ក្រសួង ការងារ បដិសេធមិនចុះបញ្ជិកាសហជីពថ្មីមួយ
Thursday, 16 January 2014សែន ដាវីត
ភ្នំពេញ ប៉ុស្តិ៍
សហព័ន្ធ សហជីព កម្មករស្បៀងអាហារ និងសេវាកម្មកម្ពុជា (CFSWF) ដែលមានសមាជិកចំនួន ៤០០០ នាក់ តំណាងឲ្យកម្មករក្នុងឧស្សាហកម្មស្បៀងអាហារ និងសេវាភេសជ្ជៈ រួមទាំងនារីផ្សព្វផ្សាយស្រាបៀរ ត្រូវបានបដិសេធ មិនទទួលស្គាល់ជាផ្លូវការចំពោះការសុំចុះបញ្ជិកាសហជីពរបស់ខ្លួន កាលពីថ្ងៃអង្គារ។ នេះបើតាមលោកស្រី ទេព ផល្លីន អនុប្រធាន CFSWF។ បើតាមលោកស្រី ផល្លីន បានឲ្យដឹងថា មន្រ្តីក្រសួង ការងារ បានថ្លែងថា ស្ថានភាពបច្ចុប្បន្ន នៃបញ្ហាសហជីពចាប់តាំងពីមានការបាញ់ប្រហារ កាលពីថ្ងៃ ទី៣ ខែ មករា ទៅលើបាតុករ ដែលគាំទ្រកូដកម្មរបស់កម្មករកាត់ដេរ ដែលបានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ ៤នាក់ ស្លាប់វាមិនទាន់អំណោយផល សម្រាប់ក្រសួងចុះបញ្ជិកាសហជីពថ្មី នាពេលនេះទេ។
លោកស្រី ទេព ផល្លីន ថ្លែងថា៖ «នៅពេលយើងព្យាយាមចុះបញ្ជិកានៅក្រសួង ការងារ ពួកគេបានអះអាងថា ឥឡូវនេះ ស្ថានភាពក្នុងប្រទេស មានលក្ខណៈអាក្រក់ ហើយមិនអាចសម្រេចចុះបញ្ជិកាសហជីពរបស់យើងបានទេ»។
លោកស្រីបន្តថា៖ «ប៉ុន្តែយើងត្រូវការការអនុញ្ញាតតាមផ្លូវច្បាប់ពីក្រសួង ការងារ ដើម្បីការពារកម្មកររបស់យើង»។
លោកស្រី ទេព ផល្លីន បានថ្លែងបន្តថា មន្រ្តី CFSWF ឥឡូវនេះមានការភ័យខ្លាច ចំពោះប្រតិបត្តិការការងាររបស់ខ្លួន នៅពេលមិនមានការផ្តល់ការអនុញ្ញាតពីក្រសួង បន្ទាប់ពីក្រសួង បានចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក រ៉ុង ឈុន ពីបទដឹកនាំសហភាពសហជីពកម្ពុជា ដែលត្រូវបានបដិសេធជាដដែលមិនចុះបញ្ជិកា។
អគ្គនាយករងក្រសួង ការងារ លោក ហូ វុទ្ធី បានថ្លែងកាលពីថ្ងៃអង្គារថា លោកមិនបានដឹងអំពីករណីនេះទេ។ ប៉ុន្តែ លោក សាត សមុទ្រ អនុរដ្ឋលេខាធិការក្រសួង ការងារ បានថ្លែងនៅក្នុងបទសម្ភាសជាមួយវិទ្យុសំឡេងប្រជាធិបតេយ្យថា បទប្បញ្ញត្តិថ្មីតម្រូវឲ្យសហជីពជួបផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួង ការងារ លោក អ៊ិត សំហេង ដើម្បីទទួលបានការចុះបញ្ជិកា។
យ៉ាងណាក្តីព្រឹត្តិការណ៍ចលាចលនាពេលថ្មីៗនេះ មិនមែនជាអ្វី ដែលត្រូវប្រើធ្វើជាលេស សម្រាប់រដ្ឋាភិបាល ចំពោះការមិនចុះបញ្ជិកាឲ្យកម្មករ ដែលព្យាយាមបង្កើតសហជីពនោះទេ។ នេះបើតាម លោក Dave Welsh នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកាំង ដើម្បីសាមគ្គីភាពកម្មករ អន្តរជាតិ (ACILS)។ លោក Welsh បានថ្លែងថា៖ «នេះគឺជាការវាយប្រហារបន្ថែមទៀត ទៅលើសិទ្ធិសហជីព ដែលយើងបានឃើញកើតមានក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ»៕ PS
រាយការណ៍បន្ថែមដោយ Sean Teehan
No comments:
Post a Comment