សត្វទោចមួយគូក្លាយជាសត្វព្រៃដំបូងដែលត្រូវបានផ្ដល់ជម្រកនៅឧទ្យានបុរាណអង្គរវិញ
ខេមបូឌា ដេលី
ជំនាញការសត្វព្រៃបានឲ្យដឹងថា សត្វទោចជិតផុតពូជមួយគូត្រូវបានព្រលែង ក្នុងព្រៃនៅឧទ្យានបុរាណអង្គរនាថ្ងៃនេះជាផ្នែក នៃការចាប់ផ្ដើមគម្រោងមួយដែលនឹងមានការ ផ្ដល់ជម្រកជាថ្មីដល់សត្វព្រៃជាច្រើនផ្សេង ទៀតដែលបានបាត់ពីតំបន់នេះ។
លោក នីក ម៉ាកស៍ (Nick Marx) ប្រធានកម្មវិធីសង្គ្រោះ និងអភិរក្សរបស់អង្គការសម្ពន្ធមិត្តសត្វព្រៃ ដែលដឹកនាំគម្រោងផ្ដល់ជម្រកថ្មីនេះរួម ជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរអប្សរា ដែលទទួលបន្ទុកគ្រប់គ្រងទីតាំងបេតិកភណ្ឌ ពិភពលោកនេះ បានមានប្រសាសន៍ថា “យើងសង្ឃឹមថា ប្រសិនបើទោចទាំងនេះរស់នៅក្នុងព្រៃនេះបាន សុខសាន្ត វាអាចទាក់ទាញសត្វព្រៃផ្សេងទៀត ដែលធ្លាប់រស់នៅទីនេះឲ្យមករស់នៅទីនេះវិញ។ នេះជាជំហានដំបូងតូចមួយឆ្ពោះទៅរកគម្រោង ពាក់ព័ន្ធគ្នាមួយទៀតនៅតំបន់ដ៏សំខាន់ក្នុងប្រទេស នេះ” ដោយលោកបានបន្ថែមថា ទោចធំៗគូទី២អាចត្រូវបានព្រលែងក្នុង រយៈពេលប៉ុន្មានខែខាងមុខនេះ”។
ប្រភេទសត្វផ្សេងៗទៀតដូចជា ស្វា សត្វស៊ីសាច់ជាអាហារតូចៗ និងសូម្បីតែខ្លាឃ្មុំក៏អាចត្រូវបានព្រលែងតាម ក្រោយដែរ។ ទោចទាំងពីរក្បាលដែលបានឈានចូលវ័យបង្កាត់ពូជ ទៅហើយនេះបានកើតនៅក្នុងសួនសត្វភ្នំតាម៉ៅ និងមណ្ឌលសង្គ្រោះសត្វព្រៃ (Wildlife Rescue Center)។ ដោយសារពួកវាត្រូវបានចិញ្ចឹមដោយមេវា ផ្ទាល់នោះ វាមានលក្ខណៈធម្មជាតិខុសពីសត្វទោច តូចៗដែលត្រូវបានសង្គ្រោះពីអ្នកជួញដូរ សត្វព្រៃ។
លោក ម៉ាកស៍ បានមានប្រសាសន៍ថា សត្វទោចទាំងពីរនេះខ្លាចមនុស្សដោយសារពួកវា ធំធាត់តាមលក្ខណៈធម្មជាតិជាមួយមេរបស់វា ឥឡូវពួកវាធំៗល្មមហើយ ហើយស័ក្ដិសមនឹងរស់នៅក្នុងព្រៃណាស់”។ លោក អ៊ឹម សុខរិទ្ធី អ្នកនាំពាក្យអាជ្ញាធរអប្សរា បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយទសវត្សន៍នេះសត្វព្រៃជាច្រើ នប្រភេទត្រូវបានប្រមាញ់នៅក្នុងឧទ្យាននេះ ប៉ុន្តែការគ្រប់គ្រងព្រៃបានប្រសើរ ជាងមុន និងច្បាប់ដែលហាមឃាត់ការបរបាញ់បានផ្ដល់លទ្ធ ភាពឲ្យមានការផ្ដល់ជម្រកជាថ្មីដល់សត្វ ទោចនេះ។
លោកបានមានប្រសាសន៍ថា “ពួកវាធ្លាប់រស់នៅក្នុងព្រៃនៅអង្គរ ហើយឥឡូវយើងចង់យកពួកវាទៅដាក់នៅទីនោះវិញ ព្រោះនៅទីនោះមានការគ្រប់គ្រងល្អ និងដោយសារមានការយល់ដឹងជាទូទៅក្នុងចំណោមប្រជា ពលរដ្ឋក្នុងមូលដ្ឋានផង…ឥឡូវវាជាកន្លែងមាន សុវត្ថិភាពសម្រាប់សត្វទោចទាំងនោះ ហើយគ្មានការបរបាញ់អ្វីទៀតទេ”។
សត្វទោចទាំងនេះបាននិងកំពុងរស់នៅក្នុងព្រៃ នេះក្រោមការឃ្លាំមើលអស់រយៈពេលប្រាំមួយខែ មកហើយ ដោយធ្វើឲ្យវាមានឱកាសសម្របខ្លួនទៅនឹងជម្រក ថ្មីមុនពេលពួកវាត្រូវបានព្រលែងនៅព្រឹកនេះ។ បុគ្គលិកចំនួនបីនាក់ត្រូវបានចាត់តាំងឲ្យឃ្លាំ មើលទោចទាំងនេះនៅពេលអនាគត”។
លោក សុខរិទ្ធី មានប្រសាសន៍ថា “យើងនឹងតាមដានសុខទុក្ខរបស់វា និងពីការសម្របខ្លួនរបស់វាទៅនឹងធម្មជាតិ ព្រោះពួកវាធ្លាប់រស់នៅដោយមានមេចិញ្ចឹម ដូច្នេះវាពិបាកបន្តិចហើយសម្រាប់ពួកវា”៕ សេរីវុធ

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន
អនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ
តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស
សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី
ចាងហ្វាងការផ្សាយឡើយ។
No comments:
Post a Comment