Thursday, January 16, 2014

CNRP បញ្ជាក់​ជំហ​រថា ការ​ចូល​ប្រជុំ​សភា​បាន លុះត្រាតែ​មាន​បោះឆ្នោត​ឡើងវិញ​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014
http://vodhotnews.com

cnrp-logo-130826-2014-01-03
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បញ្ជាក់​ជំហ​រថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​សភា​ប្រជុំបាន លុះណាតែ​មាន​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​​​ជាមុនសិន ដើម្បី​បោះឆ្នោត​ឡើងវិញ​នៅក្នុង​អាណត្តិ ។​
​នេះ​ជា​ការឆ្លើយតប​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ ដែល​បាន​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ សិទ្ធិមនុស្ស លោក សុរិយា ស៊ូ​ប៊ែ​ឌី​ជួយ​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាមុន​សិន​ដើម្បី​ឈាន​ដល់​ការទម្លាយ​ភាពទាល់ច្រក​នានា​។​
​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​តួនាទី​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​។ លោក​បញ្ជាក់ថា «​ប៉ុន្តែ ​ការចូលរួម​ប្រជុំ​រដ្ឋសភា​អាច​ធ្វើទៅបាន លុះត្រាតែ​មាន​ការធានា​ឲ្យមាន​ការកែ​ទម្រង់​ប្រព័ន្ធ បោះឆ្នោត​(​មុនគេ​ផ្លាស់ គ​.​ជ​.​ប​.) ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។​

​បន្ថែម​ពី​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  លោក កឹម សុខា បាន​ជម្រាប​ទៅ​លោក ហ៊ុន សែន តាមរយៈ​លោក សុរិយា ស៊ូ​ប៊ែ​ឌី​ថា បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​សភា​បាន ប៉ុន្តែ​ចូល​ដើម្បី​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​ឡើងវិញ​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់ និ​កហ្វិច​( Nicfec) លោក ហង្ស ពុទ្ធា យល់​ថា​គណបក្ស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​រឹងត្អឹង​រៀងៗ​ខ្លួន​។ ​តែ​លោក ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ យន្តការ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ដើម្បី​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​។​
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ក្រុម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅឡើយ​។​
​ប៉ុន្តែ​អ្នកជំនាញ​ខាង​ការបោះឆ្នោត ធា្ល​ប់​លើកឡើងថា ការបោះឆ្នោត​ឡើងវិញ ក្នុង​អាណត្តិ​អាច​ធ្វើ​ទៅ បាន​ក្នុង​រយៈ ពេល​២​ឆ្នាំ​ពោល​នៅ​ឆ្នាំ​២០១៥​៕
សូមសរសេរមកកាន់ លោក ​ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

No comments:

Post a Comment