹកនាំការស្រាវជ្រាវខាងលើ បានបានអះអាងថា របកគំហើញពេលនេះហាក់ត្រឹមត្រូវជាងការបកស្រាយណាៗ ទាំងអស់របស់អ្នកប្រាជ្ញជំនាន់មុនៗ ហើយថា នេះគឺជាការរកឃើញដ៏ពិតប្រាកដ និងដំបូងគេនៃអាយុកាលរបស់ព្រះពុទ្ធដែលមាននៅលើភពផែនដីយើងនេះ។
ទោះបីក្រុមបូរាណវិទូអង់គ្លេសអះអាង អមដោយភ័ស្តុតាងគ្រប់គ្រាន់បែបនេះក្ដី ក៏បណ្ដាអ្នកប្រាជ្ញជាច្រើនទៀតបានខ្វែងគំនិតគ្នាលើចំណុចនេះ ដោយអ្នកខ្លះថា ព្រះពុទ្ធបានប្រសូតឡើងនៅលើភពផែនដីចន្លោះឆ្នាំ ៣៩០ ទៅ ៣៤០មុនគ្រិស្តសករាជ មិនមែនសតវត្សទី ៦ទេ៕
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖bbc
ភ័ស្ដុតាងដែលអ្នកជំនាញអង់គ្លេសទាំងនោះរកឃើញគឺ មានដើមឈើមួយដើមដែលដុះនៅចំកណ្ដាលសំណង់បុរាណ ក្បែរព្រះវិហារមួយកន្លែងនៅក្នុងតំបន់ព្រៃលុម្ពិនី (Lumbini) ប្រទេសនេប៉ាល់ ដែលពួកគេកំណាយឃើញ។ នេះបង្ហាញពីភាពស៊ីចង្វាក់គ្នាទៅនឹងចំណារតៗគ្នាថា មាតារបស់ព្រះពុទ្ធអង្គ ព្រះនាងសិរិមហាមាយា បានយកដៃកាន់ដើមឈើនេះនៅពេលប្រសូតទ្រង់។ របកគំហើញទាំងនេះ ផ្ដល់អំណះអំណាងដល់ក្រុមការងាររបស់ Robin មានជំនឿមុតមាំថា ប្រាសាទចំណាស់ក្រោមដីនេះ ជាទីកន្លែងកំណើតរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដមែន។
សកម្មភាពកំណាយនៅប្រាសាទនៅនេប៉ាល់ ដែលអ្នកជំនាញអះអាងថាជាទីកំណើតរបស់ព្រះពុទ្ធ
យោងតាមប្រសាសន៍របស់លោក Robin Coningham
បុរាណវិទូមកពីសាកលវិទ្យាល័យDurham
របស់អង់គ្លេសដែលបានដឹកនាំការស្រាវជ្រាវខាងលើ បានបញ្ជក់ថា
របកគំហើញនៅពេលនេះអាចកំណត់ថា ព្រះពុទ្ធ
(ព្រះសិទ្ធត្ថជាឈ្មោះដើមដំបូងរបស់ព្រះអង្គ)
បានចាប់បដិសន្ធិឡើងក្នុងអំឡុងសតវត្សទី៦
ពោលគឺនៅក្នុងឆ្នាំ៦២៣មុនគ្រិស្តសករាជ។ប្រធានដឹកនាំការស្រាវជ្រាវខាងលើ បានបានអះអាងថា របកគំហើញពេលនេះហាក់ត្រឹមត្រូវជាងការបកស្រាយណាៗ ទាំងអស់របស់អ្នកប្រាជ្ញជំនាន់មុនៗ ហើយថា នេះគឺជាការរកឃើញដ៏ពិតប្រាកដ និងដំបូងគេនៃអាយុកាលរបស់ព្រះពុទ្ធដែលមាននៅលើភពផែនដីយើងនេះ។
ទោះបីក្រុមបូរាណវិទូអង់គ្លេសអះអាង អមដោយភ័ស្តុតាងគ្រប់គ្រាន់បែបនេះក្ដី ក៏បណ្ដាអ្នកប្រាជ្ញជាច្រើនទៀតបានខ្វែងគំនិតគ្នាលើចំណុចនេះ ដោយអ្នកខ្លះថា ព្រះពុទ្ធបានប្រសូតឡើងនៅលើភពផែនដីចន្លោះឆ្នាំ ៣៩០ ទៅ ៣៤០មុនគ្រិស្តសករាជ មិនមែនសតវត្សទី ៦ទេ៕
ប្រភព និងរូបភាព៖bbc
No comments:
Post a Comment