@…..អ្នកកាន់ព្រះពុទ្ធសាសនាខ្លះចង់ដឹងថា គុណមាតាបិតា និង គុណព្រះសម្មាសម្ពុទ្ធ តើអង្គណាមានគុណច្រើនជាង? ជាដំបូងគប្បីយល់អំពីពាក្យថា គុណ ។ ពាក្យ គុណ ជាភាសាបាលីដែលប្រែជាភាសាខ្មែរថា សេចក្តីល្អរបស់បុគ្គលណាម្នាក់។ ដូចជាពាក្យថា បុគ្គលនេះមានគុណធម៌ ឬគុណសម្បត្តិល្អគួរសេពគប់។ ឧទាហរណ៍សាមញ្ញ ដូចបុគ្គលណាម្នាក់បានឲ្យវត្ថុអ្វីមួយដល់បុគ្គលណាម្នាក់ បុគ្គលដែលបានទទួលអំណោយពោលថា សូមអរគុណ។
គុណក្នុងទីនេះ សំដៅយកសេចក្តីល្អដែលបុគ្គលនោះលះវត្ថុធ្វើជាទាន។ ពាក្យគុណនេះមានលក្ខណៈស្មើគ្នានឹងពាក្យថា បុណ្យ
កុសល សុចរិត អំពើល្អ។
ចំពោះគុណដែលមាតាបិតាមានចំពោះកូន ប្រុសស្រី គឺនៅត្រង់គាត់ចិញ្ចឹមបីបាច់រក្សាកូនប្រុសស្រីឲ្យរស់រានមាន ជីវិត បង្រៀនឲ្យចេះនិយាយស្តី
បញ្ជូនកូនទៅសិក្សារៀនសូត្រ អប់រំកូនឲ្យប្រព្រឹត្តអំពើល្អ ចែកមរតកឲ្យកូនធ្វើជាដើមទុនសម្រាប់រកស៊ីជាដើម។ ការបញ្ចេញជាសង្គហធម៌សង្គ្រោះនេះឡើង ដោយសារមាតាបិតាមានទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌
គឺ មេត្តា ករុណា
មុទិតា និង ឧបេក្ខា ។ គាត់មានទឹកចិត្តស្រឡាញ់រាប់អានកូនចាប់តាំងពីគាត់ដឹងថាកូនមក ចាប់បដិសន្ធិហើយ។
គាត់មានចិត្តអាណិតអាសូរកូនពេលដែលកូនមានទុក្ខ ហើយខំប្រឹងដោះស្រាយ ដូចជាកូនមានជម្ងឺ ខំបន់ស្រន់ឲ្យកូនឆាប់ជា
យកកូនទៅមន្ទីរពេទ្យព្យាបាលជម្ងឺ។ ពេលកូនមានសុខភាពល្អ បានសុខកាយសប្បាយចិត្ត ម្តាយឪពុកមានសេចក្តីមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង។ ម្តាយឪពុកបានធូរស្រាលពីបន្ទុកខ្លួនដោយសារកូនធំពេញរូបពេញរាង ចេះទទួលខុសត្រូវក្នុងការរស់នៅរបស់ខ្លួនបានហើយ។ សកម្មភាពជាគុណធម៌ ឬជាអំពើល្អរបស់គាត់មកលើបុត្រធីតាប្រុសស្រីនេះហើយ
ដែលហៅថា គុណ។ គេមិនអាចបដិសេធគាត់ថាគ្មានគុណឡើយ។ បើបដិសេធថាគាត់គ្មានគុណ ក៏ដូចជាបដិសេធអំពើល្អរបស់គាត់ធ្វើមកលើកូនប្រុសស្រីដូចពោល មកហើយដូច្នោះដែរ។ បើទទួលដឹងថាសកម្មភាពរបស់គាត់មកលើកូនប្រុសស្រីមានពិតមែន នោះហើយជាការទទួលស្គាល់គុណរបស់គាត់ទាំងពីរ។
មានខ្លះពោលថា គាត់សប្បាយជាមួយគ្នាគាត់ក៏កើតយើងមក ដូច្នេះគាត់គ្មានគុណអ្វីទេ។ ដូចបានពោលមកហើយ គុណនៅត្រង់គាត់ចិញ្ចឹមកូនឲ្យរស់
បើគេសួរថាខ្លួនកើតមកពីណា មុខជាឆ្លើយថា ខ្ញុំកើតមកពីអ្នកនោះ ចុះអ្នកនោះធ្វើម្តេចទើបខ្លួនរស់ មុខជារកឃើញថា អ្នកដែលបង្កើតហើយចិញ្ចឹមខ្លួនឲ្យរស់នោះហើយជាអ្នកមានគុណ។ ត្រង់គាត់សប្បាយជាមួយគ្នា ឬគាត់មិនសប្បាយ
ជារឿងផ្សេង មិនទាក់ទងនឹងការចិញ្ចឹមនេះឡើយ។
មួយទៀត មានពាហិរសាសនាគឺសាសនាដទៃក្រៅពីព្រះពុទ្ធសាសនាពោលថា ម្តាយឪពុកគ្មានគុណលើកូនប្រុសស្រីទេ អ្នកដែលមានគុណគឺព្រះអាទិទេពជាអ្នកបង្កើតលោកវិញទេ។ នេះជាទស្សនៈគ្មានហេតុផល
តើនរណាបានឃើញព្រះបង្កើតលោក? ព្រះពុទ្ធសាសនាសំដែងថា
អវិជ្ជា តណ្ហា ឧបាទាន និង កម្មផល ជាតួសភាវធម៌ជាហេតុបច្ច័យនាំឲ្យកើតមនុស្សសត្វ។ ការកើតឡើងជាហេតុនាំឲ្យមានទុក្ខ ដូច្នេះ
ដើម្បីបំបាត់ទុក្ខ ត្រូវលះបង់ឬសម្លាប់ហេតុនាំឲ្យមានទុក្ខ
គឺសម្លាប់អវិជ្ជា និងតណ្ហានេះឯង។
បើព្រះអាទិទេពបង្កើតមនុស្សសត្វ ដូច្នេះ ព្រះអាទិទេពជាមេបណ្តាលឲ្យមនុស្សសត្វមានទុក្ខ តើត្រូវធ្វើដូចម្តេចឲ្យមនុស្សសត្វអស់ទុក្ខ បើព្រះអាទិទេពគង់នៅ ព្រះអង្គនៅតែបង្កើតជាតិឲ្យមនុស្សសត្វមានទុក្ខតទៅទៀត មានជរាទុក្ខ មរណទុក្ខជាដើម? ចំណែកម្តាយឪពុកពុំមែនជាហេតុបង្កើតជាតិដល់កូនឡើយ កូនមកចាប់បដិសន្ធិទៅតាមកម្មផលរបស់ខ្លួន មា្តយឪពុកគ្រាន់តែពរផ្ទៃហើយចិញ្ចឹមកូនឲ្យរស់ប៉ុណ្ណោះ។ ការចិញ្ចឹមកូនឲ្យរស់នេះហើយ
ដែលគាត់ជាអ្នកមានគុណ។
ចំណែកគុណរបស់ព្រះពុទ្ធ
នៅក្នុងពុទ្ធគុណក្នុងព្រះនាមទាំង៩ មាន អរហំ ជាដើម ដោយសង្ខេបមានបីគឺ វិសុទ្ធិគុណ បញ្ញាគុណ និង
ករុណាគុណ។ វិសុទ្ធិគុណ ប្រែថាសេចក្តីបរិសុទ្ធ។ សេចក្តីថា ព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសគ្រឿងសៅហ្មងចិត្តអស់ហើយ ។ ព្រះអង្គជាបុគ្គលបរិសុទ្ធ មិនធ្វើអំពើបាបគ្រប់យ៉ាងទាំងកំបាំងមុខទាំងចំពោះមុខ។ បញ្ញាគុណ ប្រែថាគុណគឺបញ្ញា ។ សេចក្តីថា
ព្រះអង្គត្រាស់ដឹងនេះ ជាលោកុត្តរបញ្ញា ជាបញ្ញាចេញចាកលោក
ពុំមែនជាលោកិយបញ្ញាឡើយ។
ករុណាគុណ ប្រែថា
គុណគឺករុណា។ ករុណា ប្រែថា ការអាណិតអាសូរមនុស្សសត្វរបស់ព្រះអង្គដែលកំពុងវិលកើតវិលស្លាប់ ក្នុងសង្សារវដ្ត។
ព្រះអង្គបានសម្តែងព្រះធម៌ប្រោសសត្វ ឲ្យមនុស្សយកទៅបដិបត្តិតាម ដើម្បីឲ្យបានសម្រេចព្រះនិព្វានជាការរំលត់ទុក្ខ។
បើប្រៀបធៀបគុណមាតាបិតានិងគុណព្រះ ពុទ្ធ មានលក្ខណៈខុសគ្នា។ វិសុទ្ធិគុណនិងបញ្ញាគុណជាសេចក្តីបរិសុទ្ធនិងបញ្ញាផ្ទាល់ខ្លួនព្រះ អង្គ ចំណែកមាតាបិតា
គុណនេះគ្មានទេ។ ករុណាគុណ ព្រះអង្គសំដែងធម៌ប្រោសមនុស្សសត្វឲ្យយកទៅប្រតិបត្តិតាមរហូតចេញ ចាកទុក្ខ ចំណែកមាតាបិតាជួយសង្គ្រោះកូនប្រុសស្រីឲ្យបានសុខស្រួលតែក្នុង ជីវភាពបច្ចុប្បន្នប៉ុណ្ណោះ។
ដូច្នេះបញ្ជាក់ថា ព្រះពុទ្ធមានគុណពិសេសដ៏ខ្ពង់ខ្ពស់ជាគុណមាតាបិតា។
គុណមាតាបិតាប្រៀបធៀបមកគុណព្រះពុទ្ធ
សូមអរព្រះគុណ ព្រះអង្គ ដែលបានចែករំលែក នូវចំណេះដឹងខាង គុណឪពុក-ម្តាយ នឹង គុណព្រះពុទ្ធ បើតាមការស្តាប់មើលទៅ ការវាយតម្លៃនេះ គឺវាយតម្លៃទៅតាម ការវិភាគ និង ការយល់ដឹងរៀងៗខ្លួន តែប្រហែលជាពុំមែន ស្ថិតលើមូលដ្ឋានពិតប្រាកដទេដឹង ព្រះអង្គ ពីព្រោះថា គុណព្រះពុទ្ធវិសេសត្រង់ ការសិក្សាអបរំ ការប្រៀនប្រដៅ
អោយមនុស្សធ្វើអំពើល្អ និងអាចថាបាន
អោយមនុស្សរួចចាកផុតទុក្ខ ទៅអានាគត ដោយព្រះអង្គមានកម្រិត ការសិក្សាខ្ពស់ជាងមាតាបិតាមែន តែមិនមានច្រើនដូចគុណព្រះ មាតាបិតាទេដឹង ព្រះអង្គ !?
ឪពុកម្តាយ គាត់ជាអ្នកបង្កើតកូនប្រុសស្រី នេះជាគុណមួយធំណាស់ ព្រះពុទ្ធអត់មានគុណហ្នឹងទេ នេះមិនមែននិយាយសំដៅ បុត្ររបស់ព្រះអង្គ រាហុល កុមារទេ យើងអាចនិយាយបាន តែមិនខុសពី ឪពុកម្តាយទួទៅទេ ។ ឪពុកម្តាយ គាត់បង្កើតកូនប្រុសស្រីហើយ គាត់បីបាច់ថែរក្សាចាប់តាំងពី ចាប់បដិសន្ធិមក រហូតដល់កើតឃើញពន្លឺថ្ងៃ កើតហើយហ្នឹងគឺជាភារកិច្ចធំណាស់ រហូតដល់ កូនគ្រប់អាយុរៀន យកទៅចុះឈ្មោះរៀន ហ្វឹកហ្វឺនមុខជំនាញគ្រប់បែយ៉ាងដល់កូន រហូតដល់កូនពេញ រូបពេញរាង្គ ទើបរៀបចំអោយមាន ប្តីប្រពន្ធ ឬគ្រួសារ រួចហើយនៅតាមឃ្លាំមើលទៀត មិនចប់ត្រឹមនេះ ទេ
គឺតាមមើលកូនរហូតដល់គាត់ស្លាប់ ឬ ចូលទីវង្គត់តែម្តង ទើបឈប់
តែនៅមានជំនឿមួយទៀត គឺជំនឿថាឪពុកម្តាយ ស្លាប់តែខ្លួនទេ
តែព្រលឹងវិញ្ញាណគាត់នៅតាមថែរក្សាកូនចៅជានិច្ច !
គឺខុសគ្នាត្រង់បញ្ចេកទេស ឬ តម្រិះវិជ្ជាប៉ុណ្ណោះ ខ្ញុំព្រះករុណា មិនចង់ជំទាស់នឹងទ្រឹស្តីរបស់ ព្រះគ្រូបណ្ឌិត ហុក សាវណ្ណ ឬ របស់ព្រះអង្គដែរទេ តែចូលចិត្តវិភាគវែកញែក រកហេតុផល រកការពិត ដែលសមស្រប អាចទទួលយកបានទាំងអស់គ្នា តែប៉ុណ្ណោះ មិនចង់ឈ្នះចាញ់អីទេ ! មិនថាអញ្ចឹងព្រះអង្គ ?
ចម្រើនពរ
ញោម!
អរគុណដែលបានចូលរួមផ្តល់ការវិភាគលើប្រធានបទនេះ និងប្រធានបទផ្សេងៗទៀត។ ញោមកុំបារម្ភអ្វីចំពោះការចែករំលែកនូវទស្សនៈនានា បើញោមមានទស្សនៈយ៉ាងណាក៏បញ្ចេញមកយ៉ាងនោះចុះ មិនជាការទាស់ខុសអ្វីទេ គឺដើម្បីការសិក្សា និងហ្វឹកហាត់នូវគំនិតបញ្ញាត្រិះរិះពិចារណាទាំងអស់គ្នា។ អាត្មាមិនដែលទើសទាល់នឹងទស្សនៈរបស់ញោមទេ ទោះជាស្របក្តី មិនស្របក្តី ជារឿងធម្មតាដែលការគិតរបស់មនុស្សយើងមានផ្សេងៗពីគ្នា។ ម៉្យាងទៀតសូមញោមអធ្យាស្រ័យផង ដែលអាត្មាអាក់ខានមិនទាន់បានឆ្លើយតបទៅញោមនៅក្នុងវិចារដទៃទៀត ដោយសារមួយរយៈនេះ កាន់តែមមាញឹកទៀតហើយ គ្រាន់តែឆ្លៀតពេលដាក់អត្ថបទព្រះធម៌រួចហើយ ក៏ចាប់ផ្តើមកិច្ចការផ្សេងទៀតដើម្បីឲ្យបានទាន់ពេល។ សង្ឃឹមថាញោមបានយោគយល់ ហើយមិនទោមនស្សក្នុងការដែលអាត្មាមានការឆ្លើយតបយឺតយ៉ាវ ក្នុងវិចារនានា។
ការដែលប្រៀបធៀបគុណមាតាបិតា និងគុណព្រះពុទ្ធ ថាព្រះពុទ្ធគុណធំធេងជាងនោះ
មិនមែនបានន័យថា បដិសេធគុណមាតាបិតាឡើយ សូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ប្រដៅថាគុណមាតាបិតា មានគុណធំធេង ជាអនន្តគុណ គឺគុណរាប់មិនបាន ជាអនេកប្បការគុណ មានគុណច្រើនអនេក រហូតដល់ព្រះអង្គទ្រង់អនុញ្ញាតភិក្ខុសង្ឃឲ្យរំលែកចង្ហាន់បិណ្ឌបាត ជូនមាតាបិតា បរិភោគ អាចបិណ្ឌបាតដើម្បីចិញ្ចឹមមាតាបិតា ទៀតផង។ ហើយបើភិក្ខុណាអាចធ្វើយ៉ាងនេះបាន ព្រះអង្គទ្រង់លើកតំកើងថាជាអ្នកបរិបូណ៍ទៅដោយកតញ្ញូកតវេទីទៀត ផង។ ឯការប្រៀបធៀបនេះ គឺគ្រាន់តែចង់និយាយថា មាតាបិតាមានគុណចំពោះកូនប្រុសស្រី ដោយលោកបានបង្កើតយើងមក ចិញ្ចឹមយើងមក តាំងពីតូចរហូតដល់ធំ
ដល់មានជីវិតមានក្រុមគ្រួសារ មានរស្មីជិវិតរស់នៅបានសុខសាន្តក្នុងបច្ចុប្បន្ន ចំណែកឯគុណព្រះពុទ្ធ គឺវិសុទ្ធិគុណ និងមហាករុណាគុណ គឺជាសេចក្តីបរិសុទ្ធ
សេចក្តីអាណិតអាសូរដល់សព្វសត្វដោយស្មើមុខ គ្មានអគតិ ហើយព្រះអង្គអាចជួយនាំសព្វសត្វទាំងឡាយឲ្យរួចផុតចាកទុក្ខ គ្មានភពគ្មានជាតិទុក្ខបន្តក្នុងសង្សារវដ្តតទៅទៀត ព្រះអង្គអាចជួយទាំងយើងទាំងឪពុកម្តាយរបស់យើងឲ្យរួចផុតចាកទុក្ខ ផង។ល។ និយាយទៅក៏ដដែលៗដូចមានអធិប្បាយខាងលើដូច្នោះដែរ។
- កង សុវណ្ណមុនី និយាយថា៖
ព្រះសម្ពុទ្ធ ប្រៀបប្រដូចជាពុកម្តាយនៃសព្វសត្វក្នុងត្រៃភព ស្រលាញ់សណ្តោសសត្វលោកដោយព្រះទ័យស្មើស្មោះ ឥតលម្អៀង។ តែពុកម្តាយយើងអាចស្រលាញ់កូនខ្លួនជាងកូនអ្នកដទៃ មានភាពលម្អៀងខ្លះៗដែរ ម្លោះហើយបើប្រៀបពីទហំដួងចិត្ត
និងក្តីស្រលាញ់គឺព្រះសម្ពុទ្ធមានមេត្តាព្រហ្មវិហារធំធេងជាងដោយពិត៕
សូមឱ្យមនុស្សលោក យកតម្រាប់ត្រាប់តាមមាគ៌ាផងចុះដើម្បីសន្តិភាព៕
សូមឱ្យមនុស្សលោក យកតម្រាប់ត្រាប់តាមមាគ៌ាផងចុះដើម្បីសន្តិភាព៕
ព្រះគុណម្ចាស់បានរៀបរាប់ឃើញថាជាការសមរម្យហើយដ៏សែនអស្ចារ្យទៀតផងត្បិតអី
ការចែកនូវក្បូនចំណេះជាទានមួយយ៉ាងប្រសើរក្រៃ ហៅថា សព្វទានំ ធម្មំទានំ ជិនាតិ
ការឲ្យទានធម៌រមែងឈ្នះអស់ទានទាំងពួង ។
ការចែកនូវក្បូនចំណេះជាទានមួយយ៉ាងប្រសើរក្រៃ ហៅថា សព្វទានំ ធម្មំទានំ ជិនាតិ
ការឲ្យទានធម៌រមែងឈ្នះអស់ទានទាំងពួង ។
- ព្រះមហា សាន ពុទ្ធិសែន (Ven. San Puthesen) និយាយថា៖
តាមការបកស្រាយខាងលើគឺគ្រាន់តែជាការបកស្រាយតាមចំណេះដឹងរបស់ពុទ្ធសានិកប៉ុណ្ណោះ។ នៅក្នុងព្រះពុទ្ធសាសនា ដែលភាគច្រើនជាទ្រឹស្តីរបស់ព្រះពុទ្ធផ្ទាល់ ក៏ពុំទាន់ឃើញអ្នកណាមួយរក ឃើញថាព្រះពុទ្ធបរមគ្រូ ឬមាតាបិតា មានគុណធំជាងគ្នានោះនៅឡើយទេ។ ព្រះសាស្តាក៏ជាព្រះ អរហរហន្ត មាតាបិតាក៏ជាព្រះអរហន្ត តែប្លែកថា ព្រះដ៏មានជោគជាព្រះអរហន្តដែលមាន ព្រហ្មវិហារ ធម៌ ចំពោះសត្វទាំងឡាយ រីឯមាតាបិតាក៏ជាព្រះអរហន្តដែលមានព្រហ្មវិហារធម៌សម្រាប់តែបុត្រាបុត្រី របស់ខ្លួនប៉ណ្ណោះ។ សមណាស់ថាព្រះពុទ្ធជាម្ចាស់មានគុណដ៏ប្រពៃបី រួមទាំងព្រហ្មវិហារធម៌ផង ដែលគ្រប់ដណ្តប់លើសត្វទាំងពួង ជាជាងមាតាបិតាដែលតែព្រហ្មវិហារធម៌ចំពោះតែកូនខ្លួន ។ តែផ្ទុយទៅវិញព្រះជាគ្រូមិនបានបដិសេធចោលគុណមាតាបិតាឡើយ សូម្បីតែព្រះអង្គខ្លួនឯងផ្ទាល់ ក៏ឲ្យតម្លៃលើគុណមាតាបិតាដែរ រហូតដល់ទៅចំណាយពេលរាប់ខែដើម្បីប្រោសមាតាទ្រង់នៅឯឋាន តុសិត និងព្រះបិតានៅក្នុងព្រះរាជរាំងទៀតផង។
សង្ខេបមក មាតាបិតាក្តី ព្រះសាស្តាកី្ត គឺជាបុគ្គលដែលពុទ្ធសាសនិកត្រូវតែឲ្យតម្លៃ និងគោរព បូជាជាដាច់ខាត។ ចំពោះមាតាបិតា មនុស្សគ្រប់រូបតែងឲ្យតម្លៃគ្រប់ៗគ្នាទៅតាមស្រុកទេសនិមួយៗ។ បើអ្នកកាន់ព្រះពុទ្ធសាសនាវិញត្រូវឲ្យតម្លៃលើគុណរបស់មាតាបិតាពេញទីតែម្តង។ រីឯព្រះសម្មាសម្ពុទ្ធ វិញគឺគេឲ្យតម្លៃថាមានគុណធំសម្រាប់តែពុទ្ធសាសនិកប៉ុណ្ណោះ។ ចំណែកសាសនិកដទៃគេមិនឲ្យ តម្លៃថាមានគុណអ្វីបន្តិចផង គឺខុសពីមាតាបីតាដែលមានតម្លៃរួម។ ដូច្នេះការប្រៀបធៀបរវាងគុណ ព្រះពុទ្ធ និងគុណមាតាបិតា វានៅតែគ្មានចម្លើយណាមួយជាក់លាក់ទេ។ វាជាសំណួរ ចម្លើយបែបទស្សនវុជ្ជា ឬវិទ្សាសាស្រ្តសង្គមតែប៉ណ្ណោះ៕
សង្ខេបមក មាតាបិតាក្តី ព្រះសាស្តាកី្ត គឺជាបុគ្គលដែលពុទ្ធសាសនិកត្រូវតែឲ្យតម្លៃ និងគោរព បូជាជាដាច់ខាត។ ចំពោះមាតាបិតា មនុស្សគ្រប់រូបតែងឲ្យតម្លៃគ្រប់ៗគ្នាទៅតាមស្រុកទេសនិមួយៗ។ បើអ្នកកាន់ព្រះពុទ្ធសាសនាវិញត្រូវឲ្យតម្លៃលើគុណរបស់មាតាបិតាពេញទីតែម្តង។ រីឯព្រះសម្មាសម្ពុទ្ធ វិញគឺគេឲ្យតម្លៃថាមានគុណធំសម្រាប់តែពុទ្ធសាសនិកប៉ុណ្ណោះ។ ចំណែកសាសនិកដទៃគេមិនឲ្យ តម្លៃថាមានគុណអ្វីបន្តិចផង គឺខុសពីមាតាបីតាដែលមានតម្លៃរួម។ ដូច្នេះការប្រៀបធៀបរវាងគុណ ព្រះពុទ្ធ និងគុណមាតាបិតា វានៅតែគ្មានចម្លើយណាមួយជាក់លាក់ទេ។ វាជាសំណួរ ចម្លើយបែបទស្សនវុជ្ជា ឬវិទ្សាសាស្រ្តសង្គមតែប៉ណ្ណោះ៕
- សតិ សំវរោ និយាយថា៖
ក្រោយពេល ខ្ញុំព្រះករុណា អាត្មាភាព បានអានពិនិត្យមើលដោយសព្វគ្រប់ ខ្ញុំព្រះករុណា អាត្មាភាព យល់ឃើញថា វាសមរម្យណាស់ហើយចំពោះការបកស្រាយរបស់លោកម្ចាស់ខាងលើ ។ ខ្ញុំព្រះករុណា អាត្មាភាព សូមចូលរួមយោបល់បន្តិចចំពោះប្រធានបទខាងលើ ។ ចំពោះគុណទាំងពីរ គឺព្រះពុទ្ធគុណ ១ និងគុណរបស់មាតាបិតា ១ ពិតណាស់ មាតាបិតា ប្រាកដជាអ្នកមានគុណដ៏ធំធេងខ្លាំងណាស់សម្រាប់កូនប្រុសស្រីគ្រប់រូប មិនចំពោះអ្នកដ៏ទៃឡើយ។ តែពុទ្ធគុណវិញគឺបានគ្របដណ្តប់ដល់សត្វលោកទាំងអស់ក្នុងត្រៃភព ទោះបីជាមាតាបិតាប្រកបដោយព្រហ្មវិហារធម៌៤សង្គហៈធម៌៥ក៏ដោយ ក៏នៅតែជាគុណសម្រាប់លោកិយដដែល ។ ចូលពុទ្ធបរិស័ទធ្វើការវិភាគគុណទាំងពីរដូច្នោះថា
ព្រហ្មវិហារធម៌ ៤ មាន មេត្តា ករុណា មុទិតា ឧបេក្ខា
របស់មាតាបិតា និង មហាករុណាគុណ របស់ព្រះសម្មាសម្ពុទ្ធ វិញតើដូចម្តេចដែរ
។ មេត្តា ការស្រលាញ់រាប់អានចង់ឲ្យកូនបានសុខ។ ករុណា ការស្រលាញ់រាប់អានជួយឲ្យកួនរួចចាកទុក្ខ។មុទិតា សេចក្តីត្រេកអរ រីករាយក្នុងវេលាដែលកូនបានល្អ បានសុខ។ឧបេក្ខា ការតាំងចិត្តព្រងើយកន្តើយ មិនទោមនស្សពេក មិនសោមនស្សពេក ឬអ្នកចូលទៅសម្លឹងមើល។ ទាំងនេះគឺជាគុណរបស់មាតាបិតាដែរមាននូវចំពោះកូនប្រុសស្រីប៉ុណ្ណោះ មិនទូរទៅដល់អ្នកដទៃឡើយ ។ ងាកមកខាងណេះវិញ មហាករុណាគុណ ឬ មហាករុណាទិគុណ គុណគឺសេចក្តីអាណិតអាសូរចំពោះសត្វលោកទាំងអស់ក្នុងសលកលោកទាំងមូល ។ ម្យ៉ាងវិញទៀតកាលដែលព្រះពុទ្ធទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ក្លាយខ្លួនជាបុគ្គលដែលគ្មានរណាម្នាក់អាចនិងធ្វើបាន។ បានកសាងបំពេញនូវបារមីទាំង១០ឬ៣០អស់រយៈកាល៤អសង្ខេយ្យនិង១សែនមហាកប្បនេះរាប់ត្រឹមអំពីព្រះពុទ្ធព្រះនាមទីបង្ករទ្រង់់ព្យាករណ៌មកផង ។ហើយនៅក្នុងការបំពេញបារមីនេះព្រះពោធិសត្វបានរង់ទុក្ខលំបាកជាច្រើន ។ល។ ហ៊ានទាំងលះបង់ទ្រព្យសម្បត្តិ កូនប្រពន្ធ អាវៈយៈវៈ និងជីវិតផ្ទាល់ គឺមហាបរិច្ចាក៥ប្រការ ។សួរថា
តើម្តាយឪពុកគ្រប់រូបទាំងអស់ក្នុងលោកអាចធ្វើបានឬអត់ ចំពោះមហាបរិច្ចាក៥ខាងលើនេះ ? ចូលយកខ្លួនយើងមកជាឧទាហរណ៌ចុះ និងយល់អំពីចម្លើយហើយ។ នេះមិនទាន់និយាយអំពីវិសុទ្ធិគុណ និង បញ្ញាគុណផង ។ គុណគឺសេចក្តីស្អាតបរិសុទ្ធ ប្រាសចាកគ្រឿងសៅហ្មង ពោលគឺកិលេសនិងសង្ខារ តើមាតាបិតាគ្រប៉រូបមានទេ? គុណគឺសេចក្តីដឹងគ្រប់ដឹងសព្វមិនទើសទាល់ បានដល់សម្ពញ្ញុត្តញាណ។ តើមាតាបិតាគ្រប់រូបមានដែរឬទេ? ។ ចំពោះសង្គហៈធម៌វិញ ព្រះអង់ទ្រង់ប្រដៅមិនឲ្យធ្វើនូវបាបទាំងឡាយទាំងពួង
។ ទ្រង់ប្រដៅឲ្យបំពេញកុសលទាំងពួង។ ទ្រង់ប្រដៅឲ្យជម្រះចិត្តរបស់ខ្លួនឲ្យបានស្អាតផូរផង់ ចាកគ្រឿងសៅហ្មងចិត្តគឺកិលេស ។ អត្ថាធិប្បាយ
ពាក្យថាទ្រង់មិនអោយធ្វើនូវបាបទាំងពួងនោះគឺ មិនអោយធ្វើនូវអំពើអកុសលកម្មបថ១០ អកុសលចិត្ត១២ និងអកុសលចេតសិក១៤ ជាដើម។
ពាក្យថា ទ្រង់ត្រាស់អោយធ្វើនូវកុសលទាំងពួងគឺ ទ្រង់អោយបំពេញធ្វើនូវកុសលកម្មបថ១០ កាមាវចរកុសល៨ រូបាវចរកុសល៥ អរូបាបចរកុសល៤ និងលោកុត្តរកកុសល៤ ជាដើម ។
ពាក្យថា ទ្រង់ត្រាស់ឲ្យសម្អាតចិត្តរបស់ខ្លួនអោយផូរផង់ គឺទ្រង់អោយជម្រះចិត្តរបស់ខ្លួនប្រាស់ចាកនូវគ្រឿងសៅហ្មងចិត្តមាន រាគៈ ទោសៈ មោហៈ និងបាបធម៌ នីវរណៈទាំង៥ ឧបកិលេសធម៌ ១៦ ជាដើមអោយបានស្អាតបរិសុទ្ធនូវក្នុងខន្ធសណ្តាន។
ពាក្យទួន្មានប្រៀនប្រដៅទាំងប៉ុន្មានជាដើមនេះឈ្មោះថា ពុទ្ធសាសនា ឬ ពុទ្ធឪវាទ ។ ព្រោះព្រះអង់ប្រកបដោយមេត្តាករុណាគុណ ស្រលាញ់រាប់អាន អាណិតអាសូរ ស្វែងរកប្រយោជន៌ ចែករំលែកដល់សព្វសត្វទាំងស្មើៗគ្នាអស់ពុំរើសមុខ តាមឧបនិស្ស័យ ប្រកបដោយមហាករុណាទិគុណ អាណិតអាសូរសត្វលោកដែលជាប់ជំពាក់នៅក្នុងចំណងទាំង៥ប្រការ នឹងដេកត្រាំននៀលនៅក្នុងគំនរភ្នក់ភ្លើងទាំង១១ភ្នក់ ឆេះរោលរាលជាប់ជានិច្ច ឥតស្រាកស្រាន្តសោះឡើយ ។ អាស្រ័យុហេតុដូច្នោះហើយទើបបានជាព្រះអង់ខំបំពេ ញនូវពុទ្ធកិច្ចទាំង៥ប្រការគ្មានពេលទំនេរអស់រយៈកាល ៤៥ព្រះវស្សា ដើម្បីនឹងច្លងសត្តនិករឲ្យរួចចាកផុតនូវចំណងនិងគំនរភ្លើងទុក្ខភ្លើងកិលេសដើម្បីឲ្យបានដល់នូវឋានបរមសុខ ពោលគឺព្រះនិព្វានហ្នឹង ។
អត្ថាធិប្បាយ ប្រមាណប៉ុណ្ណេះ សបញ្ជាក់ថា ពុំមានគុណអ្វីដទៃប្រសើរជាងត្រៃគុណឡើយ គឺ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ដែលធម្មគុណនិងសង្ឃគុណប្រសូតចេញអំពីពុទ្ធគុណតែម្យ៉ាង ។ ព្រះធម៌ទាំង៨៤០០០ព្រះធម្មក្ខន្ធ ក៏សុទ្ធសឹងជាពុទ្ធឪវាទសុទ្ធសាទព្រះពុទ្ធគឺព្រះធម៌ ព្រះធម៌គឺព្រះពុទ្ធ ។ អ្នកដែលបានស្តាប់ព្រះធម៌ជាពុទ្ធឪវាទរបស់ព្រះពុទ្ធហើយ បដិបត្តិតាមល្អ ត្រាស់ដឹងធម៌តាមហើយឈ្មោះថា ព្រះសង្ឃរតនៈ ។រហូតមកដល់ពេលនេះព្រះពុទ្ធសាសនាបានមកតាំងមាំក្នុងប្រទេសកម្ពុជាយើងក៏អាស្រ័យ គុណរបស់ព្រះអរិយសង្ឃ បានបន្សល់ទុកនៅគម្ពីរព្រះត្រៃបិដកដែលជាច្បាប់ក្បួនដ៏ប្រសើរគ្មានពីរលើលោក ។ ទាំងនេះក៏អាស្រ័យក្នុងគុណតែគត់គឺពុទ្ធគុណ ។ មួយវិញទៀតប្រសិនបើអ្នកប្រមូលផ្តុំនូវគុណរបស់មាតាបិតាទាំងអស់នៅក្នុងលោកទាំងមូល ក៏មិនអាចដឹកនាំនរណាម្នាក់សូម្បីតែ១នាក់អោយរួចចាកទុក្ខឆ្លងដល់ត្រើយគឺព្រះនិព្វានបានឡើយ ។ តែសត្វលោក បុត្ត ធីតា ទេវតាទេវធីតា ឥន្ទ ព្រហ្ម មារ និងមាតាបិតាក្តី បានដល់ទីរំលត់នៃទុក្ខ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈ ពោលគឺព្រះនិព្វានបានក៏អាស្រ័យនូវបុគ្គលតែម្នាក់ប៉ុណ្ណោះ គឺព្រះសម្មាសម្ពុទ្ធ ។
ហេតុផលប្រមាណប៉ុណ្ណេះ តើអាចបញ្ជាក់បានដែរឬទេថា តើគុណព្រះពុទ្ធ និង គុណមាតាបិតា មួយណាធំជាងមួយណា ? ( ចម្លើយដែលត្រឹមត្រូវនោះគឺ គុណព្រះពុទ្ធធ្ងង់ជាង ធំជាង ប្រសើរជាង ក្រៃលែងជាង វិសេសជាង គុណមាតាបិតាមិនប្រែរប្រួល។ សូមអរគុណ!
ពាក្យថាទ្រង់មិនអោយធ្វើនូវបាបទាំងពួងនោះគឺ មិនអោយធ្វើនូវអំពើអកុសលកម្មបថ១០ អកុសលចិត្ត១២ និងអកុសលចេតសិក១៤ ជាដើម។
ពាក្យថា ទ្រង់ត្រាស់អោយធ្វើនូវកុសលទាំងពួងគឺ ទ្រង់អោយបំពេញធ្វើនូវកុសលកម្មបថ១០ កាមាវចរកុសល៨ រូបាវចរកុសល៥ អរូបាបចរកុសល៤ និងលោកុត្តរកកុសល៤ ជាដើម ។
ពាក្យថា ទ្រង់ត្រាស់ឲ្យសម្អាតចិត្តរបស់ខ្លួនអោយផូរផង់ គឺទ្រង់អោយជម្រះចិត្តរបស់ខ្លួនប្រាស់ចាកនូវគ្រឿងសៅហ្មងចិត្តមាន រាគៈ ទោសៈ មោហៈ និងបាបធម៌ នីវរណៈទាំង៥ ឧបកិលេសធម៌ ១៦ ជាដើមអោយបានស្អាតបរិសុទ្ធនូវក្នុងខន្ធសណ្តាន។
ពាក្យទួន្មានប្រៀនប្រដៅទាំងប៉ុន្មានជាដើមនេះឈ្មោះថា ពុទ្ធសាសនា ឬ ពុទ្ធឪវាទ ។ ព្រោះព្រះអង់ប្រកបដោយមេត្តាករុណាគុណ ស្រលាញ់រាប់អាន អាណិតអាសូរ ស្វែងរកប្រយោជន៌ ចែករំលែកដល់សព្វសត្វទាំងស្មើៗគ្នាអស់ពុំរើសមុខ តាមឧបនិស្ស័យ ប្រកបដោយមហាករុណាទិគុណ អាណិតអាសូរសត្វលោកដែលជាប់ជំពាក់នៅក្នុងចំណងទាំង៥ប្រការ នឹងដេកត្រាំននៀលនៅក្នុងគំនរភ្នក់ភ្លើងទាំង១១ភ្នក់ ឆេះរោលរាលជាប់ជានិច្ច ឥតស្រាកស្រាន្តសោះឡើយ ។ អាស្រ័យុហេតុដូច្នោះហើយទើបបានជាព្រះអង់ខំបំពេ ញនូវពុទ្ធកិច្ចទាំង៥ប្រការគ្មានពេលទំនេរអស់រយៈកាល ៤៥ព្រះវស្សា ដើម្បីនឹងច្លងសត្តនិករឲ្យរួចចាកផុតនូវចំណងនិងគំនរភ្លើងទុក្ខភ្លើងកិលេសដើម្បីឲ្យបានដល់នូវឋានបរមសុខ ពោលគឺព្រះនិព្វានហ្នឹង ។
អត្ថាធិប្បាយ ប្រមាណប៉ុណ្ណេះ សបញ្ជាក់ថា ពុំមានគុណអ្វីដទៃប្រសើរជាងត្រៃគុណឡើយ គឺ ពុទ្ធគុណ ធម្មគុណ សង្ឃគុណ ដែលធម្មគុណនិងសង្ឃគុណប្រសូតចេញអំពីពុទ្ធគុណតែម្យ៉ាង ។ ព្រះធម៌ទាំង៨៤០០០ព្រះធម្មក្ខន្ធ ក៏សុទ្ធសឹងជាពុទ្ធឪវាទសុទ្ធសាទព្រះពុទ្ធគឺព្រះធម៌ ព្រះធម៌គឺព្រះពុទ្ធ ។ អ្នកដែលបានស្តាប់ព្រះធម៌ជាពុទ្ធឪវាទរបស់ព្រះពុទ្ធហើយ បដិបត្តិតាមល្អ ត្រាស់ដឹងធម៌តាមហើយឈ្មោះថា ព្រះសង្ឃរតនៈ ។រហូតមកដល់ពេលនេះព្រះពុទ្ធសាសនាបានមកតាំងមាំក្នុងប្រទេសកម្ពុជាយើងក៏អាស្រ័យ គុណរបស់ព្រះអរិយសង្ឃ បានបន្សល់ទុកនៅគម្ពីរព្រះត្រៃបិដកដែលជាច្បាប់ក្បួនដ៏ប្រសើរគ្មានពីរលើលោក ។ ទាំងនេះក៏អាស្រ័យក្នុងគុណតែគត់គឺពុទ្ធគុណ ។ មួយវិញទៀតប្រសិនបើអ្នកប្រមូលផ្តុំនូវគុណរបស់មាតាបិតាទាំងអស់នៅក្នុងលោកទាំងមូល ក៏មិនអាចដឹកនាំនរណាម្នាក់សូម្បីតែ១នាក់អោយរួចចាកទុក្ខឆ្លងដល់ត្រើយគឺព្រះនិព្វានបានឡើយ ។ តែសត្វលោក បុត្ត ធីតា ទេវតាទេវធីតា ឥន្ទ ព្រហ្ម មារ និងមាតាបិតាក្តី បានដល់ទីរំលត់នៃទុក្ខ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈ ពោលគឺព្រះនិព្វានបានក៏អាស្រ័យនូវបុគ្គលតែម្នាក់ប៉ុណ្ណោះ គឺព្រះសម្មាសម្ពុទ្ធ ។
ហេតុផលប្រមាណប៉ុណ្ណេះ តើអាចបញ្ជាក់បានដែរឬទេថា តើគុណព្រះពុទ្ធ និង គុណមាតាបិតា មួយណាធំជាងមួយណា ? ( ចម្លើយដែលត្រឹមត្រូវនោះគឺ គុណព្រះពុទ្ធធ្ងង់ជាង ធំជាង ប្រសើរជាង ក្រៃលែងជាង វិសេសជាង គុណមាតាបិតាមិនប្រែរប្រួល។ សូមអរគុណ!
rrrYsss
ស្មូត្រៈ ខមាទោសមាតាបិតា
@…..សូមសាធុជនរីករាយស្តាប់សំឡេង ស្មូត្រអំពីគុណមាតាបិតា
ឬ ខមាទោសមាតាបិតា ទុកជាការរលឹកនឹកដល់គុណរបស់លោកទាំងទ្វេ ដែលមានទំហំដ៏ធំមហិមាចំពោះបុត្រធីតា។ សូមបុត្រទាំងឡាយផ្តល់សេចក្តីគោរព
និងស្រឡាញ់ដល់មាតាបិតាខ្លួន ទាន់លោកមានជីវិតរស់នៅ កុំឲ្យមានពាក្យថា «ស្តាយក្រោយ» ពេលដែលអស់ឱកាសបានធ្វើអ្វីដែលកូនគួរធ្វើចំពោះលោកទាំងពីរ។
ឧបាយបង្កើតសេចក្តីសុខ
@…..សព្វសត្វទាំងឡាយ សុទ្ធតែស្វែងរកសេចក្ដីសុខគ្រប់
ៗ ប្រាណ តែមិនងាយនឹងបានជួបប្រទះនូវសេចក្ដីសុខនោះ ដូចយ៉ាងខេមរៈជនយើងនេះ
ច្រើនតែជួបប្រទះនូវសេចក្ដីទុក្ខលំបាក ច្រើនជាងជនជាតិនានា
នោះមិនមែនមកពីយើងកាន់ព្រះពុទ្ធសាសនាទេ ប្រាកដជាមកពីយើងមិនដឹងច្បាប់
ព្រះពុទ្ធសាសនាឲ្យច្បាស់លាស់ ឬក៏យើងដឹងដែរ តែយើងមិនប្រតិបត្តិតាមឲ្យសព្វគ្រប់ បានជាយើងឃ្វាងចាកសុខ
ដែលគួរបានអំពីផ្លូវព្រះពុទ្ធសាសនា ។ ពាក្យថាសុខ ៗ នេះបានដល់សេចក្ដីសប្បាយ
រីករាយ ធូរទូលាយ ស្រួលនៃកាយ-និងចិត្ត
។ ឯសុខ សម្រាប់មនុស្សជាតិក្នុងសកលលោកនេះ លោកចែកចេញជា ៦ ពួកគឺៈ
១- សុខរបស់អ្នកគ្រប់គ្រងផ្ទះ ។២- សុខរបស់មនុស្សមួយរូប ៗ ។
៣- សុខរបស់អ្នកមានប្ដីប្រពន្ធ ។
៤- សុខរបស់អ្នកជាមាតាបិតា នឹងកូនប្រុស-ស្រី ។
៥- សុខរបស់អ្នកជានាយ ចៅហ្វាយ នឹងកូន-ក្មួយ ។
៦- សុខរបស់គ្រូអាចារ្យ នឹងកូនសិស្ស ។
សូមអធិប្បាយមួយពួកម្ដង ៗ ដោយសេចក្ដីសង្ខេបដូចតទៅនេះ... ចុចទីនេះដើម្បីអានអត្ថបទពេញ
rrrYsss
ការអប់រំមនុស្សដោយព្រះធម៌
@…..ការអប់រំមនុស្សដោយព្រះធម៌ រមែងធ្វើមនុស្សឲ្យមាន«ជីវិត»ល្អបរិសុទ្ធ មានឥស្សរភាពលើតណ្ហា មានសេចក្តីសុខក្នុងតួជីវិតខ្លួនឯង។ មនុស្សកើតមកហើយត្រូវមានការសិក្សា ព្រោះមនុស្សជាសត្វដែលត្រូវសិក្សា ឬជាសត្វដែលត្រូវហ្វឹកហាត់អប់រំ
បើមិនហ្វឹកហាត់សិក្សាអប់រំទេ មនុស្សមិនអាចល្អទៅបានឡើយ ហើយជីវិតដ៏ប្រសើរដែលបុណ្យបានតាក់តែងមក ក៏ត្រូវអស់ទៅវិញដោយឥតប្រយោជន៍
នេះជារឿងធម្មជាតិរបស់មនុស្ស។ មនុស្សផ្សេងអំពីសត្វតិរច្ឆាន
គឺនៅត្រង់មនុស្សជាសត្វវិសេស អាចហ្វឹកហាត់អប់រំឲ្យមានការចម្រើនរហូតដល់ថ្នាក់ទេវតាឥន្ទ ព្រហ្មគោរពបូជា។
គុណធម៌ដែលមានក្នុងមនុស្ស មិនមានគុណធម៌ណាមួយដែលកើតមានឯងៗនោះឡើយ គឺសុទ្ធតែជាលទ្ធផលនៃការអប់រំចម្រើនទាំងអស់។
កាលបើធម្មជាតិរបស់មនុស្សមានសភាព យ៉ាងនេះ
មនុស្សយើងមិនគួរគប្បីមានសេចក្តីប្រមាទសោះឡើយ គួរយកការសិក្សាអប់រំជាគោលសំខាន់ សម្រាប់ទូន្មានឲ្យជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ
មិនថាតែវ័យក្មេង វ័យកណ្តាល ឬវ័យចាស់នោះទេ គឺគ្រប់វ័យទាំងអស់ឲ្យតែនៅមានអវិជ្ជា
និងតណ្ហា។ ធ្វើជាមនុស្សមិនត្រូវបញ្ចប់ការសិក្សាដោយត្រឹមតែបាននូវការ ចេះដឹងក្នុងមុខវិជ្ជាជីវៈបុណ្ណឹងទេ គឺត្រូវហ្វឹកហាត់អប់រំនូវចំណេះដឹង
ឲ្យក្រៃលែងឡើងថែមទៀត ព្រោះសេចក្តីប្រសើររបស់មនុស្សដែលមានរហូតដល់អស់អវិជ្ជានិងតណ្ហា ជាប្រភពនៃសេចក្តីទុក្ខសោកនោះ គឺស្ថិតនៅលើការសិក្សាអប់រំហ្វឹកហាត់រឿយៗហ្នឹងឯង នេះជាសេចក្តីសំខាន់ពិសេសនៃជីវិតមនុស្ស។
ការដែលមិនបោះបង់នូវជីវិតឲ្យផុតអំ ពីការសិក្សាអប់រំ
ព្រោះមាននូវស្មារតីចងចាំថា «ជីវិតកាន់តែប្រសើរឡើង
កាន់តែភ្លឺស្វាងឡើង ដោយសារការអប់រំនេះឯង»។ ដរាបណាដែលនៅមិនទាន់បានជាព្រះអរហន្តទេ គ្រប់គ្នាត្រូវនៅក្នុងការសិក្សារហូតអស់ជីវិត ព្រោះហេតុនេះហើយបានជាបុគ្គលដែលបដិបត្តិតាមព្រះពុទ្ធសាសនា មានការចម្រើននូវគុណធម៌
បានសម្រេចជាសោតាបន្ន ជាសកទាគាមី និងជាអនាគាមី ដែលហៅថា ព្រះអរិយៈ
បុគ្គល៣ពួកនេះហៅម៉្យាងទៀតថា ព្រះសេក្ខបុគ្គល គឺជាបុគ្គលដែលនៅមានការសិក្សា។ សូម្បីដល់ថ្នាក់ជាព្រះអរិយបុគ្គលយ៉ាងនេះហើយក៏ដោយ ក៏នៅតែមានការសិក្សា
លុះត្រាតែ បានសម្រេចជាព្រះអរហន្ត ទើបហៅថា ព្រះអសេក្ខបុគ្គល
គឺបុគ្គលគ្មានការសិក្សាហ្វឹកហាត់ ដើម្បីកំចាត់នូវភាពសៅហ្មងពីសន្តានទៀតឡើយ ព្រោះសេចក្តីសៅហ្មងទាំងអស់ត្រូវបានលះផ្តាច់ដោយអរហត្តមគ្គទៅ ហើយ ។
នេះឯងជាការសិក្សាអប់រំឲ្យបានសម្រេចដល់ទីបញ្ចប់
ដែលជីវិតមនុស្សត្រូវបានបញ្ចប់ទុក្ខកង្វល់ក្នុងវដ្តសង្សារ ជាសារៈដ៏សំខាន់នៃជីវិត
និងដែលជីវិតមនុស្សអាចទទួលបាន ។ ដំណើរជីវិតតាមគោលព្រះពុទ្ធសាសនា គឺជាជីវិតស្ថិតនៅក្នុងការសិក្សាអប់រំដោយសេចក្តីមិនប្រមាទអស់ កាលជានិច្ច ។ សូមមនុស្សទាំងឡាយ សម្លឹងមើលជីវិតខ្លួនឯង និងជីវិតអ្នកដទៃក្នុងនិមិត្តមួយដែលត្រូវមានសម្ព័ន្ធជាមួយនឹង ការសិក្សាអប់រំ ព្រោះមនុស្សជាសត្វវិសេសដែលត្រូវទទួលកាហ្វឹកហាត់ ហើយអាចហ្វឹកហាត់បានរហូតដល់ពេលហៀបនឹងស្លាប់ និងរហូតដល់បានជាមនុស្សបរិសុទ្ធ
គឺព្រះអរហន្ត៕
«ស្រង់ចេញពីសៀវភៅ ពរ៤ប្រការ
របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស»
rrrYsss
ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
@…..ព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រថាប់នៅវត្តជេតវនារាម
ទ្រង់ប្រារព្ធបរាជ័យរបស់ព្រះបាទកោលសថា ”
ជយំ វេរំ បសវតិ,
ទុក្ខំ សេតិ បរាជិតោ,
ឧបសន្តោ សុខំ សេតិ,
ហិត្វា ជយបរាជយំ។”
ប្រែថា អ្នកឈ្នះរមែងជួបប្រទះនូវពៀរ
អ្នកចាញ់តែងដេកជាទុក្ខ អ្នកដែលស្ងប់រម្ងាប់លះបង់នូវការឈ្នះចាញ់បានហើយ រមែងនៅជាសុខគ្រប់ឥរិយាបទទាំង៤។
9 Responses to ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
អ្នកខ្លះលើកឡើងថា
“បើមិនចង់ឈ្នះចង់ចាញ់ ធ្វើម្តេចមានការរីកចម្រើន។ បើមិនចង់ឈ្នះធ្វើម៉្តេចនឹងមានសំទុះចិត្តខំប្រឹងប្រែង។ ដូច្នេះមានតែការចង់ឈ្នះនេះហើយទើបធ្វើឲមានការរីកចម្រើនទៅមុខ។”
សម្រាប់ខ្ញុំ ខ្ញុំមិនយល់ដូច្នេះទេ។ ការរីកចម្រើន គឺវាអាស្រ័យទៅលើការអភិវឌ្ឍន៍ឆ្ពោះទៅរកគោលដៅល្អ ត្រឹមត្រូវមួយ។ ការចង់ចាញ់ចង់ឈ្នះគឺមិនអាចនាំទៅរកការរីកចម្រើនពិតប្រាកដនោះទេ។ អ្នកអាចនឹងរីកចម្រើនបានដោយមិនចាំបាច់ចង់ចាញ់ចង់ឈ្នះនរណាម្នាក់ឡើយ។ ពេលខ្ញុំមើលទៅរុក្ខជាតិ ខ្ញុំគិតថាវាមិនដែលចង់ចាញ់ចង់ឈ្នះនរណាទេ តែវាក៏អាចលូតលាស់រីកចម្រើនធំធាត់បានដែរ។
សម្រាប់ខ្ញុំ ខ្ញុំមិនយល់ដូច្នេះទេ។ ការរីកចម្រើន គឺវាអាស្រ័យទៅលើការអភិវឌ្ឍន៍ឆ្ពោះទៅរកគោលដៅល្អ ត្រឹមត្រូវមួយ។ ការចង់ចាញ់ចង់ឈ្នះគឺមិនអាចនាំទៅរកការរីកចម្រើនពិតប្រាកដនោះទេ។ អ្នកអាចនឹងរីកចម្រើនបានដោយមិនចាំបាច់ចង់ចាញ់ចង់ឈ្នះនរណាម្នាក់ឡើយ។ ពេលខ្ញុំមើលទៅរុក្ខជាតិ ខ្ញុំគិតថាវាមិនដែលចង់ចាញ់ចង់ឈ្នះនរណាទេ តែវាក៏អាចលូតលាស់រីកចម្រើនធំធាត់បានដែរ។
ការយល់ច្រឡំនាំអោយមានបញ្ហាធំ រីឯការឈ្នះចាញ់
មានល្អមានអាក្រក់ បើចង់ឈ្នះធ្វើអំពើល្អ គឺពិតជាល្អ តែបើបើចង់ឈ្នះចាញ់
គឺប្រព្រឹត្តអំពើអាក្រក់នោះ វាពិតជាអាក្រក់ ! មិនថាអញ្ចឹង ព្រះអង្គ ?
ការចង់ឈ្នះធ្វើអំពើល្អ គឺពិតជាល្អនៅពេលដែលបុគ្គលអ្នកដែលចង់ឈ្នះនោះចេះប្រមាណ ប៉ុន្តែអ្វីដែលគួរឲបារម្ភនោះគឺថាកំឡាំងនៃការចង់ឈ្នះ ច្រើនតែជម្រុញឲអ្នកដែលចង់ឈ្នះនោះលែងចេះប្រមាណ ដោយសារកំឡាំងនោះមកគ្របសង្កត់។
ឧទាហរណ៍ ដូចជា ការចង់ឈ្នះក្នុងការសិក្សា នោះអាចចាត់ទុកថាជាការចង់ឈ្នះក្នុងផ្លូវល្អបាន ក៏ប៉ុន្តែប្រសិនបើអ្នកចង់ឈ្នះនោះមិនចេះប្រមាណ គេអាចនឹងប្រឹងរៀនជ្រុលខ្លាំងពេក
លែងសូវគិតអំពីការសម្រាកឲបានគ្រប់គ្រាន់ នោះគេអាចនឹងខូចសុខភាពយ៉ាងប្រាកដ។
អ្នកចង់ឈ្នះក្នុងការឲទាន អាចចាត់ថាជាការចង់ឈ្នះក្នុងផ្លូវល្អ តែដើម្បីឈ្នះគេ
អ្នកឲទាននោះអាចនឹង ឲទានដោយមិនប្រមាណអំពីទ្រព្យរបស់ខ្លួន។
បើសិនជាអាច ខ្ញុំគិតថា គ្រាន់តែកំណត់មាគ៌ាឲច្បាស់ ហើយបោះជំហានទៅមុខតាមមាគ៌ាដែលបានកំណត់នោះយ៉ាងទៀងទាត់ គឺជាការស្រេច ដោយមិនចាំបាច់ចង់ឈ្នះនរណាម្នាក់ក៏បាន។ ធ្វើអំពើល្អ ដើម្បីសេចក្ដីល្អ ទោះតិចក្តីច្រើនក្តីទៅតាមកំឡាំង និងធនធានរបស់ខ្លួន គឺជាការស្រេច។ ការចង់ឈ្នះធ្វើអំពើល្អ អាចថាជាកំឡាំងក្នុងការធ្វើអំពើល្អដែលអាចមានទីបពា្ចប់ គឺចប់នៅពេលបានឈ្នះគេហើយ មានន័យថា កំឡាំងក្នុងការធ្វើអំពើល្អអាចនឹងថយចុះ ព្រោះបានឈ្នះគេហើយ។ ដូច្នេះវាហាក់ដូចជាមិនមែនជារបស់គួរជាទីពឹងនោះទេ។
សូមទទួលការសុំទោសជាមុនពីខ្ញុំបាទផង ប្រសិនបើមានចំណុចណាមួយលើសលោះខុសឆ្គងឬយ៉ាងណានោះ!
សូមទទួលការគោរពអំពីខ្ញុំ!
បើសិនជាអាច ខ្ញុំគិតថា គ្រាន់តែកំណត់មាគ៌ាឲច្បាស់ ហើយបោះជំហានទៅមុខតាមមាគ៌ាដែលបានកំណត់នោះយ៉ាងទៀងទាត់ គឺជាការស្រេច ដោយមិនចាំបាច់ចង់ឈ្នះនរណាម្នាក់ក៏បាន។ ធ្វើអំពើល្អ ដើម្បីសេចក្ដីល្អ ទោះតិចក្តីច្រើនក្តីទៅតាមកំឡាំង និងធនធានរបស់ខ្លួន គឺជាការស្រេច។ ការចង់ឈ្នះធ្វើអំពើល្អ អាចថាជាកំឡាំងក្នុងការធ្វើអំពើល្អដែលអាចមានទីបពា្ចប់ គឺចប់នៅពេលបានឈ្នះគេហើយ មានន័យថា កំឡាំងក្នុងការធ្វើអំពើល្អអាចនឹងថយចុះ ព្រោះបានឈ្នះគេហើយ។ ដូច្នេះវាហាក់ដូចជាមិនមែនជារបស់គួរជាទីពឹងនោះទេ។
សូមទទួលការសុំទោសជាមុនពីខ្ញុំបាទផង ប្រសិនបើមានចំណុចណាមួយលើសលោះខុសឆ្គងឬយ៉ាងណានោះ!
សូមទទួលការគោរពអំពីខ្ញុំ!
តើឈ្នះអ្វីឈ្មោះថាជាការឈ្នោះប្រសើរ ?
ការឈ្នះខ្លួនឯងជាការប្រសើរ
បុគ្គលដែលឈ្នះពិតនោះគឺឈ្នះខ្លួនឯង ឈ្នះកិលេស ឈ្នះ លោភៈ
ទោសៈ មោហៈ នោះទើបជាការឈ្នះ ដ៏ពិតប្រាកដ។ ចំនែកការចាញ់ពិតនោះ គឺចាញ់ខ្លួនឯង
ចាញ់កិលេស ចាញ់ ដោយស្រវឹងនឹងលោភៈ ទោសៈ មោហៈចិត្ត នោះទើបជាការចាញ់ដ៏ពិតប្រាកដ
ហើយការចាញ់នោះទៀតសោត មិនមែនចាញ់តែមួយខណៈ(ដូចភ្លើងដែលឆេះខ្លួនអោយស្លាប់ ហើយជាតិក្រោយក៏មិនដូចគ្នា)ទេ
តែជាការបង្កើតនូវទុក្ខដែលគ្មានទីបញ្ចប់ គ្មានជាតិដែលអាចកំណត់ នោះហើយជាការចាញ់។
សូមជំរាបលា
ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី?
តាមខ្ញុំយល់ ជាតិជាមនុស្សបុថុជ្ជន
ដែលអវិជ្ជាតែង
តែនាំមុខនោះ ពិតជាមានបំណងចង់តែឈ្នះជានិច្ចកាល។អ្វីដែលខ្លួនបានធ្វើសុទ្ធតែ
ប្រសើរជាងបុគ្គលដទៃ។ម៉្យាងទៀតសោត គឺប្រាថ្នាចង់បានតែវត្ថុល្អប្រសើរ ដូចជា សំ
លៀកបំពាក់ល្អផុតលេខ ចំណីអាហារប្រកបដោយរសឆ្ងាញ់ពិសារ គ្រប់កិច្ចការចង់តែ
ឱ្យបានប្រសើរលើសគេ។នយោបាយឈ្នះៗៗៗៗៗ ក៏ពិតមែន ក៏ប៉ុន្ដែ រមែងទទួលនូវពៀរ
គឺសេចក្តីទុក្ខសោកដែលជាអកុសល តែងតែដេកត្រាំដើរតាមជាប់គ្រប់វិនាទីនៅក្នុងដួង
ចិត្តខ្លួន និងក្រែងរំពឹងជានិច្ចរាល់ឥរិយាបទថា ប្រហែលជាថ្ងៃណាមួយគេនឹងតណ្ដើមជ័យ
ជំនះពីខ្លួនវិញជាមិនខាន ទោះជាអកុសលឬកុសល៕
តែនាំមុខនោះ ពិតជាមានបំណងចង់តែឈ្នះជានិច្ចកាល។អ្វីដែលខ្លួនបានធ្វើសុទ្ធតែ
ប្រសើរជាងបុគ្គលដទៃ។ម៉្យាងទៀតសោត គឺប្រាថ្នាចង់បានតែវត្ថុល្អប្រសើរ ដូចជា សំ
លៀកបំពាក់ល្អផុតលេខ ចំណីអាហារប្រកបដោយរសឆ្ងាញ់ពិសារ គ្រប់កិច្ចការចង់តែ
ឱ្យបានប្រសើរលើសគេ។នយោបាយឈ្នះៗៗៗៗៗ ក៏ពិតមែន ក៏ប៉ុន្ដែ រមែងទទួលនូវពៀរ
គឺសេចក្តីទុក្ខសោកដែលជាអកុសល តែងតែដេកត្រាំដើរតាមជាប់គ្រប់វិនាទីនៅក្នុងដួង
ចិត្តខ្លួន និងក្រែងរំពឹងជានិច្ចរាល់ឥរិយាបទថា ប្រហែលជាថ្ងៃណាមួយគេនឹងតណ្ដើមជ័យ
ជំនះពីខ្លួនវិញជាមិនខាន ទោះជាអកុសលឬកុសល៕
rrrYsss
ពលរដ្ឋធម៌ៈ ធម៌ជាកម្លាំងដល់ប្រទេស
ពលរដ្ឋធម៌ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ
ទេសនាដាក់វិទ្យុឃោសនសព្ទ នៃប្រទេសកម្ពុជា កាលពីថ្ងៃ ៨ រោច ខែភទ្របទ ឆ្នាំជូតសំរឹទ្ធិស័ក ព.ស. ២៤៩១ (២៦ – ៩ – ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
@…..សូមគោរពចំពោះព្រះរត្នត្រ័យដោយ សង្ខេប ។
លំដាប់តពីនេះ សូមសំដែងធម្មទេសនាចែកជូនដល់អស់លោកអ្នកតាមសមគួរដល់កាល
។ ក្នុងឱកាសនេះ
នឹងសំដែងអំពីពលរដ្ឋធម៌ ឬហៅថា វុឌ្ឍទេសពលធម៌ ប្រែថា ធម៌ជាកំឡាំងដល់រដ្ឋ ឬធម៌ញ៉ាំងសេចក្ដីចំរើនដល់ប្រទេសមាន ៣ ប្រការ។
ធម៌នេះបើកើតមានក្នុងប្រទេស និគមជនបទរដ្ឋដែនណា ប្រទេសនិគម ជនបទ ដែននោះ
នឹងទៅជាប្រទេសថ្លៃថ្នូរ វិសេសវិសាលជាអារ្យប្រទេស យ៉ាងឆាប់ៗ ពុំខានឡើយ ។ តែលុះត្រាតែប្រកបគ្រប់អង្គទាំង
៣ ទើបបានសម្រេចយ៉ាងនោះមែន ។
ធម៌
៣ ប្រការនោះគឺ មុនិសម្បទា ប្រទេសនិគមឯណាបរិបូណ៌ពេញលេញដោយអ្នកប្រាជ្ញ អ្នកចេះដឹងមិនខុសមុខវិជ្ជា ទោះបីវិជ្ជាណាក៏មានអ្នកចេះដឹងសព្វគ្រប់
។ ចុះបុគ្គលអ្នកចេះដឹងនេះកើតពីណាមក
? ឆ្លើយថា ពលរដ្ឋគឺរាស្ត្រ ឲ្យបុត្រប្រុសស្រីរៀនសូត្រគ្រប់គ្នា
មិនមានរួញរា មិនមានគិតចង់បាន
កំឡាំងបួនប្រើប្រាស់ ឲ្យមើលថែរក្សាគោក្របី សេះដំរី ឬឲ្យភ្ជួររាស់ឡើយ ម្យ៉ាងទៀតដែលជាហេតុនាំបានសុខនឹងចំរើនដល់ត្រកូលនឹងប្រទេសជាតិ មាតុភូមិ ក៏ត្រូវស្វះស្វែងឲ្យបុត្ររៀន
។ ខ្មែរយើងឲ្យកូនរៀនច្រើនសំឡឹងប្រយោជន៍ពីវិជ្ជាណាស់ គឺវិជ្ជាណារៀនទៅហើយកាន់ក្រសួងមិនមានប្រាក់បំណាច់ចូលក្រៅ មិនព្រមឲ្យរៀនទេ
ដូចវិជ្ជាទូរលេខ ទូរស័ព្ទ តិកនិក អាំងស៊ីញ័រ ជាងឈើ ជាងកំបោរ ជាងខ្សែភ្លើង
វិជ្ជាអស់នេះខ្មែរស្ទើរគ្មានសោះ សព្វថ្ងៃបើរាជការសហរដ្ឋឲ្យក្រសួងទាំងអស់នេះមក ខ្មែរយើងស្ទើរតែឱបដៃឬមើលហើយ
ព្រោះខ្មែរមិនមានចេះ ហេតុមិនចេះ ព្រោះមិនរៀន ហេតុអ្វីមិនរៀន ?
ព្រោះរៀនទៅកាន់ក្រសួងមិនមានកម្រៃចូលក្រៅ
។ មានខ្មែរខ្លះទៀត បើកូនរបស់ខ្លួនឃើញកូនគេទៅរៀន វាចង់ទៅរៀនដែរ បែរជានិយាយប្រាប់កូនថា
អាអើយ ! ឯងមើលអញមិនចេះកខមួយផង មានគោក្របីពេញក្រោល
អញចិញ្ចឹមទាំងអាឯងមួយសំបុករស់បាន ឯងចាំទៅរៀនអី
មើលតែគោក្របីប្រសើរជាង ។ នែ ! មនុស្សបែបនេះចំជាដេកផ្កាប់មុខ ដេកមិនងើប
ងើបមិនបើកភ្នែក បើកភ្នែកមិនមើលប្រទេសគេជិតខាង
។ ប្រទេសណាបើមានមនុស្សបែបនេះ ស្ទើរតែឯករាជ្យពុំកើត បើនៅក្នុងប្រទេសណា នាំឲ្យធ្ងន់ផែនដីប្រទេសនោះ
ព្រោះមនុស្សនោះយកខ្ជិលជាទីអាង សមដូចសុភាសិតថាៈ
អលសស្ស កុតោ សិប្បំ អសិប្បស្ស កុតោ ធនំ
អធនស្ស កុតោ មិត្តំ អមិត្តស្ស កុតោ
សុខំ
អសុខស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សិវំ
អសុខស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សិវំ
ប្រែថា
មនុស្សខ្ជិលមិនមានវិជ្ជា បើមិនមានវិជ្ជាមិនមានទ្រព្យ
បើមិនមានទ្រព្យមិនមានមិត្រ បើមិនមានមិត្រមិនមានសេចក្ដីសុខ បើគ្មានសុខមិនមានព្រះនិព្វាន ប្រែសេចក្ដីថា
ម៉េចមិនទៅព្រះនិព្វានទាំងអស់គ្នាទៅ ថាព្រោះមិនមានបុណ្យ
ហេតុអ្វីមិនមានបុណ្យ ព្រោះគ្មានសុខ ហេតុអ្វីមិនមានសុខ
ព្រោះគ្មានទ្រព្យសម្បត្តិ ហេតុអ្វីមិនមានទ្រព្យសម្បត្តិ ព្រោះគ្មានវិជ្ជា ហេតុអ្វីគ្មានវិជ្ជា
ព្រោះខ្ជិល នែ ! នៅលើខ្ជិលជាប្រធានសោះ សមនឹងសុភាសិតបារាំងថា La
presse est la mere detous les vie កំជិលជាមេបាបធម៌គ្រប់យ៉ាង
ខ្ជិលបង្ហិនលោក ខ្ជិលបានទុក្ខសោក ខ្ជិលអប្បប្រាជ្ញា ខ្ជិលធ្លាក់នរក
ខ្ជិលឥតវិជ្ជា ខ្ជិលថោកសាសនា ខ្ជិលជាតិលិចលង់ ហេតុនេះ
សូមសប្បុរសឲ្យកុមារាកុមារីរៀនសូត្រឡើង ដើម្បីបំពេញមុនិសម្បទានេះ ។
កាលបើប្រទេសសម្បូរណ៍ដោយមនុស្សអ្នក ចេះដឹង
ហើយនឹងមិនមានបរទេសរឹបជាន់ ឈ្លេចឈ្លីមើលងាយយើងទេ ដូចជាផ្ទះមានរបងយ៉ាងជិតស្និទ្ធជាស្ថាពរ
តែបើប្រទេសពេញលេញ ដោយមនុស្សអ្នកចេះដឹង ផ្លូវលោកធម៌ស្ដុកស្ដម្ភច្រើនហើយ បែរជាខ្វះភោគសម្បទាវិញ ក៏ពុំអាចកសាងក្រឡៃច្នៃប្រជាជាតិយើងឲ្យថ្លៃថ្នូរទៅកើត
។
ហេតុនេះ
ត្រូវបំពេញភោគសម្បទា ១ ទៀត ឲ្យមានបរិបូណ៌ឡើង ។ ភោគសម្បទា ប្រែថា
សម្បុកទ្រយុកស្ដុកស្ដម្ភកុះករដោយទ្រព្យសម្បត្តិ ។ បើមានទ្រព្យសម្បត្តិ
ទើបអាចច្នៃក្រឡៃប្រឌិតប្រទេសបាន ។ ចុះទ្រព្យសម្បត្តិកើតឡើងពីណាមក ?
ឆ្លើយថាកើតមកអំពីកម្ម ២ យ៉ាង គឺ កសិកម្ម ១
ពាណិជ្ជកម្ម ១ ហើយនឹងមានសម្បទា ៤ យ៉ាង ជាគ្រឿងអបស្ទបទៀតផង ។ កសិកម្ម គឺប្រកបស្រែចំការច្បារដំណាំសាបព្រោះ បើទ្រព្យកើតឡើងដោយខ្សត់ខ្សោយហើយ
នឹងកសាងប្រទេសជាតិពុំកើត ស្រុកខ្មែរច្រើនតែប្រកបកិច្ចការនេះ
នៅខ្វះត្រង់ពាណិជ្ជការច្រើន ស្ទើរតែគ្មាន ។ ពាណិជ្ជការនោះក្នុងផ្ទៃពុទ្ធសាសនា សំដែងច្រើនណាស់ដែរ
ខ្មែរកាន់ពុទ្ធសាសនាច្រើនមែន ធ្លាប់ដឹងតាមគោលដែលចារិកមកថាធម៌ ៨៤០០០
ព្រះធម្មក្ខន្ធ តែខ្មែរកាន់ច្បោលៗ
កាន់ត្រង់ណាស្រាលៗ ចោលត្រង់ណាមានប្រយោជន៍ថ្លៃថ្នូរ ហើយពោលថាខ្មែរក្រ
ខ្មែរស្លូត ខ្មែរបរជាតិជិះជាន់
ព្រោះខ្មែរកាន់ពុទ្ធសាសនា ។ ពោលនេះមិនសមសោះ ចុះជាតិដទៃគេកាន់ពុទ្ធសាសនាដែរ
ម៉េចក៏គេថ្លៃថ្លា នេះឃើញជាទាស់ពីកាន់មែន ។ ដូចយ៉ាងពាណិជ្ជការ
ក្នុងព្រះពុទ្ធសាសនា មានសំដែងពិស្ដារណាស់ ក្នុងទីនេះសូមអធិប្បាយតែ ៤ យ៉ាង
គឺ ជង្ឃពាណិជ ១ សកដពាណិជ
១ នាវាពាណិជ ១ ឃរពាណិជ ១ ។
ជង្ឃពាណិជ
គឺជួញដោយកំឡាំងស្មង ដូចរែករុញពុនលី ឧទាហរណ៍ដូចយ៉ាងរុញធុងគុយទាវ
ធុងទឹកកកអស់នេះ សុទ្ធតែចូលលុយរាប់រយក្នុងមួយថ្ងៃៗ ប៉ុន្តែខ្មែរពុំត្រូវការធ្វើសោះ
ច្រើនតែខ្ពើមឆ្អើមខ្លាចថោកទាប តែរបស់នេះខ្មែរត្រូវការទាំងរាស្ត្រទាំងនាហ្មឺន មើលចុះអស់លោកអ្នកធ្វើការសព្វថ្ងៃ
បើមិនបានគុយទាវឬកាហ្វេ ក៏មិនទាន់ចូលកាន់ប៊ុយរ៉ូទេ ។
បើថ្ងៃណាមួយចិនយួនវ៉ាកង ឈប់ធ្វើគុយទាវឬកាហ្វេបីបួនថ្ងៃហើយ មុខជាខ្មែរញៀនស្ងាបមាត់ នេះឃើញថាប៉ិនខាងទទួលទានមែន
។
បើធ្វើ
ជង្ឃពាណិជ នឹងគេវិញ មានតែក្អម អំបោស ស្លឹកត្នោត កំប្រោង ទ្រទូងពីចម្ងាយស្ទើរតែមើលរូបអ្នករែកមិនឃើញ ដើរតាមផ្សារទើសគេឯង
បើជិះឡាន ជិះកប៉ាល់វិញ ម្ចាស់ឡាន – កប៉ាល់នោះ
សូមអង្វរព្រោះគ្មានកន្លែងដាក់របស់ទាំងនោះឲ្យ ដល់លក់អស់របស់ទាំងនោះទៅ
បែរចូលផ្ទះចិនរកទិញសំពត់ បានចំនួន ៣ – ៤ ម៉ែត្រប៉ុណ្ណោះយ៉ាងច្រើន នេះជង្ឃពាណិជខ្មែរ ។
សកដពាណិជ ជួញដោយរទេះឡាន
ឬរត់ឈ្នួលតាមមគ្គវិថីផ្សេងៗ ។នាវាពាណិជ ជួញដោយទូកឬកប៉ាល់ ។ សព្វថ្ងៃបើត្រូវការទៅណាហើយចាំឡាន – កប៉ាល់ ខ្មែរគ្មានសោះទេ សុទ្ធតែរបស់បរជាតិ ជាតិបញ្ញើក្អែកទាំងអស់ ។
ឃរពាណិជ ជំនួញក្នុងផ្ទះ គឺដាក់ទំនិញក្នុងផ្ទះហើយអង្គុយលក់ដូចផ្ទះលក់ក្នុងក្រុង ភ្នំពេញសព្វថ្ងៃ បរជាតិឥតបែកញើសសោះ ប្រាក់ខ្មែរឡើងត្នោត មករកផ្ទះឃើញចូលហួសទូដែកទៀត បរជាតិដែលមកសំណាក់អាស្រ័យនឹងយើង ដូចជាជាតិបញ្ញើក្អែកទំដើមរាំង ឬដើមជ្រៃពិតមែនរុក្ខជាតិនេះគល់ដល់ដី បើភ្លេចខ្លួនមុខជាបញ្ញើក្អែកបឺតយកឱជារសអស់ មិនយូរប៉ុន្មានឃើញសុទ្ធតែបញ្ញើក្អែកព្រងើយ ចំណែកស្លឹករាំងជ្រៃរេចរឹលអស់នៅមានតែគល់ ខេមរៈយើងសព្វថ្ងៃមិនខុសពិរុក្ខជាតិនេះប៉ុន្មាន រកកល់លើសផង ! ទីក្រុងសព្វថ្ងៃផ្ទះឥដ្ឋផ្ទះថ្ម ភ្លើងអគ្គិសនីភ្លឺច្រាល ម៉ាស៊ីនទឹក ខ្មែរទុកឲ្យបរជាតិនៅប្រើប្រាស់ ស៊ូយកខ្លួនទៅនៅបឹងជិតៗ វិញ នេះពេញជាប្រសប់ទទួលភ្ញៀវមែន ស៊ូឲ្យភ្ញៀវដេកពូក ខ្លួនចុះដេករនាប ចំជាចិត្តល្អ ។
ខេមរៈទាំងឡាយ កាលបើបានប្រកបពាណិជទាំង
៤ ប្រការនេះដូចបានអធិប្បាយខាងលើដោយសព្វគ្រប់ហើយ មុខជាខេមររដ្ឋប្រទេសយើងឡើងកាន់វឌ្ឍនធម៌ខាងភោគសម្ប័ទយ៉ាងឆាប់ ៗ មិនខាន
ព្រោះខ្មែរសម័យនេះប្រស្រ័យសេដ្ឋកិច្ច ប្រទេសថ្កើង ជាតិថ្លៃ ប្រស្រ័យយើង ។
ពាណិជ្ជកម្មនឹងកសិកម្ម ទាំងពីរយ៉ាង បើយើងមានប្រាថ្នាឲ្យភោគទ្រព្យកុះករស្ដុកស្ដម្ភ លុះតែយើងចេះប្រកបពាណិជ្ជកម្មនោះឆាប់ៗ ចុះបើប្រទេសយើងពេញចិត្តតែត្រង់កសិកម្មប៉ុណ្ណោះ ដូចជាគោស៊ីចំបើងហើយមិនស្មើស៊ីស្មៅខ្ចីផង ធ្វើម៉េចនឹងបានធំធាត់ឡើង
។ ខេមរជាតិទាំងឡាយ ! សកលលោកទាំងមូលកំពុងស្វែងរកទ្រព្យខ្លាំងណាស់ ទ្រព្យនេះមានពីរយ៉ាងគឺ
ទ្រព្យមានវិញ្ញាណ ១ ឥតវិញ្ញាណ ១ ។ ទ្រព្យមានវិញ្ញាណបានដល់មនុស្ស –
សត្វគ្រប់យ៉ាង ទ្រព្យឥតវិញ្ញាណបានដល់ដែនទឹកដីមាសប្រាក់ លោកសន្និវាសទាំងមូលច្របូកច្របល់
នឹងរកទ្រព្យទាំងពីរយ៉ាងនេះណាស់ ។ សព្វថ្ងៃបើយើងមិនប្រុងប្រយ័ត្ននឹងរក្សាការពារទេ យើងនឹងទៅជាទាសៈ
របស់របរក្នុងលោកអសារឥតការ ។ ទ្រព្យនោះមានមកហើយអាចនឹងឋិតថេរចិរកាលទៅបាន លុះត្រាតែប្រកបដោយសម្បទា ៤ យ៉ាងទៀតគឺ៖
១-ឧដ្ឋានសម្បទា ប្រឹងប្រែងរក បើរដ្ឋាភិបាលវិញប្រឹងប្រែងរកមន្តវិជ្ជាណាដែលមានខ្លឹមសារ ដែលរៀនទៅហើយអាចមានប្រយោជន៍ការពារ
ជាតិមាតុភូមិបាន យកមកសាបព្រោះបណ្ដុះផ្សាំឲ្យពលរដ្ឋគឺរាស្រ្តរៀនសូត្រទាំងប្រុស ទាំងស្រីឡើង។
២-
អារក្ខសម្បទា បើរៀនចេះដឹងហើយប្រឹងប្រែងរក្សាការពារជាតិមាតុភូមិ នឹងកេរ្តិ៍មត៌ករបស់ជាតិទុកឲ្យមកមិនឲ្យចោររុះរើរុករានទន្ទ្រាន ភូតភរឆរបោកបញ្ឆោតប្រវ័ញ្ចន៍បាន
។
៣-កល្យាណមិត្តតា សេពគប់នឹងមិត្តល្អ
គឺមិត្តណាយើងសេពគប់ទៅហើយ មិនសំឡឹងរំពៃគយគន់ចង់បានទ្រព្យសម្បត្តិរបស់យើង គឺស៊ូជួយការពារសត្រូវនឹងណែនាំឲ្យបានសេចក្ដីចំរើនដល់យើង ហើយថែមទាំងមិនលាក់ចំណេះនឹងមិត្តភក្តិស៊ូជួយបង្ហាត់បង្រៀន វិជ្ជាណាដែលក្រ ៗ ហើយជាអ្នកមិននិយាយភូតភរបោកប្រាសមិត្រផងគ្នា
នេះហៅថា មិត្រល្អ ឬមិត្រដែលយើងគួរសេពគប់ ឬកល្យាណមិត្រ។
៤-សមជីវិតា ចិញ្ចឹមជីវិតស្មើៗ គឺឲ្យដឹងប្រមាណក្នុងទ្រព្យរបស់យើងមានក្នុងថវិកាជាតិនៃរដ្ឋ គឺចាយវាយស្គាល់ប្រមាណមិនដល់ទៅខ្ចីបុលគេប្រើប្រាស់ គឺដំរីមិនចង់ធំតាមដំរី
បើមានធម៌ទាំង ៤ យ៉ាងនោះ ទើបអាចការពារផលប្រយោជន៍របស់មាតុភូមិបាន
បើប្រាស់ចាកសម្បទា ៤ នេះហើយ មិនអាចកុះករចំរើនទ្រព្យសម្បត្តិបានឡើយ សូម្បីសម្បត្តិទ្រព្យដែលបុព្វបុរស ទុកឲ្យមិនអាចនឹងការពារបានដែរ
។ ចុះសម្បទាត្រង់ទី ៤ គឺកល្យាណមិត្តតា ថាសេពគប់នឹងមិត្រល្អ តើមិត្របែបណា ?
មានលក្ខណៈយ៉ាងណាគួរយើងសំគាល់បាន ?
បពិត្រសប្បុរសទាំងឡាយ
! មិត្រដែលយើងគួរសេពគប់
មានលក្ខណៈ ៣ យ៉ាង សម្រាប់សំគាល់ដើម្បីឲ្យយល់ថាល្អទៅបាននោះ គឺ
១
– អហិតេ បដិសេធោ មិត្រណែនាំហាមប្រាមមិត្រផងគ្នា មិនឲ្យធ្វើនូវអំពើណា មិនមានប្រយោជន៍ប្រាប់យ៉ាងណានេះយ៉ាងណោះថា មិនមែនលទ្ធិប្រព្រឹត្តដើម្បីសេចក្ដីចំរើនដល់ប្រទេសជាតិមាតុភូមិ ទេ ។
២
– ហិតេ
អនុវត្តនំ មិត្រដឹកនាំបង្ហាត់បង្រៀនមិនលាក់លៀមចំពោះវិជ្ជា បញ្ញាដែលខ្លួនមានវិជ្ជាណារៀនទៅហើយអាចការពារផលប្រយោជន៍ ប្រទេសជាតិមាតុភូមិ
នឹងសត្រូវបច្ចាមិត្រគ្រប់យ៉ាងបាន ទើបបង្ហាត់បង្រៀនវិជ្ជានោះ ។
៣
– ព្យសនេ
អបរិច្ចាគោ មិត្រមិនលះបង់មិត្រក្នុងពេលមានសេចក្ដីវិនាសអន្តរាយ អសន្តិសុខមកប៉ះពាល់
ស៊ូស្លាប់ជាមួយគ្នា បើមានគ្រឿងការពារវិសេសវិសាលឆ្នើម
ស៊ូចែករំលែកមិនរិះគន់លាក់លៀម
មិនកំណាញ់នឹងមិត្រផងគ្នា ។
លក្ខណៈ
៣ យ៉ាងនេះហើយជាលក្ខណៈរបស់មិត្រ
ឬ កល្យាណមិត្រ ដែលយើងគួរសេពគប់ ។ កាលបើខេមរៈ
ចេះស្វែងរកមិត្រគួរសេពគប់ហើយ ចេះស្វែងរកទ្រព្យសម្បត្តិដោយពាណិជ្ជកម្មដែលជាផ្លូវនាំឲ្យចំរើន ភោគទ្រព្យយ៉ាងឆាប់នោះ ហើយមានធម៌ជាគ្រឿងរក្សានូវទ្រព្យដែលបានរកបានមក មិនឲ្យចោរលួចប្លន់ឆបំបាត់ប្រវ័ញ្ចន៍បញ្ឆោតបានហៅថា
សម្បទា មានឧដ្ឋានសម្បទាជាដើម
កល្យាណមិត្តតា សេពគប់នឹងមិត្រល្អ ដូចបានសំដែងលក្ខណៈសព្វគ្រប់ស្រាប់ជាទីបំផុត ឈ្មោះថាខ្មែរយើងមិនព្រងើយកន្តើយនឹងជោគវាសនាប្រទេសប៉ុន្មានទេ ហើយមានឈ្មោះថាវឌ្ឍនធម៌ជឿនឡើងជាលំដាប់ដែរ
។
តែបើមានមុនីសម្បទានឹងភោគសម្បទា ពេញលេញដោយអ្នកប្រាជ្ញ
អ្នកចេះដឹងហើយ ស្ដុកស្ដម្ភមាំមួនដោយភោគទ្រព្យហើយ
បើខ្វះធម៌ ១ ខាងចុង គឺសាមគ្គីសម្បទា
មិនបានបរិបូណ៌ដោយការព្រមព្រៀងគ្នា ក៏មិនអាចនឹងច្នៃក្រឡៃប្រទេសយ៉ាងណាទៅបាន
។ ហេតុនេះ ត្រូវខេមរជាតិមានធម៌នេះផងទៀត គឺព្រមព្រៀងស្រុះស្រួលមូលមួយគ្នា
នឹងលើកដាក់ឲ្យព្រមគ្នា ឧទាហរណ៍ដូចទូកទូកមួយជិះគ្នា ១២ នាក់
បើម្នាក់បើកក្ដោង ម្នាក់ទាញខ្សែក្ដោង ម្នាក់លើកចែវ ម្នាក់កាន់ចង្កូតមិនមើលបំណាំគ្នា
មិនត្រូវយកជើងរាទឹក ហៅថាសាមគ្គីធម៌ កុំថាឡើយមនុស្សប្រតិបត្តិ សូម្បីសត្វតិរច្ឆានប្រតិបត្តិក៏បានសេចក្ដីសុខដែរ
។
ដូចជំនាន់ដើមមានសត្វចាប
៥០០ បានទៅជាប់លប់របស់ព្រាហ្មណ៍ម្នាក់ សត្វចាបមានសេចក្ដីតក់ស្លុតភិតភ័យហួសពេក នាំគ្នាស្ទុះស្ទារច្រាសប្រដាល់ស្ទើររបោចរោមក្បាលអស់ គ្រានោះមានចាបមួយស្រែកថា ថាយើងធ្វើយ៉ាងហ្នឹងមុខជាវិនាសមិនខានទេ ហេតុនេះអ្នកទាំងអស់គ្នាត្រូវធ្វើតាមខ្ញុំ ព្រោះខ្ញុំធ្លាប់ប្រតិបត្តិមកបានសេចក្ដីសុខជាញយណាស់ ទើបពពួកចាបឆ្លើយតបថា
មានកលឧបាយដូចម្ដេច ? ចូរប្រាប់ភ្លាមៗ មកយើង
កល់នឹងទំពែកក្បាលអស់ហើយ មើលសាមគ្គីធម៌នោះតើរូបរាងយ៉ាងណា ? ។ ទើបចាបនោះឆ្លើយឡើងថា សាមគ្គីធម៌គ្មានរូបរាងអ្វីទេ គ្រាន់តែព្រមព្រៀងស្រុះគ្នាប៉ុណ្ណោះ គឺយើងទាំងអស់គ្នាត្រូវស្រុះគ្នាហើរឡើងតែម្ដងព្រមគ្នា ចាបទាំងអស់ទើបប្រតិបត្តិតាម
ស្ទុះហើរព្រមគ្នារបើកមាត់លបទៅ សមនឹងសុភាសិតបារាំងថា L’
union fait la force សាមគ្គីជាកំឡាំង កំឡាំងបំផុត
សាមគ្គីមោះមុត ព្រមព្រៀងមូលមួយ កាយវាចាចិត្តស្រុះស្រួល ខំជួយចូកចែវរងួយ
ស្ទួយជាតិដល់ត្រើយ ។ ចាបទាំងឡាយបានរួចខ្លួនទៅ
នេះកំឡាំងសាមគ្គីធម៌យ៉ាងហ្នឹង ។ យើងខេមរជាតិក៏ត្រូវមានសាមគ្គីធម៌យ៉ាងនេះដែរ
។
ធម៌ទាំង
៣ យ៉ាងនេះគឺ ១ មុនិសម្បទា ២ ភោគសម្បទា ៣ សាមគ្គីសម្បទា បើប្រទេសនិគមជនបទរដ្ឋដែនណាមានធម៌ទាំង
៣ យ៉ាងនេះ គ្រប់គ្រាន់មិនខ្វះ
នឹងក្រឡៃប្រទេសនិគមនោះថ្លៃថ្នូរបានឆាប់ គឺមានអ្នកចេះដឹងច្រើន ១
មានភោគសម្ប័ទ ១ មានការព្រមព្រៀងស្រុះស្រួលមូលមាត់គ្នា
១ ។
ធម៌ទាំង
៣ នេះឲ្យឈ្មោះថា ពលរដ្ឋធម៌ ប្រែថាធម៌ជាកំឡាំងដល់ប្រទេស
សំដែងមកប៉ុណ្ណេះសន្មតថាចប់ ។ ទីបំផុតធម៌ទេសនានេះ សូមផ្សាយបុញ្ញរាសី គំនរបុណ្យនេះ ចែកជូនដល់អស់លោក
អ្នកសប្បុរសទាំងឡាយ ទោះបីធ្វើមរណភាពទៅហើយក្ដី នៅរស់ក្ដី
នៅទីជិតឆ្ងាយក្ដី ។
ពុទ្ធាទិអានុភាវេន ឧប្បន្នា ចេ ឧបទ្ទវាគា ចេវន្តរាយា ច វិនស្សន្តុ អសេសតោ ។
ដោយអានុភាពនៃព្រះរតនត្រៃជាដើមនេះ
ឧបទ្រពនឹងរោគន្តរាយទាំងឡាយដែលកើតហើយ
សូមឲ្យវិនាសចេញទៅកុំបីមានសេសសល់ឡើយ ។
-ចប់-rrrYsss
ពិចារណាពីសភាពរបស់ចិត្ត
@…..សភាពរបស់ចិត្តដែលយើងមិនបានអប់ រំឲ្យបានល្អរមែងប្រែប្រួល
ឃ្លេងឃ្លោងមិនតាំងនៅនឹងន ជាពិសេសចិត្តដែលមិនបានអប់រំនេះ រមែងនាំទៅកាន់អារម្មណ៍ជាអកុសលនានា លុះត្រាតែយើងបានហាត់ពត់អប់រំដោយសមាធិកម្មដ្ឋាន មានសតិរលឹកជាប់ជានិច្ចហើយ ទើបអាចរក្សាចិត្តនោះឲ្យបានក្នុងផ្លូវប្រពៃ។ សមដូចពុទ្ធភាសិតក្នុងធម្មបទដ្ឋកថា
សំដែងថា «ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ, ឧជុំ ករោតិ មេធាវី
ឧសុការោវ តេជនំ។» ប្រែថា
“ចិត្តនេះឃ្លេងឃ្លោង ញាប់ញ័រ
ពិបាករក្សានិងហាមឃាត់បាន មានតែអ្នកមានប្រាជ្ញាទេ ដែលពត់លត់ដំចិត្តឲ្យត្រង់
ឲ្យស្អាត ដូចជាជាងកូនសរ
ពត់តម្រង់កូនសរឲ្យត្រង់ គួរដល់ការបាញ់ចំចំណុចក្នុងទិសទាំង៤ដូច្នោះដែរ។
តើក្នុងមួយថ្ងៃ
លោកអ្នកធ្វើជាចៅហ្វាយរបស់ចិត្តបានប៉ុន្មានម៉ោង
និងធ្វើជាទាសកររបស់ចិត្តប៉ុន្មានម៉ោង?rrrYsss
គោលព្រះនិព្វាន
@…..និញ្វនជាគុណជាតិដែលមាននៅជាស្ថាពរ
មិនមានការប្រែប្រួលជាលទ្ធផល ដែលកើតមកអំពីចិត្តបរិសុទ្ធនៃពុទ្ធបរិស័ទ
។ និញ្វនពុំមែនជាទីវាលល្ហល្ហេវដូចអាកាសធាតុទេ
ត្រង់ពាក្យដែលថា “និញ្វនសូន្យនោះ” មិនមែនសូន្យខ្លួនឯងទេ គឺសូន្យស្ងាត់ចាកកិលេសគ្រប់យ៉ាងសូន្យស្ងាត់ចាកជាតិ ជរា
ព្យាធិ មរណៈ សមដូចពុទ្ធភាសិតថា “និញ្វនំ បរមំ សុញ្ញំ” និញ្វនជាគុណជាតសូន្យដ៏ក្រៃលែង, និញ្វនំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងពោលថា
និញ្វនជា គុណជាតប្រសើរក្រៃលែង” ។
ពាក្យថា “និញ្វនសូន្យនោះ” សំដៅយកការស្ងាត់ចាកសង្សារវដ្ដ គ្រឿងវិលវល់ ជួបប្រទះនឹងការកើតស្លាប់ ពុំមែននិញ្វនសូន្យទទេឯងៗនោះឡើយ ។ ដូចពាក្យថា “តាមោ សុញ្ញោ នគរំ សុញ្ញំ តេហំ សុញ្ញំ ប្រែថា
ស្រុកសូន្យ, ក្រុងសូន្យ, ផ្ទះសូន្យ” ។ ពាក្យថា ស្រុកសូន្យ បានដល់ស្រុកសូន្យចាកមនុស្ស ក្នុងកាលដែលមានអាសន្នរោគ ឬអហិវាតករោគ មនុស្សក្នុងស្រុកភៀសខ្លួនរត់ចេញចោលស្រុក
ស្ងាត់ពីស្រុកសូន្យឈឹង ។ ក្រុងសូន្យ ផ្ទះសូន្យ
ក៏មានសេចក្ដីដូចគ្នា ។ ស្រុកសូន្យ, ក្រុងសូន្យ, ផ្ទះសូន្យនោះគឺសូន្យស្ងាត់តែមនុស្ស ដោយមិនមានមនុស្សនៅក្នុងស្រុក, ក្នុងទីក្រុង, ក្នុងផ្ទះប៉ុណ្ណោះ ពុំមែនសូន្យស្រុក
សូន្យទីក្រុង សូន្យផ្ទះ ដោយគ្មានស្រុក គ្មានទីក្រុង គ្មានផ្ទះនោះឡើយ ។
ស្រុកសូន្យ, ទីក្រុងសូន្យ, ផ្ទះសូន្យនោះ, គឺស្រុកមាននៅ, ទីក្រុងមាននៅ, ផ្ទះមាននៅដោយពិត ប៉ុន្តែមិនមានមនុស្សនៅ សេចក្ដីនេះយ៉ាងណា និញ្វនមាននៅជាប្រាកដដូចជាសស្សិតវត្ថុមួយគ្រាន់តែសូន្យស្ងាត់ ចាកជាតិ ជរា ព្យាធិ មរណៈ ប៉ុណ្ណោះក៏យ៉ាងនោះដែរ ។ [...] អានអត្ថបទពេញ...rrrYsss
ពាលបណ្ឌិត សេវនកថា
@…..ការធ្វើនូវសេចក្ដីស្និទ្ធស្នាល យ៉ាងជិតស្និទ្ធជាមួយបណ្ឌិត
យកធ្វើជាមិត្ត ឬជាគ្រូ ស្ដាប់ពាក្យដំបូន្មានប្រៀនប្រដៅ ហើយប្រតិបត្តិតាមរមែងបាននូវសុភមង្គលគ្រប់យ៉ាង ព្រោះបណ្ឌិតលោកចេះដឹកនាំជនដែលភប់ប្រសព្វជាមួយឲ្យមានស្មារតី រឭកដល់ធម៌
ដែលគួរប្រតិបត្តិនឹងមិនគួរប្រតិបត្តិឲ្យស្គាល់គុណ-ទោស មានប្រយោជន៍
ឥតប្រយោជន៍ នឹងពន្យល់ឲ្យចេះពិចារណារកហេតុ-ផល ល្អអាក្រក់ដោយខ្លួនក្នុងការស្វែងរកទ្រព្យសម្បត្តិ
ចិញ្ចឹមជីវិត ដើម្បីរស់នៅជាសុខក្នុងលោកនេះ
នឹងលោកខាងមុខ ។ ផ្ទុយទៅវិញ ការចូលទៅធ្វើនូវសេចក្ដីមេត្រីរួមរ័ក្សជាមួយជនពាលយកធ្វើមិត្ត ធ្វើគ្រូ
រមែងទទួលនូវទុក្ខទោសវិនាសអន្តរាយដល់ខ្លួន ព្រោះពាលតែងតែពន្យល់ប្រៀនប្រដៅដឹកនាំដល់ជនដែលមកភប់ប្រសព្វជា មួយឲ្យធ្វើនូវអំពើទុច្ចរិត
មានលួចប្លន់ដណ្ដើមទ្រព្យសម្បត្តិគេ ប្រព្រឹត្តកាមេ ផឹកសុរា ជក់កញ្ឆា អាភៀន
ញៀនបៀអាប៉ោង-ធួ ជាដើម ជាហេតុនាំឲ្យវិនាសអន្តរាយជីវិត នឹងទ្រព្យសម្បត្តិ
រងទុក្ខវេទនា ក្នុងលោកនេះ
នឹងលោកខាងមុខ ។ អានអត្ថបទពេញ…
ព្យាយាមរស់តាមធម្មជាតិ។ ចិត្តគឺជាប្រភពនៃសេចក្តីសុខនិងទុក្ខ ចូរព្យាយាមរក្សាចិត្តឲ្យស្ថិតក្នុងសភាពក្សេមក្សាន្តចុះ!
គប់ប្រាជ្ញនាំសុខស្រណុកចិត្ត មានប្រាជ្ញជាមិត្តពិតថ្លៃថ្លា
នំាអ្នកចេះគប់កើតបញ្ញា ច្នេះជនខេមរាគួរលកលៃ ។
គប់ប្រាជ្ញនំាយើងឱ្យបានខ្ពស់ មានយសកេរ្ត៍ឈ្មោះ រស់ប្រពៃ
គុំគប់មនុស្សពាលរាលអប្រិយ នំាជនប្រុសស្រីធ្លាក់នរក ។
បើជនប្រុសស្រីមិនព្រមជឿ មិនមានជំនឿចង់សាកភ្លក់
គប់ពាលបង់ប្រាជ្ញអាចទន់ទក់ ងងឹតគង់ឆ្លក់អបាយមុខ។
នំាអ្នកចេះគប់កើតបញ្ញា ច្នេះជនខេមរាគួរលកលៃ ។
គប់ប្រាជ្ញនំាយើងឱ្យបានខ្ពស់ មានយសកេរ្ត៍ឈ្មោះ រស់ប្រពៃ
គុំគប់មនុស្សពាលរាលអប្រិយ នំាជនប្រុសស្រីធ្លាក់នរក ។
បើជនប្រុសស្រីមិនព្រមជឿ មិនមានជំនឿចង់សាកភ្លក់
គប់ពាលបង់ប្រាជ្ញអាចទន់ទក់ ងងឹតគង់ឆ្លក់អបាយមុខ។
ការសេពគប់មានជាសុខនឹងទុក្ខ ប្រៀបបាននឹងផ្លូវពីរដែលអ្នកមិនស្គាល់ ពេលណាអ្នកដើរដល់ផ្លូវដែលគ្រោះថ្នាក់នោះអ្នកនឹងជាប់ក្នុងទីនោះរយៈពេលយ៉ាងយូរ។
ជីវិតនៃមនុស្សទាំងពួងគឺដូចគ្នា បើប្រហែសតែមួយគ្រានោះនឹងប្រល័យនៅសេចក្តីសុខពេញមួយជីវិត។ អ្នកទាំងឡាយដែលធ្វើខុសអាចបន្ទោសព្រហ្មលិខិត
នឹងវាសនា ឬទេវតា តាមដែលអ្នកចង់គ្រប់យ៉ាង ប៉ុន្តែធាតុពិតគឺខ្លួនជាអ្នកសាងនៅអន្លង់ដោយខ្លួន ឯងដោយមិនយកចិត្ត្ពពិចារណាមុននឹងសំរេចចិត្ត។
ជីវិតអាចមានភាពខុសច្រើន តែមិនគួរអោយកំហុសកើតឡើងច្រំដែលដោយមិនបានពិចារណានោះទេ។ សង្ឃឹមថា បុគ្គលដែលជាបណ្ឌិតនឹងពាល
អ្នកទាំងឡាយនឹងអាចបែងចែកច្បាស់ ដើមី្បជាសុភមង្គល នឹងសាងម្លប់ល្អសំរាប់អនាគតនៅពេលក្រោយ។
សូមជំរាបលា
rrrYsss
ការត្រឡប់ខ្លួន
បុគ្គល ណាធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះ ដោយកុសល គឺ អរហត្តមគ្គបាន បុគ្គលនោះឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្រ្ទរះផុតចាកពពក ។ (អង្គុលិមាត្ថេរវត្ថុ គាថាធម្មបទ ) សូមចុចទីនេះ ដើម្បីទាញយកសេចក្តីអត្ថាធិប្បាយ
rrrYsss
ពុទ្ធសាសនបដិបត្តិ
@…..សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធ សាសនា
ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖
១.ជាន់ខាងក្រោមគឺលោកិយធម៌ សម្រាប់ពុទ្ធសាសនិកជនគឺជនអ្នកកាន់ព្រះពុទ្ធសាសនាជាន់ក្រោម គឺអ្នកដែលជាបុថុជ្ជន ប្រតិបត្តិធ្វើតាមដើម្បីនឹងឈានឡើងទៅកាន់ជាន់កណ្ដាល
។
២.ជាន់កណ្ដាលគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់កណ្ដាល គឺអ្នកដែលបានដំកល់នៅក្នុងមគ្គផលតាំងពីទី១
គឺសោតាបត្តិមគ្គ ដល់ទី៧
គឺអរហត្តមគ្គប្រតិបត្តិធ្វើតាម ដើម្បីនឹងឈានឡើងទៅកាន់ជាន់ខ្ពស់បំផុត ។
៣.ជាន់ខ្ពស់បំផុតគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់ខ្ពស់បំផុត គឺអ្នកដែលបានដំកល់នៅក្នុងអរហត្តផល
ប្រព្រឹត្តប្រតិបត្តិតាម ។ ក្នុងឱកាសនេះ នឹងអធិប្បាយតែត្រង់សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាជាន់ខាង ក្រោម សម្រាប់មនុស្សជាបុថុជ្ជនសេចក្ដីប្រតិបត្តិនោះមានបែបផ្សេងគ្នាជា ពីរយ៉ាង
គឺសេចក្ដីប្រតិបត្តិសម្រាប់អ្នកបួស១ សម្រាប់គ្រហស្ថ១ ។
នឹងសំដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ
ដោយសង្ខេបដូចមានតទៅនេះ
-ផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលគ្រហស្ថត្រូវប្រតិបត្តិនោះមានច្រើនប្រការ មានតាំងពីកិច្ចដែលដំកល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ ដរាបដល់សេចក្ដីប្រតិបត្តិធ្វើខ្លួនឲ្យដំកល់នៅក្នុងអរិយភូមិ មានសោតាបត្តិមគ្គជាដើម
។
-អ្នកដែលប្រតិបត្តិក្នុងព្រះ ពុទ្ធសាសនា
កាលជាន់ដើមពីក្នុងពុទ្ធសម័យ ឬក៏ក្នុងកាលខាងក្រោយតពីព្រះជាបរមគ្រូទ្រង់ចូលបរិនិព្វានរៀង មក ក៏រមែងប្រតិបត្តិទៅតាមសមគួរដល់សទ្ធាចិត្តរបស់ខ្លួនទីទៃៗ អ្នកខ្លះបានដំកល់នៅក្នុងព្រះត្រៃសរណគមន៍ អ្នកខ្លះដំកល់ខ្លួននៅក្នុងនិច្ចសីល
នឹងឧបោសថសីល នឹងសុចរឹត ទាំង៣ប្រការ អ្នកខ្លះក៏បានប្រតិបត្តិតាមគន្លងនៃសមថភាវនានឹងវិបស្សនាភាវនា ដរាបដល់ធ្វើខ្លួនឲ្យផុតជាតិជាបុថុជ្ជន ឲ្យដំកល់នៅក្នុងទីអរិយភូមិបាន
។
អស់លោកអ្នកទាំងឡាយ ក៏សុទ្ធតែជាអ្នកប្រកបដោយកិច្ចកង្វល់
ក្នុងការងារដែលត្រូវ បើមិនអាចនឹងប្រតិបត្តិឲ្យសព្វគ្រប់បាន ក៏គប្បីប្រតិបត្តិឲ្យសមគួរដល់ស្ថានដែលត្រូវបានឈ្មោះថាជាអ្នក កាន់ព្រះពុទ្ធសាសនា
ត្រឹមតែសេចក្ដីខាងក្រោយនេះគឺ
១.ដំកល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍
គឺតាំងចិត្តជឿជាក់ហើយចេញវាចាប្រកាសយក ព្រះពុទ្ធ ព្រះធម៌ នឹងព្រះសង្ឃថាជាទីពឹង
ទីរឭក ព្រមទាំងសេចក្ដីដឹងក្នុងគុណនៃព្រះរតនត្រ័យនោះផង
មានដឹងថា ព្រះពុទ្ធព្រះអង្គមាននាមថា
“អរហំ” ព្រោះព្រះអង្គកំចាត់បង់ហើយនូវសត្រូវគឺធម៌ជាគ្រឿងសៅហ្មង ដូច្នេះជាដើម
ដឹងថា “ស្វាក្ខាតោ ភគវតា
ធម្មោ” ព្រះបរិយត្តិធម៌នឹងនរលោកុត្តរធម៌ ដែលព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងហើយល្អ
ដូច្នេះជាដើម ដឹងថា
“សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ
លោកប្រតិបត្តិហើយដោយល្អ ដូច្នេះជាដើម ។
២.សមាទានរក្សាសីល ៥ គឺវៀរមិនសម្លាប់បំបាត់ជីវិតសត្វតូចធំ១ មិនលួចទ្រព្យរបស់អ្នកដទៃ
ដែលមិនឲ្យ១ មិនប្រព្រឹត្តិខុសក្នុងផ្លូវកាម
១ មិននិយាយកុហក១ មិនផឹកសុរា១ ។
(សីល៥ នេះត្រូវរក្សាឲ្យបានជាប់ជានិច្ច បើប្រសិនជាមានដាច់ត្រង់សីលណាមួយនៅពេលណាដោយសេចក្ដីភ្លាំង ភ្លាត់នោះ
ត្រូវសមាទានអំពីអ្នកដទៃ ឬគ្រាន់តែអធិដ្ឋានដោយខ្លួនឯង ឲ្យបានជាប់ឡើងវិញក៏បាន)
។
៣.
រក្សានូវសុចរិត
៣ ប្រការគឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត
១ ។ កាយសុចរិត ប្រព្រឹត្តល្អដោយកាយ
មាន៣យ៉ាងគឺ វៀរមិនឲ្យសម្លាប់បំបាត់ជីវិតសត្វតូចធំ
១ វៀរមិនលួចយកទ្រព្យរបស់អ្នកដទៃ
១ វៀរមិនប្រព្រឹត្តិខុសក្នុងផ្លូវកាមគឺការកន្លងប្រវេណី
១ ។ វចីសុចរិត
ប្រព្រឹត្តល្អដោយវាចា មាន ៣យ៉ាងគឺ វៀរមិននិយាយកុហក ១ វៀរមិននិយាយពាក្យញុះញង់
១ វៀរមិននិយាយអាក្រក់គឺពាក្យចាក់ដោតដោយការប្រទេចផ្ដាសា១ វៀរមិននិយាយពាក្យឥតប្រយោជន៍
១ ។ មនោសុចរិត ប្រព្រឹត្តល្អដោយចិត្ត មាន៣យ៉ាងគឺ
មិនមានប្រាថ្នាលោភលន់ចង់បានទ្រព្យរបស់អ្នកដទៃ ១ មិនមានគំនិតគំនុំគុំធ្វើអ្នកដទៃឲ្យវិនាស១ មានគំនិតគិតត្រូវតាមហេតុពិត
១ (តាំងពីត្រៃសរណគមន៍ដល់សុចរិត៣ ប្រការ
មានពិស្ដារក្នុងសៀវភៅគិហិបដិបត្តិ) ។
សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដូចរៀបរាប់ខាងលើនេះ សូម្បីបន្តិចប៉ុណ្ណេះក៏គង់តែនឹងមានប្រយោជន៍ដល់អ្នកដែល ប្រតិបត្តិតាមដូចសេចក្ដីខាងក្រោយនេះ
១.
នឹងបាននូវអំណរពេញចិត្តខ្លួនឯងថា
“ខ្លួនអញបានដំកល់ខ្លួនក្នុងទីដ៏ត្រូវហើយ
អញបានត្រូវហើយ អញឥតមានខុសទេ ” ។
២. នឹងបានជាទីទុកចិត្ត
ជាមនុស្សជំនឿពេញចិត្តនៃអ្នកឯទៀត គឺថាបើខ្លួននៅក្នុងបន្ទុកអ្នកឯទៀតដែលយសសក្ដិ៍ធំជាងខ្លួន គេនឹងទុកចិត្តជឿស្រឡាញ់រាប់អាន ដោយគេខឹងថាខ្លួនជាអ្នកសុចរិតល្អហើយ គេនឹងលើកសរសើរទំនុកបំរុងឲ្យបាននូវសេចក្ដីថ្កុំថ្កើងនឹង សេចក្ដីសុខស្រួល ព្រោះហេតុដែលខ្លួនកាន់សុចរិតគួរឲ្យគេទុកចិត្តបាន
។៣. នឹងមានកិត្តិសព្ទកេរ្តិ៍ឈ្មោះថាជាអ្នកប្រព្រឹត្តសុចរិតត្រឹមត្រូវ ។
៤. វេលាដែលនឹងដល់នូវមរណកាល ក៏ឥតមានសេចក្ដីវង្វេងឡើយ ។
៥. លុះធ្វើមរណកាលទៅហើយ ក៏រមែងបានទៅកើតក្នុងសុគតិភព ។
ម្យ៉ាងទៀត សូមអស់លោកអ្នកទាំងឡាយជ្រាបថាផលប្រយោជន៍ដែលកើតឡើងអំពីសេចក្ដី ប្រតិបត្តិក្នុងព្រះពុទ្ធសាសនា
ដូចសេចក្ដីអធិប្បាយក្នុងខាងលើនេះ ក៏សឹងមានប្រយោជន៍ប្លែកអំពីគ្នា ដោយរូបអ្នកដែលប្រតិបត្តិខ្លះល្ងង់
ខ្លះមានប្រាជ្ញាចេះដឹង បើល្ងង់ បើល្ងង់ក៏បានផលប្រយោជន៍តិចចុះទៅ បើមានប្រាជ្ញាចេះដឹងក៏បានផលប្រយោជន៍ចំរើនឡើង ដូចសេចក្ដីអធិប្បាយតទៅក្នុងខាងមុខនេះ
៖
ទោសនៃសេចក្ដីល្ងង់
សេចក្ដីមិនចេះមិនដឹង ហៅថាសេចក្ដីល្ងង់ បើមិនចេះអក្សរនឹងលេខហៅថាល្ងង់ក្នុងអក្សរនឹងលេខ បើមិនចេះធ្វើការអ្វីហៅថាល្ងង់ក្នុងការនោះ បើមិនចេះគិតហៅថាល្ងង់ក្នុងការគិត
អ្នកណាមានសេចក្ដីល្ងង់ អ្នកនោះឈ្មោះថាមនុស្សឥតចំណេះវិជ្ជា
អ្នកណាឥតមានចំណេះវិជ្ជា អ្នកនោះឈ្មោះថាមនុស្សល្ងង់ ៗ នោះបើនឹងធ្វើការអ្វី ការនោះច្រើនមិនកើត
បើទុកជាកើតច្រើនមិនល្អ បើនឹងនិយាយពាក្យណា ពាក្យនោះច្រើនមិនប្រាកដ
បើនឹងគិតហេតុអ្វី ហេតុនោះមិនចេញមកសម្ដែងឲ្យប្រាកដជាខុសឬត្រូវបាន ។
មនុស្សល្ងង់ឧបមាដូចមនុស្សខ្វាក់ ធម្មតាមនុស្សខ្វាក់កម្រនឹងដើរតាមផ្លូវឲ្យត្រង់នឹងរហ័សបានឡើយ ព្រោះមានសេចក្ដីញញើតញញើមរួញរាស្ទាក់ស្ទើរក្នុងចិត្តជានិច្ច ម្ល៉ោះហើយសេចក្ដីមិនប្រាកដក្នុងចិត្តនោះ ធ្វើដំណើរក៏មិនឲ្យប្រាកដជាទៅមុខឬទៅខាង
ច្រើនទីសទាស ដូចគ្នានឹងមនុស្សល្ងង់
បើនឹងធ្វើឬនិយាយឬគិត ក៏ឥតមានប្រាកដក្នុងចិត្ត សេចក្ដីមិនប្រាកដនេះឯង មិនអាចនឹងធ្វើប្រយោជន៍ដែលខ្លួនត្រូវការឲ្យសំរេចបាន
។
មានពុទ្ធភាសិត
១ កន្លែងសម្ដែងថា មោហគឺសេចក្ដីល្ងង់តែមានច្រើនក្នុងសន្ដានអ្នកណាមួយហើយ នឹងអាចធ្វើអ្នកនោះមិនឲ្យស្គាល់សេចក្ដីអាក្រក់ល្អ
នឹងខុសត្រូវ បានឡើយ
។
មានសុភាសិតពីបូរាណ ក្នុងគម្ពីរហិតោបទេសជាភាសាសំស្ក្រឹត
សេចក្ដីដើមថា មានស្ដេច ១ ព្រះអង្គនាមសុទសិននៅក្នុងក្រុងបាដលិបុត្រ ទ្រង់នឹកប្រារព្ធដល់ព្រះរាជឱរសរបស់ព្រះអង្គ ដែលមិនយកចិត្តទុកដាក់ក្នុងការសិក្សាសាស្ត្រវិទ្យាប្រព្រឹត្តតែ ក្នុងផ្លូវខុស
ទើបព្រះអង្គទ្រង់ព្រះរាជដំរិះថា “កូនដែលគ្មានចំណេះវិជ្ជា
ជាមនុស្សល្ងង់ មិនប្រព្រឹត្តតាមធម៌ នឹងមានប្រយោជន៍អ្វីដោយកូនដូច្នោះ ប្រៀបឧបមាដូចភ្នែកខ្វាក់នឹងមានប្រយោជន៍អ្វីដោយភ្នែកនោះ មានតែសេចក្ដីអផ្សុកព្រួយតែម្យ៉ាង”
។
“កូនមានបីយ៉ាង
គឺកូនដែលមិនទាន់កើត ១ កូនដែលកើតហើយស្លាប់បាត់ទៅវិញ ១ កូនដែលកើតហើយនៅរស់តែល្ងង់ខ្លៅ ១
បណ្ដាកូនទាំង ៣ យ៉ាងនេះគួរយកកូន
២ យ៉ាងខាងដើម ព្រោះថាបើមានទុក្ខព្រួយក៏មានតែ ១ គ្រា ១ លើក ហើយក៏បាត់ទៅ ឯកូន ១
ទីបំផុតនោះមិនគួរយកឡើយ ព្រោះកូននោះនឹងបណ្ដាលឲ្យបានសេចក្ដីទុក្ខព្រួយជានិច្ច”
។
អ្នកណាមួយ ទោះបីមានរូបឆោមលោមពណ៌ល្អតាំងនៅក្នុងតរុណវ័យគឺនៅក្មេងនៅឡើយ កើតនៅក្នុងត្រកូលដ៏ខ្ពង់ខ្ពស់ក្ដីតែប្រាសចាកចំណេះវិជ្ជាគឺឥត មានចេះដឹងអ្វីហើយ
អ្នកនោះឯងជាមនុស្សឥតរាសីមានដម្លៃ ដូចគ្នានឹងផ្កាចារ
(មានតែពណ៌ល្អស្រស់) តែឥតមានក្លិនក្រអូប ។
មានសុភាសិតម្យ៉ាងទៀតថា
“មនុស្សនឹងសត្វគោមានការនឹងបរិភោគអាហារ
សេពមេថុន នឹងដេក ដូចគ្នា តែមនុស្សមានចំណេះវិជ្ជាសំរាប់ធ្វើឲ្យប្លែកអំពីគោ មនុស្សណាឥតមានចំណេះវិជ្ជា
មនុស្សនោះឈ្មោះថាស្មើគ្នានឹងសត្វគោ” ។
ដែលនាំរឿងសុភាសិតខ្លះមកអធិប្បាយក្នុ ងទីនេះ
ដើម្បីឲ្យឃើញថា សេចក្ដីល្ងង់នេះធ្វើអ្នកនោះឲ្យបានដល់នូវសេចក្ដីមិនចំរើន នឹងទន់ទាបថយថោក តាំងពីក្នុងបច្ចុប្បន្ននេះដរាបដល់លោកខាងមុខ
។
ឯទោសនៃសេចក្ដីល្ងង់ដែលនឹងនឹងឃើញច្បាស់ក្នុងបច្ចុប្បន្ននេះដូច្នេះ១.បើល្ងង់ក្នុងវិធីអក្សរ គឺមិនចេះសរសេរ មិនចេះមើលនឹងនាំឲ្យខាតបង់នូវប្រយោជន៍ដូច្នេះ
ក.មិនអាចមើលសាស្ត្រាឬសៀវភៅដែលមាន ប្រដៅល្អ ក្នុងព្រះពុទ្ធសាសនាឬក្រៅពីព្រះពុទ្ធសាសនាជាគ្រឿងនាំឲ្យកើត គំនិតប្រាជ្ញា ។
ខ.មិនអាចសរសេរសំបុត្រដោយខ្លួនឯងឲ្យដំណឹងដល់ញាតិមិត្តដែលខ្លួនត្រូវការ ។
គ.សេចក្ដីកំបាំងឬការក្រដែលញាតិមិត្តផ្ញើសំបុត្រឲ្យដំណឹងមកចំពោះខ្លួននោះនឹងមិនសំរេចប្រយោជន៍ ។
២.អ្នកដែលឥតមានចំណេះវិជ្ជាអ្វី បើនៅអាស្រ័យជ្រកកោនក្នុងសំណាក់អ្នកធំ ហើយចេះគោរពប្រតិបត្តិឲ្យអ្នកធំលោកស្រឡាញ់អាណិតមេត្តាដូចម្ដេច ក្ដី អ្នកធំនោះក៏មិនអាចនឹងលើកដំកើងអ្នកនោះឲ្យមានកេរ្តិ៍ឈ្មោះយស សក្ដិបានឡើយ ព្រោះលោកយល់ថាខ្លួនល្ងង់ បើគ្រាន់បើណាស់បានត្រឹមតែសេចក្ដីសុខ ព្រោះអាស្រ័យនឹងឥស្សរភាពរបស់អ្នកធំនោះប៉ុណ្ណោះ តែក៏គង់មិនរួចអំពីទីដែលជាអ្នកបំរើគេ ។
៣.មនុស្សល្ងង់ ទោះបីមានយសសក្ដិដោយអំណាចព្រេងសំណាងជួយឧបត្ថម្ភមក បើថ្កំថ្កើងគ្រាន់បើបានតែក្នុងទីឯទៀត តែដល់ក្នុងទីប្រជុំក៏នឹងត្រឡប់ទៅជាមនុស្សឥតរាសី ឲ្យមានដម្លៃទៅវិញ ព្រោះមិនចេះរៀបចំធ្វើអាហារឫកពាឲ្យសមគួរដល់ស្ឋានរបស់ខ្លួន ឬនឹងហានិយាយឡើងក៏មិនត្រូវតាមទំនងធម៌នឹងទំនងច្បាប់ ជាហេតុឲ្យអ្នកឯទៀតគេញញឹមក្នុងចិត្តរាល់គ្នាដោយការមើលងាយ ម្ល៉ោះហើយគេពុំជឿស្ដាប់ ពុំកោតខ្លាច ដោយគេដឹងថាខ្លួនជាមនុស្សល្ងង់ ។
៤.មនុស្សល្ងង់ ជាមនុស្សខ្សត់មិត្តសម្លាញ់ ព្រោះគេមិនសូវត្រូវការយកចិត្តខ្លួនធ្វើជាមិត្តសម្លាញ់ឡើយ។ ព្រោះហេតុអ្វី ? ព្រោះគេដឹងថាខ្លួនជាមនុស្សល្ងង់ បើនឹងពឹងរកយកទៅឲ្យជួយធ្វើអ្វី ឬជួយពិគ្រោះ ប្រឹក្សាការអ្វីក៏មិនកើតទាំងអស់ ។
rrrYsss
ប្រភព៖ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៣៧ទុក្ខឥតល្ហែ
@…..មនុស្សសត្វគ្រប់រូបដែលកើតមកលើ លោកសន្និវាសនេះ
គ្មាននរណាម្នាក់ពេញចិត្តនឹងសេចក្តីទុក្ខឡើយ មិនតែប៉ុណ្ណោះ
ថែមទាំងមិនចង់ជួបមិនចង់ឭពីពាក្យថាទុក្ខនេះទៀតផង ម្នាក់ៗប្រាថ្នាដើម្បីឲ្យបានរស់ជាសុខ
កុំឲ្យមានទុក្ខ ប៉ុន្តែទុកជាប្រាថ្នាមិនចង់ជួបប្រទះនូវសេចក្តីទុក្ខនេះយ៉ាងណា ក៏ដោយ
កាលណាមានរូប មានជីវិត ដែលគ្របដណ្តប់ទៅដោយអវិជ្ជានិងតណ្ហាហើយ រមែងមិនអាចចៀសផុតពីសេចក្តីទុក្ខបានឡើយ។ ក្នុងអត្ថបទខាងក្រោមនេះ
ត្រូវបានដកស្រង់ចេញពីសៀវភៅ «បទពិចារណា»
ដែលរៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ
ប៊ុត សាវង្ស ជាអត្ថបទនិយាយអំពីសេចក្តីទុក្ខតាមផ្នែកតាមប្រភេទដែលតែងតែកើត មានជានិច្ចចំពោះសត្វលោក
ហើយជាទុក្ខដ៏គ្រោតគ្រាត ងាយនឹងមើលឃើញដោយបញ្ញាសាមញ្ញ មិនចាំបាច់មើលដោយបញ្ញាថ្នាក់វិបស្សនាក៏អាចដឹងបាន។ ទុក្ខទាំងនោះមានដូចតទៅនេះ៖
-ទុក្ខរបស់សត្វលោក
ទុក្ខរបស់សត្វតិរច្ឆាននៅត្រង់ការ ស្រេកឃ្លាន
បើស្វែងរកបានបរិភោគហើយ ក៏ល្មគ្រប់គ្រាន់ ម៉្យាងទៀតទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ
និងមានភ័យពីធម្មជាតិ។
មនុស្សយើងមិនមែនមានត្រឹមតែការ ស្រេកឃ្លានព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ការស្រេកឃ្លានជាទុក្ខដ៏ក្រៃលែង ប៉ុន្តែកាលបើមានអាហារបរិភោគឆ្អែតហើយ មនុស្សមិនមែនអស់ទុក្ខត្រឹមប៉ុណ្ណឹងទេ គឺនៅមានទុក្ខដទៃៗជ្រែកចូលមកទៀតដូចជាៈ
-ឆ្អែតហើយ តែនៅចង់មានចង់បានឲ្យច្រើនជាងហ្នឹង ចង់មានបានទុកសម្រាប់កូនចៅ
សម្រាប់មុខមាត់ កិត្តិយស សម្រាប់បង្ហាញអ្នកដទៃ...
កើតលោភៈចង់បានមិនចេះចប់ ក៏ជាទុក្ខច្រើនឡើងទៅតាមសេចក្តីប្រាថ្នានោះៗ។
-មានអាហារដាក់ក្រពះហើយ មាត់បានបរិភោគហើយ
តែត្រូវការឲ្យភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តនឹកគិតបាននូវអារម្មណ៍ដែលជាចំណីតាមវិស័យរៀងខ្លួនទៀត ។
នៅពេលខំប្រឹងប្រែងស្វែងរករូប សំឡេង ក្លិន រស
ផោដ្ឋព្វៈ និងធម្មារម្មណ៍ តាមចំណង់ចំណូលចិត្តមិនចប់មិនហើយ ក៏ជាទុក្ខ គឺទុក្ខព្រោះអន្ទះសាក្នុងការស្វែងរក ទុក្ខព្រោះការបានមិនសមតាមប្រាថ្នា ទុក្ខព្រោះរបស់ដែលបានមកមានការប្រែប្រួល...។
សត្វតិរច្ឆានមានទុក្ខព្រោះមិនមាន ស៊ី និងព្រោះត្រូវគំរាមកំហែងបៀតបៀន ចំណែកមនុស្សនៅមានថែមត្រង់មិនចេះគ្រប់ និងត្រង់ចង់បៀតបៀនអ្នកដទៃក្រៅពីដើម្បីការហូបចុកនោះទៀត។ ការមិនចេះគ្រប់
ធ្វើឲ្យទុក្ខមិនចេះចប់។
-ទុក្ខព្រោះចង់ដូចគេ
បើក្នុងលោកនេះ គ្រប់គ្នាបានអ្វីៗតាមដែលចង់
តាមដែលសង្ឃឹមនោះ មុខតែមិនមានអ្នកណាក្រឡើយ ហើយក៏មិនមានអ្នកណាខកចិត្តខុសសង្ឃឹមដែរ ព្រោះអ្នកណាៗក៏ចង់មានបាន
ចង់សុខ និងចង់សមតាមបំណងដេលសង្ឃឹមទៅគ្រប់យ៉ាង។ ប៉ុន្តែព្រោះអ្វីៗគ្រប់យ៉ាងមិនបានប្រព្រឹត្តទៅយ៉ាងនោះ ទើបបានជាមានមនុស្សក្រ
ត្រូវមានទុក្ខ និងត្រូវខកចិត្ត។
ចំណង់ មិនមែនល្អ
ឬអាក្រក់ដោយខ្លួនឯងទេ បើមនុស្សយើងចង់ ហើយតាំងចិត្តប្រឹងប្រែងព្យាយាមធ្វើ
ឬសាង ដើម្បីឲ្យបាននូវរបស់ដែលចង់នោះ
ដោយវិធីសុចរិតត្រឹមត្រូវ ចំណង់នោះគឺជាចំណង់ល្អ
គួរជ្រោមជ្រែងឲ្យមានច្រើនៗព្រោះជា កុសលឆន្ទៈ ។
តែបើចង់ហើយ មិនធ្វើមិនសាងដោយសុចរិតបែរជារកវិធីដើម្បីឲ្យបានដោយផ្លូវ ទុច្ចរិតវិញ
ដូចជាឆបោកគេ បៀតបៀនគេ ។ល។ និង ។ល។ ចំណង់នេះហៅថា តណ្ហាឆន្ទៈ ជាចំណង់មិនល្អ
ព្រោះពេញចិត្តនឹងធ្វើអាក្រក់ ត្រូវលះបង់នូវចំណង់បែបនេះ។ សូម្បីថា ចំណង់ក្នុងផ្លូវដែលល្អត្រឹមត្រូវទៅតាមគន្លងធម៌ យើងមានសិទ្ធនឹងសាង
នឹងធ្វើយកនូវអ្វីដែលយើងចង់បានពិតហើយ ប៉ុន្តែក៏ត្រូវឲ្យសមល្មមផងដែរគឺ
-ល្មមនឹងឋានៈរបស់ខ្លួន។ -ល្មមនឹងចំណេះចេះដឹង
សមល្មមនឹងសមត្ថភាពដែលយើងមាន និងសមល្មមជាមួយការងារ។ បើថាយើងនៅក្រ
មានប្រាក់ខែត្រឹម ១០ ទៅ ២០ ម៉ឺនរៀល ផ្ទះក៏ត្រូវជួល បាយក៏ត្រូវទិញ មានកូនត្រូវឲ្យរៀនទៀត
ដូច្នេះយើងត្រូវមើលឋានៈរបស់ខ្លួន ប្រាក់ចំណូលប៉ុណ្ណឹង
តើត្រូវចាយប៉ុនណាទើបល្មម អ្វីដេលត្រូវទិញ អ្វីដែលមិនត្រូវទិញ។
អ្នកដទៃគេប្រើខោអាវល្អៗថ្លៃៗ បរិភោគអាហារតាមហាង...
យើងកុំរត់តាមគេ យើងចេះប្រយ័ត្នប្រយែង រឹតត្បិតប្រាក់ចាយ យកគតិតាមសត្វបក្សី
«ខ្លួនតូចធ្វើសំបុកតូច»។
បើយើងមានការចេះដឹង មានសមត្ថភាពមិនច្រើនទេ
បានការងារធ្វើល្មមនឹងចំណេះដឹង ឧទាហរណ៍ថា បើរថយន្តឲ្យថៅកែ ក៏
ដឹងខ្លួនថា ខណៈនេះខ្លួនមានការងារសមល្មមនឹងចំណេះដឹងត្រឹមប៉ុណ្ណឹង ហើយក៏តាំងចិត្តតាំងថ្លើមបំពេញកិច្ចការបើរថយន្តឲ្យល្អជាទី បំផុត
ទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន។ មិនមែនថា ឃើញអ្នកដទៃដែលគេមានការចេះដឹង
មានសមត្ថភាពខ្ពស់ជាងខ្លួន មានតំណែងធំដុំ មានឋានៈខ្ពង់ខ្ពស់ ហើយទៅខឹងក្រោធ ទៅច្រណែននឹងកេ
ថាដូចម្តេចបានជាគេសប្បាយជាង មានកិត្តិយសជាង រួចតាំងមិនបំពេញនូវមុខការរបស់ខ្លួននោះឡើយ។ បើមិនស្គាល់ខ្លួនជាអ្នកណា
ខ្លួនគួរនឹងបានអ្វី គួរនឹងមានត្រឹមណា គួរនឹងរស់នៅរបៀបដូចម្តេចទេ រវល់តែរត់ទៅតាមអ្នកដទៃ
ចង់បាន ចង់ខ្ពស់ ចង់រស់ហ៊ឺហាដូចគេគ្រប់យ៉ាងនោះ ជីវិតនឹងមិនផុតពីសេចក្តីទុក្ខក្តៅក្រហាយឡើយ។
(អានបន្ថែមៈ តណ្ហានាំមុខ
ងងឹតជ្រប់ក្នុងកាម, ស្រឡាញ់ក៏ស្រឡាញ់ចុះ)
-ទុក្ខព្រោះស្រឡាញ់គេតែម្ខាង
ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវ ក្នុងស្រែដែលខ្វះទឹក
ហើយក៏ស្កកទៅដូច្នោះឯង។ ចិត្តមនុស្សយើងមានការស្រឡាញ់ច្រើនជាងស្អប់
អាចនិយាយបានថា ការស្រឡាញ់នោះកើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខ
នៅមិនទាន់បាននិយាយគ្នាផង ក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ។ ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក
អីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមក ដូចជាការទៅស្រឡាញ់គេទាំងដែលគេមិនចូលចិត្តខ្លួនផង
ម៉្លោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត
ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។
ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេច ឬត្រូវលំបាកក្នុងការដោះស្រាយដោយប្រការផ្សេងៗ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗថានឹងបានជជែកគ្នា
ដើម្បីបន្ថយការនឹក... ម្ខាងទៀតគេថារវល់ណាស់ មិនទំនេរឡើយ
មានការធ្វើយ៉ាងនេះមួយ យ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលទូរស័ព្ទផង។ ខំសរសេរសំបុត្រទៅរកគេ
រៀបរាប់អំពីទឹកចិត្តស្រឡាញ់ចិត្តនឹក ក៏ឥតប្រយោជន៍របៀបដូចតែទូរស័ព្ទដែរ។ អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង
ត្រូវខូចចិត្តផង ខកចិត្តផង...មានអាការដូចត្រូវគេចាប់ជើងទាំងពីរគួបគ្នាឡើង លើ
ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់។
បុគ្គដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ
មានសតិសម្បជញ្ញៈឡើង ទើបបានមិនខូចខ្លួនរហូតរើខ្លួនមិនរួចនោះ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ
វាជាទុក្ខស្រេចទៅហើយ ដូច្នេះត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងៗតទៅទៀត កុំបោះបង់ខ្លួនឯងចោល
កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ។ ព្យាយាមធ្វើខ្លួនឲ្យល្អ ធ្វើឲ្យគេឃើញថាខ្លួនមាននូវគុណតម្លៃដែរ។ សេចក្តីល្អអាចឈ្នោះចិត្តរបស់គេបានក្នុងថ្ងៃណាមួយ
ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗនោះ ក៏ត្រូវគិតថា
មិនមែនជាគូនឹងគ្នាអីចឹងទៅ មានចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះ ធ្វើអ្វី
គួរតែស្រឡាញ់អ្នកណាដែលគេស្រឡាញ់យើងដែរ វាល្អជាង។
ការរាប់អាននិងការចូលកាន់សាសនា គឺនៅលើជំនឿ
ឯចំណែករឿងស្នេហាស្រីប្រុសយកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ
ទាំងពីរផ្នែកនេះគឺមិនអាចបង្ខំបានឡើយ។
-ទុក្ខព្រោះខ្លាចចាស់
មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ ខណៈ
ចាស់ជានិច្ចចាប់តាំងពីកើតមក។ កំពុងមើលកំពុងស្តាប់ខណៈនេះក៏កំពុងចាស់
កំពុងដេកលក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។
គ្រប់គ្នាកំពុងទៅសន្សឹមៗរកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង
មិនមានអ្នកណាម្នាក់គេចផុតបានឡើយ។ ជិវិតមនុស្សយើងខ្លីណាស់
មានកំណត់ប្រមាណ៦០-៧០ឆ្នាំប៉ុណ្ណោះ លើសជានេះមានតិចនាក់ទេ
ឯស្លាប់មុនកំណត់នេះមានច្រើនជាង។
ដែលយើងរាប់ថា
យើងមានអាយុប៉ុណ្ណេះ ឬប៉ុណ្ណោះ ដែលតាមពិតគឺយើងរាប់ខាងអស់ទៅតែប៉ុណ្ណោះ មិនមែនរាប់ខាងបាននោះឡើយ
ធំឡើងៗ វ័យពេញក្រមុំ កម្លោះ ក៏សប្បាយចិត្តថាខ្លួនមានអាយុច្រើនហើយ... តែសូមគិតដូច្នេះផងចុះ គឺប្រៀបដូចយើងមានប្រាក់នៅក្នុងកាបូបតាមកំណត់ នៅពេលយើងកើតឡើងភ្លាម
យើងក៏ចាយអាយុរបស់យើងភ្លាមទៅហើយ គឺចាយរហូតអស់។
ឥឡូវនេះយើងមិនដឹងថា តើយើងនៅសល់អាយុតិចប៉ុណ្ណាទៅនោះទេ។
អ្នកដែលកើតមកយូរហើយ
ត្រូវតែដឹងថា អាយុរបស់ខ្លួនកំពុងស្រកស្រុតតិចចុះទៅជាលំដាប់ ដូចបា្រក់ក្នុងកាបូបដេលចេះតែយកចាយអីចឹងឯង។ មនុស្សយើងភាគច្រើន
ហេតុដូចម្តេចបានជាមិនចូលចិត្តឲ្យខ្លួនចាស់ នឹកដល់ចាស់ពេលណាក៏កើតទុក្ខ?
ព្រោះខ្លាចបាត់ស្អាត ខ្លាចគេមិនស្រឡាញ់
ឬឈប់ស្រឡាញ់... ដូច្នេះហើយ ទើបខំព្យាយាមបិតបាំងនូវភាពជរារបស់ខ្លួនទុកមិនឲ្យប្រាកដដល់ ក្រសែភ្នែកអ្នកដទៃ
ដោយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ឬមនុស្សដែលស្រឡាញ់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាស់ជរាវាមិនបាត់ទៅណាឡើយ ទីបំផុត ការបិទបាំងក៏លែងមានប្រសិទ្ធិភាព។
កាលបើមិនព្រមទទួលយកការពិត ទើបមានទុក្ខផ្លូវចិត្តកើតឡើង។
យើងខ្លាចចាស់
យើងនៅតែចាស់ដដែល។ យើងខ្លាចវាធ្វើអ្វី យើងត្រូវទទួលយកការពិតដែលគ្រប់គ្នាកើតមកហើយមិនអាចគេផុតទៅ បាន
គ្រាន់តែយើងធ្វើខ្លួនឲ្យបានសមរម្យនឹងវ័យប៉ុណ្ណឹងទៅ គឺជាការប្រពៃហើយ
។ យើងសាងល្អឲ្យខ្លួនឯង ប្រើពេលវេលាដែលនៅមាន ជួយដល់សាសនានិងសង្គមជាតិ ដូច្នេះមនុស្សទាំងឡាយគេនឹងត្រេកអរ
ហើយលើកតំកើងយើង និងសរសើរយើងថា «ចាស់យ៉ាងមានគុណតម្លៃ»។ “ព្រមចាស់តាមវ័យគ្មានអ្វីគួរខ្លាច
ចាស់ចិត្តអង់អាចអំណាចគុណធម៌ កុំចាស់តែវ័យចិត្តភ័យញាប់ញ័រ ចាស់អត់គុណធម៌ចាស់គ្មានតម្លៃ”។
-ទុក្ខព្រោះខ្លាចស្លាប់
ជីវិតយើងប្រកបទៅដោយគ្រឿងផ្សំ គឺផ្សំកាយជាមួយនឹងចិត្ត។ ក្នុងរាងកាយក៏ផ្សំឡើងដោយគ្រឿងផ្សំធំៗ៤យ៉ាងផ្សេងទៀតគឺ
ដី ទឹក
ភ្លើង ខ្យល់ ដេលរបស់ទាំង៤នេះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា «ធាតុ»។ នៅពេលដែលធាតុទាំង៤ ព្រមព្រៀងគ្នា ស្មើគ្នា
មិនទាន់បែកចាកគ្នា ពោលគឺធាតុ៤ខ្លះកើតអំពីកម្ម
ធាតុ៤ខ្លះកើតអំពីចិត្ត ធាតុ៤ខ្លះកើតអំពីឧតុ ធាតុ៤ខ្លះកើតអំពីអាហារ ថាបើនៅជុំគ្នាទេ
យើងក៏នៅរស់ បើបែកគ្នាពេលណា យើងក៏ស្លាប់ពេលនោះ។ ការបែកធ្លាយនៃធាតុទាំង៤
តាមធម៌ហៅថា «កាលកិរិយា» ប្រែតាមអក្សរថា «ការធ្វើតាមពេលវេលា»។
រូបកាយរមែងមានពេលសម្រាប់រូបកាយ គឺកើតមក
ឋិតនៅមួយគ្រា ឬមួយរយៈ លុះដល់ពេលវេលាត្រូវទៅ ក៏ទៅតាមពេលវេលានោះឯង
តែព្រោះមនុស្សយើងមិនចូលចិត្ត គឺមិនចង់ឲ្យរូបកាយធ្វើតាមពេលវេលា
គ្រាន់តែឮពាក្យថា «ស្លាប់»
ប៉ុណ្ណឹងក៏ភ័យខ្លាចតក់ស្លុត មិនចង់ឲ្យដល់ពេលវេលានោះឡើយ។
នឹកថា ដល់ពេលស្លាប់នោះតើត្រូវលំបាកយ៉ាងដូចម្តេច
ត្រូវចោលលោកនេះហើយ កូនចៅយ៉ាងណា ស្លាប់ទៅជាតិមុខសុខឬទុក្ខយ៉ាងណា... នឹកឃើញពេលណាក៏តក់ស្លុតញាប់ញ័រក្នុងចិត្តពេលនោះ។
តាមពិត សេចក្តីស្លាប់ជារឿងធម្មតា ព្រោះថាគ្រប់គ្នាកើតមកហើយត្រូវតែស្លាប់ ឬក៏និយាយឲ្យកាន់តែច្បាស់នោះគឺថា
ខណៈដែលយើងកើតមកនោះ យើងបាននាំយកសេចក្តីស្លាប់ជាប់មកជាមួយផងស្រេចទៅហើយ
ម៉្លោះហើយ តែដល់ពេលវេលាត្រូវបែក
គឺរូបកាយត្រូវតែបែកធ្លាយទៅខ្លួនឯង ដូចជាស៊ុតមាន់ជាមួយនឹងការបែកនៃស៊ុតមាន់នៅអីចឹង គឺការបែកវានៅតែជាមួយនឹងស៊ុតនោះរហូត ចាំតែដល់ពេលវេលាវានឹងសំដែងខ្លួនឲ្យប្រាកដឡើងប៉ុណ្ណោះ ពិចារណាដូច្នេះហើយ
នឹងបានស្ងប់ចិត្ត មិនជាទុក្ខកង្វល់អ្វីក្នុងរឿងស្លាប់ឡើយ៕
«បួននាក់អ្នកសែង
បីនាក់អ្នកហែ ម្នាក់អង្គុយគ្រែ
ពីរនាក់ជាប់តាម»។ “បួននាក់បានដល់ធាតុ៤ គឺ ដី ទឹក
ភ្លើង ខ្យល់, បីនាក់បានដល់វ័យទាំងបី ឬត្រៃលក្ខណ៍,
ម្នាក់ គឺចិត្ត
គ្រែគឺរូបកាយ (វត្ថុរូប), ពីរនាក់គឺបាប១ និងបុណ្យ ១”
នេះជាដំណើរជីវិតទៅបរលោក។
rrrYsss
រឿង លោហិតម្តាយ សង្គ្រោះជីវិតកូន
@…..ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធ នារី ៨ មីនា
និងចូលរួមក្នុងប្រធានបទ «អ្នកម្តាយដ៏ឆ្នើមរបស់កូន»
ផងនោះ ខ្ញុំ.បានបកប្រែកែសម្រួលរឿងមួយដែលទាក់ទងនឹងវីរភាពរបស់អ្នក ម្តាយក្នុងការការពារជីវិតកូន មកចែកជូនអស់លោកអ្នកអានដូចមានរឿងតំណាលតទៅនេះ
សម័យមួយក្នុងកាលដែលផ្នែកគម នាគមន៍ផ្លូវគោកនិងផ្លូវអាកាសមិនទាន់ដំណើរការបានស្រួល បួលនៅឡើយ
ពេលធ្វើដំណើរផ្លូវឆ្ងាយ មនុស្សភាគច្រើនតែងតែធ្វើដំណើរដោយសំពៅតាមផ្លូវសមុទ្រ។ មានរឿងដំណាលថា
មានសំពៅផ្ទុកអ្នកដំណើរមួយគ្រឿង បាននាំអ្នកដំណើរជាច្រើនរយនាក់ឆ្ពោះសំដៅទៅកាន់មហាសមុទ្រ
។ ការធ្វើដំណើរក្នុងពេលនេះមានឧបទ្ទវហេតុមួយកើតឡើង គឺពេលសំពៅទៅដល់កណ្តាលសមុទ្រស្រាប់តែមានហេតុការណ៍គួរឲ្យរន្ធត់ ស្មានមិនដល់បានកើតឡើង។ រំពេចនោះមានព្យុះកំណាចមួយបានបោកបក់គួចយ៉ាងខ្លាំងរហូតធ្វើឲ្យ សំពៅភ្លូកលិច
ក្នុងពេលដែលសំពៅកំពុងតែលិចនោះ ក៏មានការជន្លៀសអ្នកដំណើរពីក្នុងសំពៅ
ចូលទៅក្នុងសំប៉ាន។
ដោយការភ័យខ្លាចពីសេចក្តីស្លាប់ ម្នាក់ៗក៏នាំគ្នារត់ឡើងសំប៉ានយកឲ្យតែរួចជីវិត ដោយមិនបាននាំយកស្បៀងអាហារឬទ្រព្យសម្បត្តិដែលបាននាំជាប់តាម ខ្លួននោះផងទេ
គឺស្រវាបានរបស់អីក៏យករបស់នោះ តាមតែអាចកាន់យកទៅបានតែប៉ុណ្ណោះ។ ទោះបីឆ្លងកាត់ហេតុការណ៍ដ៏អាក្រក់គួរឲ្យតក់ស្លុតដូច្នេះមកបាន ក៏ដោយ
ប៉ុន្តែសំប៉ានតូចៗទាំងនោះ បានអណ្តែតតែលតោលក្នុងសមុទ្រដោយគ្មានទិសដៅអស់រយៈពេលជាច្រើន ថ្ងៃ
ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ដែលនៅក្នុងសំប៉ាននោះ
ត្រូវជួបប្រទះភាពហេវហត់អត់ឃ្លាន ព្រោះស្បៀងអាហារដែលនាំយកជាប់ខ្លួនបានបន្តិចបន្តួចក៏អស់ ទាំងទឹកដែលនៅជុំវិញខ្លួននោះក៏ជាទឹកប្រៃមិនអាចផឹកបំបាត់ ស្រេកបាន
ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិត យ៉ាងវេទនាគួរឲ្យអណោចអធម។
ក្នុងចំនួនសំប៉ានដែលអណ្តែតត្រសែត កណ្តាលមហាសមុទ្រនោះ មានសំប៉ានមួយដែលម្តាយម្នាក់និងកូនខ្ចីម្នាក់ជិះនៅជាមួយដែរ ទោះបីជាឆ្លងផុតភ័យពីព្យុះសង្ឃរាដោយសុវត្ថិភាពហើយក៏ដោយ ក៏ត្រូវមកប្រឈមមុខនឹងការស្រេកឃ្លានដដែល បើត្រឹមតែខ្លួនឯងម្នាក់មិនជាប៉ុន្មានទេ អ្នកម្តាយរូបនេះព្រួយបារម្ភតែរឿងទារកតូចដែលមកជួបប្រទះ ភយន្តរាយដ៏គួរឲ្យរន្ធត់ជាមួយខ្លួនដែរ ដែលពេលនេះទារកតូចកំពុងតែទ្រហោយំព្រោះសេចក្តីស្រេកឃ្លាន។ សម្លេងកូនតូចប្រៀបដូចជាកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូង ម្តាយ ដោយមិនដឹងធ្វើដូចម្តេចទើបអាចជួយកូនឲ្យផុតពីសេចក្តីស្រេក ឃ្លានបាន
អ្វីដែលម្តាយអាចឲ្យកូនបានក្នុងពេលនោះ មានត្រឹមតែទឹកដោះដែលច្រោះចេញពីទ្រូង ដែលល្មមនឹងអាចជួយសម្រាលសេចក្តីស្រេកឃ្លានរបស់កូនបានមួយគ្រា។
អាកាសធាតុក្តៅហែងកណ្តាលថ្ងៃត្រង់ បានជះចាំងដុតរោលស្បែកដ៏ស្តើងរបស់ទារកតូច ដោយក្តីស្រឡាញ់អាណិតនិងព្រួយបារម្ភខ្លាចកូនមានសេចក្តីក្តួល ក្តៅរងទុក្ខវេទនា
ម្តាយក៏ទាញជាយអាវរបស់ខ្លួនមកបាំង យកខ្នងពាំងជាដំបូលបាំងថ្ងៃឲ្យកូនដើម្បីឲ្យបាត់ក្តៅ ទោះបីជាក្នុងពេលនេះ ខ្នងរបស់ម្តាយចុកចាប់ក្តៅផ្សាព្រោះត្រូវកំដៅថ្ងៃដុតរោលរាលក៏ ដោយ
ក៏ម្តាយនៅតែទ្រាំបាន ម្តាយទ្រាំតទៅទៀត ទោះជាចម្ងាយផ្លូវតទៅមុខគ្មានគោលដៅឬកោះត្រើយយ៉ាងណាក៏ដោយ។ មនុស្សម្នានៅក្នុងសំប៉ាន
បានបាត់បង់ជីវិតបន្តគ្នាម្តងម្នាក់ៗ ព្រោះតែការអត់ឃ្លាន
ប៉ុន្តែអ្នកម្តាយរូបនេះបានប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចស្លាប់បានទេ ខ្ញុំត្រូវតែរក្សាជីវិតឲ្យរស់នៅតទៅទៀតដើម្បីកូនតូច។
ពេលឃើញកូនដង្ហក់រកកលនឹងអស់ជីវិ តព្រោះតែគ្មានទឹកផឹក
នាងសម្រេចចិត្តថា នឹងបណ្តោយឲ្យកូនស្លាប់នៅចំពោះមុខដូច្នេះមិនបានជាដាច់ខាត ត្រូវតែរកមធ្យោបាយដើម្បីជួយកូនឲ្យរួចផុតពីសេចក្តីស្លាប់ឲ្យ ទាល់តែបាន។
នាងគិតដូច្នោះហើយ ក៏ព្យាយាមស្រវារករបស់ជុំវិញខ្លួនម្តងទៀត ប៉ុន្តែមិនឃើញមានអ្វីដែលនឹងអាចនាំមកជួយជីវិតកូនបានទាល់តែ សោះ នាងបានយកដៃលូកទៅក្នុងកាបូប
ក៏បានប្រទះកូនកាំបិតដ៏មុតមួយ នាងក៏ចាប់យកកាំបិតនោះចេញមកដោយគិតថា នេះជាវិធីចុងក្រោយដែលនឹងអាចជួយជីវិតកូនឲ្យរស់តទៅទៀតបាន។ ខណៈពេលដែលកូនកំពុងតែយំនោះ ដៃរបស់ម្តាយក្តាប់កាំបិតយ៉ាងណែនហើយពោលតិចៗថា
“កូនមាសម្តាយ! ទោះបីម៉ែរកទឹកឲ្យកូនផឹកមិនបាន តែម៉ែក៏រីករាយលះបង់ឈាមក្នុងកាយរបស់ម៉ែឲ្យកូនផឹកជំនួសទឹក ដើម្បីបំបាត់ការស្រេក។”
និយាយហើយនាងក៏លើកកំបិតចាក់វះត្រង់កដៃរបស់ខ្លួន។
ពេលដែលឈាមហូរចេញមក នាងក៏ប្រញាប់យកដៃដែលមុតដោយកាំបិតនោះទៅដាក់ត្រង់មាត់កូនតូច ។
ដោយការមិនដឹងក្តី និងដោយសេចក្តីស្រេកឃ្លាន ទារកតូចក៏បឺតក្រេបផឹក ដោយមិនដឹងថាដំណក់ទឹកដែលមកចូលក្នុងមាត់របស់ខ្លួននោះ គឺជាដំណក់ឈាមដែលស្រក់ចេញពីក្នុងរាងកាយរបស់ម្តាយឡើយ។ ដោយសារម្តាយបានបាត់បង់ឈាមអស់ច្រើនពីខ្លួន ធ្វើឲ្យរាងកាយមានសភាពទន់ខ្សោយទៅៗជាលំដាប់
រហូតដល់ទីបំផុត នាងក៏សន្លប់បាត់ស្មារតី។
លុះដឹងខ្លួនវិញ ឃើញកូនតូចនៅរស់រានមានជិវិតនៅឡើយក៏មានចិត្តសប្បាយរីករាយ ហើយពោលថា ទោះបីជាឈាមក្នុងរាងកាយរបស់ម៉ែរីងស្ងួតហួតហែងទៅក៏ដោយ តែសុំកុំឲ្យជីវិតកូនដែលម៉ែស្រឡាញ់ថ្នាក់ថ្នមនេះត្រូវបាត់ បង់ទៅឡើយ
ម៉ែពេញចិត្តសូម្បីលះបង់ជីវិតសាច់ឈាម ដើម្បីឲ្យកូនបានចៀសផុតពីគ្រោះមហន្តរាយនេះ។
ទីបំផុត សំប៉ានមួយនោះក៏ត្រូវរលកបោកផាត់រសាត់ចូលកាន់ច្រាំង។ លុះដល់ច្រាំងហើយ
គ្រប់គ្នាក៏ប្រឹងត្រដាបត្រដួសចុះចេញពីសំប៉ាន នៅសល់តែម្តាយពីរនាក់នឹងកូនតូច គ្មាននរណាម្នាក់អើពើយកភ្នែកមើលសោះ នាងនិងកូនតូចត្រូវបានគេចាកចោលទៅ ទុកឲ្យនៅកណ្តោចកណ្តែងតែពីរនាក់
គួរឲ្យអណោចខ្លោចចិត្ត។ អ្នកជាម្តាយខំព្យាយាមបីត្រកងកូនតូចចុះចេញពីសំប៉ានទាំងត្រដាប ត្រដួស សម្លឹងទៅទីណាក៏មិនមានមនុស្សសូម្បីម្នាក់ដែលនឹងអាចមកជួយ សង្គ្រោះបាន។
ដោយអស់កម្លាំងខ្លាំងពេកព្រោះបាត់បង់ឈាមអស់ច្រើន ហើយអត់អាហារមកជាច្រើនថ្ងៃផង ទើបគ្មានកម្លាំងនឹងជួយទប់ជ្រែងខ្លួនឲ្យក្រោកឡើងបាន។
ចំណែកទារកតូចនោះក៏វារចេញទៅឆ្ងាយពី ម្តាយ ទោះបីជាម្តាយខំប្រឹងរារាំងទាញទុកយ៉ាងណាក៏ដោយ ក៏រារាំងមិនឈ្នះ
ព្រោះនៅពេលនេះភ្នែករបស់ម្តាយចាប់ផ្តើមស្រវាំង ត្រចៀកចាប់ផ្តើមហឹងហៀបនឹងដាច់ខ្យល់ទៅហើយ។ មុនពេលដែលម្តាយអស់ជិវិតរលត់សង្ខារទៅ ម្តាយបាននិយាយខ្សាវៗផ្ញើកូននឹងព្រះម៉ែធរណីថា
“បពិត្រព្រះម៉ែធរណី! ខ្ញុំម្ចាស់មិនអាចមានជិវិតរស់នៅដើម្បីចិញ្ចឹមកូនតទៅទៀតបានទេ ជិវិតរបស់ខ្ញុំម្ចាស់នឹងត្រូវចប់ក្នុងពេលនេះហើយ សូមព្រះម៉ែមេត្តាជួយគ្រប់គ្រងថែរក្សាទារកតូចនេះជំនួសខ្ញុំ ម្ចាស់ផង” និយាយចប់នាងក៏ដាច់ខ្យល់ក្នុងគ្រានោះទៅ។
នាវេលាល្ងាចនោះ មានអ្នកនេសាទម្នាក់បានអុំទូកឡើងច្រាំង ក៏ឃើញក្មេងតូចនោះកំពុងតែវារវិលវល់ស្រែកទ្រហោយំតែម្នាក់ឯង ទើបចូលទៅលើកពរ
ហើយបានឃើញឈាមជាប់នៅនឹងមាត់របស់ទារកតូច ក៏នឹកឆ្ងល់ក្នុងចិត្តថា ប្រហែលជាមានរឿងអ្វីកើតឡើងនៅម្តុំនេះជាក់ជាមិនខាន។ អ្នកនេសាទគិតហើយក៏ដើរមើលតាមបរិវេណដែលទារកនោះវារចុះឡើង មួយសន្ទុះក៏បានឃើញសាកសពស្ត្រីម្នាក់ដេកផ្កាប់មុខស្តូកស្តឹងនៅ ក្បែរសំប៉ាន
ទើបលើកប្រែសាកសពស្ត្រីនោះឲ្យផ្ងារឡើង ។ អ្នកនេសាទស្រឡាំងកាំងពេលដែលឃើញកដៃរបស់នាងមានស្នាមកាំបិត ហើយមានឈាមកកជាប់នឹងស្នាមមុតនោះ
ឯឈាមដែលនៅនឹងកដៃនោះ ក៏ជាឈាមពណ៌តែមួយជាមួយនឹងឈាមដែលដិតជាប់នឹងមាត់ទារក ធ្វើឲ្យអ្នកនេសាទសន្និដ្ឋានបានថា ស្ត្រីម្នាក់នេះប្រាកដជាម្តាយរបស់ក្មេងនេះ។ នាងប្រហែលជាពនេចរវង្វេងផ្លូវកណ្តាលសមុទ្រ រហូតដល់អស់ទឹកអស់អាហារ
ហើយដោយការអាណិតកូន នាងច្បាស់លះបង់ឈាមក្នុងខ្លួនដើម្បីឲ្យកូនរួចផុតពីការស្រេក ឃ្លានដោយពិត។
លុះគិតដូច្នោះហើយ អ្នកនេសាទក៏ឧទានឡើងថា
“ឱ! អ្នកនាងជាម្តាយដែលមានទឹកចិត្តប្រសើរខ្ពង់ខ្ពស់ក្រៃលែង ម្តាយក្នុងលោកនេះ អាចមានស្ត្រីជាច្រើនដែលស្រឡាញ់កូនជាងជីវិតរបស់ខ្លួន ប៉ុន្តែអ្នកម្តាយម្នាក់នេះ បានធ្វើការលះបង់ដ៏ធំធេងមហិមាដើម្បីរក្សាជីវិតកូនឲ្យបានផុត ពីមហាភយន្តរាយ នាងជាម្តាយដែលមានទឹកចិត្តដ៏សែនប្រសើររកអ្វីប្រៀបផ្ទឹមគ្មាន សូមឲ្យនាងបានទៅកាន់សុគតិភពចុះ ខ្ញុំនឹងធ្វើជាអ្នកចិញ្ចឹមថែរក្សាកូនរបស់នាង ផ្តល់សេចក្តីស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់ ឲ្យដូចកាលដែលនាងមានជីវិតរស់នៅ ធ្លាប់បានព្យាយាមចិញ្ចឹមបីបាច់ថែរក្សាកូនរបស់នាងដោយការថ្នាក់ ថ្នមស្រឡាញ់ពេញបេះដូង ខ្ញុំនឹងចិញ្ចឹមកូនរបស់នាងឲ្យល្អជាទីបំផុត”។
ពោលរួចហើយ អ្នកនេសាទចិត្តសប្បុរសនោះក៏នាំទារកតូចត្រឡប់ទៅចិញ្ចឹមបីបាច់ ថែរក្សា ។
លុះកុមារនោះមានវ័យវឌ្ឍនាការចម្រើនឡើង ក៏បានដេញដោលសួរទៅអ្នកនេសាទនោះថា
“លោកអ៊ំ! ក្មួយនឹកម្តាយរបស់ក្មួយណាស់
លោកអ៊ំអាចប្រាប់ក្មួយបានទេថា ម្តាយរបស់ក្មួយនៅទីណា? ក្មួយចង់ជួបចង់រស់នៅជិតម៉ែ ក្មួយចង់ហៅម៉ែ
សូមលោកអ៊ំមេត្តានាំក្មួយទៅជួបអ្នកម្តាយក្មួយផង”។
អ្នកនេសាទយល់ថា កុមារនេះចម្រើនធំឡើងល្មមនឹងអាចឲ្យដឹងរឿងរ៉ាវរបស់ខ្លួនបានហើយ ក៏ដំណាលរឿងរ៉ាវទាំងអស់ឲ្យស្តាប់ហើយនាំកុមារនោះទៅកាន់ផ្នូរ បញ្ចុះសពរបស់មាតា លុះទៅដល់ កុមារកំសត់ក៏ស្ទុះចូលទៅឱបផ្នូរម្តាយព្រមទាំងយំយែកទឹកភ្នែក ជោកផែនថ្ពាល់ត្អូញត្អែថា
“អ្នកម្តាយជាទីគោរពរបស់កូន! ហេតុអ្វីអ្នកម្តាយចាកចោលកូនទៅយ៉ាងឆាប់រហ័សដូច្នេះ! ហេតុអ្វីមិនផ្តល់ឱកាសឲ្យកូនបានបំពេញតួនាទីតបស្នងសងគុណអ្នក ម៉ែដែលជាអ្នកលះបង់ដើម្បីកូនតែម៉្យាង! តើពេលណាកូននឹងមានឱកាសបានតបស្នងសងព្រះគុណអ្នកម្តាយជាទីគោរ ពរបស់កូនទៅ!
ពេលដែលអ្នកនេសាទ បានឃើញកុមារតូចយំសោកកន្ទក់កន្ទេញអស់រយៈពេលយូរហើយ ទើបចូលទៅចាប់លើកកុមារ
ហើយអង្អែលខ្នង ព្រមទាំងនិយាយលួងលោមថា ” ណ្ហើយចុះក្មួយ! ទោះបីជាអ្នកម្តាយរបស់ឯងបានបាត់បង់ជិវិតទៅហើយក្តី បើក្មួយគិតចង់តបស្នងសងគុណម្តាយ ក្មួយត្រូវតាំងចិត្តឲ្យរឹងមាំខ្ជាប់ខ្ជួនក្នុងអំពើល្អ កសាងអំពើល្អដើម្បីអំពើល្អ ធ្វើល្អគ្រប់យ៉ាងក្នុងជីវិតរបស់ក្មួយ។ ពេលដែលក្មួយចូលសិក្សារៀនសូត្រ
ត្រូវរៀនឲ្យបានពូកែជាទីបំផុត ពេលដែលក្មួយធំឡើងបានកាន់កិច្ចការងារណាក៏ដោយ សុំឲ្យក្មួយបំពេញការងារក្នុងតួនាទីរបស់ក្មួយឲ្យបានប្រសើរ បំផុត ហើយពេលដែលក្មួយបួសរៀន ក៏សុំឲ្យក្មួយបំពេញតួនាទីជាអ្នកបួសឲ្យបានហ្មត់ចត់
។ បើក្មួយធ្វើបានប៉ុណ្ណេះ ពេលដែលម្តាយរបស់ក្មួយបានជ្រាបបានដឹងដោយញាណវិធីណាមួយ គាត់នឹងសប្បាយចិត្តឥតឧបមាក្នុងការផ្តល់កំណើត ការគ្រប់គ្រងថែរក្សា សុខចិត្តលះបង់ជីវិតដើម្បីក្មួយរហូតដល់ក្មួយអាចរស់រានមានជីវិត ដល់សព្វថ្ងៃនេះ។ ម្តាយរបស់ក្មួយប្រាកដជាមានបិតិសោមនស្សរីករាយក្នុងឋានសួគ៌ទេវ លោកដោយពិត
ទោះបីជានាងគ្មានជីវិតរស់នៅដល់សព្វថ្ងៃនេះក្តី ប៉ុន្តែក្មួយក៏នៅតែអាចធ្វើអំពើល្អឲ្យម្តាយរបស់ក្មួយដឹងឮបាន ៕ ចប់
ជូនពរទិវាសិទ្ធិនារី! សូមឲ្យនារីគ្រប់រូបមានកម្លាំងកាយកម្លាំងចិត្តរឹងមាំ រស់ផុតពីគំនាបអយុត្តិធម៌គ្រប់យ៉ាង
rrrYsss
ព្រះជានរណា?
@…..តាមការនិយម និងជំនឿរបស់ខ្មែរយើងភាគច្រើន
ពេលដែលឮពាក្យថា «ព្រះ»
នេះភ្លាម តែងតែបញ្ជូនចិត្ត បញ្ជូនអារម្មណ៍ទៅកាន់ពិភពមួយដែលហួសពីចក្ខុវិស័យ
មានឋានសួគ៌ ជាដើម
ដោយយល់ថា «ព្រះ» គឺជាអាទិទេព (God) ឬ វត្ថុស័ក្តិសិទ្ធ និងអ្នកមានឥទ្ធិរឹទ្ធណាម្នាក់។
តាមការពិត បើយើងវែកញែកលំអិតពីឫសគល់នៃពាក្យថា
«ព្រះ» យើងនឹងឃើញថា ពាក្យនេះនៅជាកណ្តាលនៅឡើយទេ
មិនទាន់សំដៅទៅលើបុគ្គលណា អាទិទេពណា ឬវត្ថុស័ក្តិសិទ្ធណាមួយឡើយ។ នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ
ជួន ណាត ពាក្យថា «ព្រះ»
បា. សំ. ( ន. ) (វរ
ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង;
ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ;
ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា…”)
ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ
> ព + រ + ះ
> ព្រះ;
សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦
ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។
សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ,
ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌;
ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ;
ព្រះពាយ; ព្រះបាទ; ព្រះកេសា;
ព្រះអរហន្ត ។ល។
ឯពាក្យមួយទៀតដែលមានឫសគល់ដូចគ្នា នឹងពាក្យថា «ព្រះ» គឺ «ពរ»
ដែលយើងតែងតែយល់ថាជាអំណោយនៃភាពជោគជ័យ
សេចក្តីសុខ និងភាពចម្រើនរុងរឿង
។ល។ ឫសគល់នៃពាក្យថា «ពរ»
នោះគឺ “ពរ សំ. បា. ( ន. ) (វរ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា,
គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត
: សូមពរ, ឲ្យពរ, ទទួលពរ
។ ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ… បានប្រកបតាមបំណង!… ។
ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ… មានជ័យជម្នះ ! ដូចយ៉ាងស្រែកថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម
(ម. ព.
នោះផង) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា,
គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត”; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន” ។
ដូច្នេះ
ត្រឹមតែពាក្យថា «ព្រះ»
មួយម៉ាត់ មិនទាន់សំដៅថាជានរណា
ឬវត្ថុណាឡើយ ព្រោះពាក្យនេះសម្រាប់ដាក់នាំមុខមនុស្ស
សត្វ ឬវត្ថុ ដែលគេយល់ថាមានគុណឧត្តុងឧត្តមខ្ពង់ខ្ពស់គួរគោរពបូជាដូចជា
-ព្រះពុទ្ធ ព្រះអង្គមិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាអច្ឆរិយបុគ្គលដ៏ចម្បងលើលោក ប្រសើរលើសលប់។
-ព្រះធម៌ មិនមែនជាព្រះអាទិទេពទេ តែជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងជាសភាវៈធម្មជាតិដែលស្ថិតនៅជានិច្ចក្នុងលោក។ ដែលហៅថា ព្រះធម៌ ព្រោះសំដៅយកសភាវៈដែលមានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់ នាំអ្នកប្រតិបត្តិតាមឲ្យរួចចាកទុក្ខ។
-ព្រះសង្ឃ មិនមែនជាព្រះអាទិទេពទេ គឺជាក្រុមមនុស្សសុទ្ធសាធ ដែលចេញបួសនិងបដិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ ដែលហៅថាព្រះសង្ឃ ព្រោះជាអ្នកមានគុណខ្ពង់ខ្ពស់ដោយការបដិបត្តិវៀរចាកនូវអំពើ អាក្រក់គ្រប់យ៉ាង។
-ព្រះរតនត្រ័យ មិនមែនជាព្រះអាទិទេពទេ គឺជាឈ្មោះនៃរតនៈទាំងបី បានដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ជារតនៈឬកែវដ៏មានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់។ល។
-ព្រះអរហន្ត មិនមែនជាព្រះអាទិទេពទេ គឺជាបុគ្គលដែលបានបដិបត្តិតាមអរិយដ្ឋង្គិកមគ្គលះបង់នូវកិលេស តណ្ហា កំចាត់បង់អស់នូវអវិជ្ជា និងសង្ខារទាំងពួង បានដល់ត្រើយគឺព្រះនិព្វាន។ ព្រះអរហន្តគឺរាប់បញ្ចូលទាំងព្រះសម្មាសម្ពុទ្ធ និងពុទ្ធសាវ័ក។
-ព្រះខីណាស្រព មិនមែនជាព្រះអាទិទេពទេ គឺជាអ្នកដែលក្ស័យអស់នូវអាសវក្កិលេស ជាវេវចនស័ព្ទនឹងព្រះអរហន្ត។
-ព្រះកន្លោង មិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាមាតាបិតា ឪពុកម្តាយ ដែលខ្មែរយើងហៅថា ព្រះកន្លោង។ ដោយមាតាបិតាមានគុណដ៏ធំធេងចំពោះកូនប្រុសស្រី ដូច្នេះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រៀបធៀបលោកទាំងពីរទៅនឹងព្រះ អរហន្តរបស់កូនផង ជាព្រះព្រហ្ម ជាព្រះអាទិទេពរបស់កូនផង។ ព្រះអង្គប្រៀបធៀបមាតាបិតាទៅនឹងព្រះអរហន្ត ថាជាអាហុនេយ្យបុគ្គលរបស់កូន គឺមាតាបិតា ជាមនុស្សដែលកូនប្រុសស្រី គួរគោរពបូជាប្រណិបត្តន៍ ជាព្រះព្រហ្មរបស់កូន ព្រោះមាតាបិតាមានព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះកូន ជាព្រះអាទិទេពរបស់កូន ព្រះអង្គហៅមាតាបិតាថាជា បុព្វទេវា គឺទេវតាដើម បុព្វ មានន័យថាខាងដើម ឬដំបូង មុន, ទេវា គឺទេវតា ឬទេព្តា ស្មើនឹងពាក្យ ថា អាទិទេព ព្រោះ អាទិ មានន័យថា ដំបូង មុន, ទេព មកពីពាក្យថា ទេវ ឬទេវតាហ្នឹងឯង ព្រោះមាតាបិតាជាអ្នកផ្តល់កំណើតដល់បុត្រធីតា និងថ្នាក់ថ្នមថែរក្សាកូនប្រុសស្រីមុននរណាៗទាំងអស់។
-ព្រះមហាក្សត្រ មិនមែនជាព្រះអាទិទេព គឺជាមនុស្សពិតដែលគ្រប់គ្រងផែនដី នគរ ប្រទេស ហើយពាក្យ ព្រះ នេះត្រូវបានប្រើនាំមុខមនុស្សដែលកើតក្នុងរាជវង្ស ដូចជា ព្រះមាតា ព្រះបិតា ព្រះរាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបានបរិស័ទខាងព្រហ្មញ្ញសាសនាជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬព្រះយេហូវ៉ា ត្រូវបានគ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកព្រៃព្រឹក្សា មនុស្ស សត្វ និងពិភពលោក។
-ព្រះអាឡា ត្រូវបានអ៊ីស្លាមសាសនិក ជឿថាជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតអ្វីៗគ្រប់យ៉ាង។ល។
ហើយនិងមានព្រះអាទិទេពជាច្រើនអង្គទៀតដែលបរិស័ទក្នុងសាសនាផ្សេងៗលើលោកនេះជឿថាកំពុងតែស្ថិតនៅលើឋានសួគ៌។
-ព្រះពុទ្ធ ព្រះអង្គមិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាអច្ឆរិយបុគ្គលដ៏ចម្បងលើលោក ប្រសើរលើសលប់។
-ព្រះធម៌ មិនមែនជាព្រះអាទិទេពទេ តែជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ និងជាសភាវៈធម្មជាតិដែលស្ថិតនៅជានិច្ចក្នុងលោក។ ដែលហៅថា ព្រះធម៌ ព្រោះសំដៅយកសភាវៈដែលមានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់ នាំអ្នកប្រតិបត្តិតាមឲ្យរួចចាកទុក្ខ។
-ព្រះសង្ឃ មិនមែនជាព្រះអាទិទេពទេ គឺជាក្រុមមនុស្សសុទ្ធសាធ ដែលចេញបួសនិងបដិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ ដែលហៅថាព្រះសង្ឃ ព្រោះជាអ្នកមានគុណខ្ពង់ខ្ពស់ដោយការបដិបត្តិវៀរចាកនូវអំពើ អាក្រក់គ្រប់យ៉ាង។
-ព្រះរតនត្រ័យ មិនមែនជាព្រះអាទិទេពទេ គឺជាឈ្មោះនៃរតនៈទាំងបី បានដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ជារតនៈឬកែវដ៏មានគុណឧត្តុងឧត្តមខ្ពស់ខ្ពស់។ល។
-ព្រះអរហន្ត មិនមែនជាព្រះអាទិទេពទេ គឺជាបុគ្គលដែលបានបដិបត្តិតាមអរិយដ្ឋង្គិកមគ្គលះបង់នូវកិលេស តណ្ហា កំចាត់បង់អស់នូវអវិជ្ជា និងសង្ខារទាំងពួង បានដល់ត្រើយគឺព្រះនិព្វាន។ ព្រះអរហន្តគឺរាប់បញ្ចូលទាំងព្រះសម្មាសម្ពុទ្ធ និងពុទ្ធសាវ័ក។
-ព្រះខីណាស្រព មិនមែនជាព្រះអាទិទេពទេ គឺជាអ្នកដែលក្ស័យអស់នូវអាសវក្កិលេស ជាវេវចនស័ព្ទនឹងព្រះអរហន្ត។
-ព្រះកន្លោង មិនមែនជាព្រះអាទិទេពទេ គឺជាមនុស្សពិត ជាមាតាបិតា ឪពុកម្តាយ ដែលខ្មែរយើងហៅថា ព្រះកន្លោង។ ដោយមាតាបិតាមានគុណដ៏ធំធេងចំពោះកូនប្រុសស្រី ដូច្នេះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រៀបធៀបលោកទាំងពីរទៅនឹងព្រះ អរហន្តរបស់កូនផង ជាព្រះព្រហ្ម ជាព្រះអាទិទេពរបស់កូនផង។ ព្រះអង្គប្រៀបធៀបមាតាបិតាទៅនឹងព្រះអរហន្ត ថាជាអាហុនេយ្យបុគ្គលរបស់កូន គឺមាតាបិតា ជាមនុស្សដែលកូនប្រុសស្រី គួរគោរពបូជាប្រណិបត្តន៍ ជាព្រះព្រហ្មរបស់កូន ព្រោះមាតាបិតាមានព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះកូន ជាព្រះអាទិទេពរបស់កូន ព្រះអង្គហៅមាតាបិតាថាជា បុព្វទេវា គឺទេវតាដើម បុព្វ មានន័យថាខាងដើម ឬដំបូង មុន, ទេវា គឺទេវតា ឬទេព្តា ស្មើនឹងពាក្យ ថា អាទិទេព ព្រោះ អាទិ មានន័យថា ដំបូង មុន, ទេព មកពីពាក្យថា ទេវ ឬទេវតាហ្នឹងឯង ព្រោះមាតាបិតាជាអ្នកផ្តល់កំណើតដល់បុត្រធីតា និងថ្នាក់ថ្នមថែរក្សាកូនប្រុសស្រីមុននរណាៗទាំងអស់។
-ព្រះមហាក្សត្រ មិនមែនជាព្រះអាទិទេព គឺជាមនុស្សពិតដែលគ្រប់គ្រងផែនដី នគរ ប្រទេស ហើយពាក្យ ព្រះ នេះត្រូវបានប្រើនាំមុខមនុស្សដែលកើតក្នុងរាជវង្ស ដូចជា ព្រះមាតា ព្រះបិតា ព្រះរាម ព្រះអនុជ ។ល។
-ព្រះវិស្ណុ ព្រះព្រហ្ម ។ល។ ត្រូវបានបរិស័ទខាងព្រហ្មញ្ញសាសនាជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកដី មនុស្ស សត្វ និងពិភពលោក។
-ព្រះគ្រិស្ត ឬព្រះយេហូវ៉ា ត្រូវបានគ្រិស្តបរិស័ទជឿថា ជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតទឹកព្រៃព្រឹក្សា មនុស្ស សត្វ និងពិភពលោក។
-ព្រះអាឡា ត្រូវបានអ៊ីស្លាមសាសនិក ជឿថាជាព្រះអាទិទេពនៅលើឋានសួគ៌ បង្កើតអ្វីៗគ្រប់យ៉ាង។ល។
ហើយនិងមានព្រះអាទិទេពជាច្រើនអង្គទៀតដែលបរិស័ទក្នុងសាសនាផ្សេងៗលើលោកនេះជឿថាកំពុងតែស្ថិតនៅលើឋានសួគ៌។
ក្នុងការរៀបរាប់ត្រួសៗអំពី
«ព្រះ» មកខាងលើនេះ ចង់បញ្ជាក់ឲ្យឃើញថា ពាក្យ «ព្រះ» មួយម៉ាត់នេះ មិនមែនសំដៅលើតែព្រះអាទិទេពមួយមុខដូចដែលមនុស្សមួយចំនួនបានគិត និងសំគាល់ទុកមកនោះទេ។
ពាក្យថា ព្រះ នេះនៅជាសាធារណៈនៅឡើយទេ ទាល់តែដាក់នៅមុខឈ្មោះបុគ្គលណា
ក្រុមណា វត្ថុណា ទើបយើងអាចសំគាល់បានថា
ជាព្រះអង្គនេះ ព្រះអង្គនោះ ព្រះអាទិទេព ឬព្រះមិនមែនអាទិទេព។ បើអញ្ចឹង តើសំណួរខាងលើនោះឆ្លើយដូចម្តេចទើបត្រូវ?
អ្នកណាឆ្លើយដូចម្តេចក៏ឆ្លើយទៅ
ប៉ុន្តែចំពោះខ្ញុំ.សូមឆ្លើយថា «នរណាក៏ជាព្រះ»
ហេតុអ្វី? ព្រោះថា សាធុជនដែលកំពុងអានអត្ថបទនេះក៏ជាព្រះដែរ
អាចជាព្រះភិក្ខុសង្ឃ ព្រះមហា បើលោកអ្នកដែលមានភរិយា-ស្វាមី មានកូនប្រុសស្រី គឹជាព្រះព្រហ្ម
ព្រះកន្លោង ព្រះអាទិទេព របស់កូនប្រុសស្រី បើលោកអ្នកដែលមិនទាន់មានគូស្រករទេ ក៏គង់តែនឹងក្លាយទៅជាព្រះមួយអង្គនឹងគេដែរក្រោយពេលរៀបអាពាហ៍ ពិពាហ៍
មានបុត្រធីតា នាពេលអនាគត ហើយបច្ចុប្បន្នបើជាអ្នកប្រព្រឹត្តប្រតិបត្តិធម៌ដ៏ប្រសើរក្នុង ជីវភាពប្រចាំថ្ងៃ បើទុកជាគេមិនបានហៅពាក្យថាព្រះនៅពីខាងមុខក៏ដោយ ក៏បានឈ្មោះថាជាព្រះតាមគុណធម៌ដែលខ្លួនសាង
ព្រោះពាក្យថាព្រះ គឺ វរ ប្រើជា គុ. “ប្រសើរ,
ខ្ពង់ខ្ពស់។ ដូច្នេះមនុស្សដែលសាងល្អ មានគុណធម៌ខ្ពង់ខ្ពស់
គឺសក្តិសមជា «ព្រះ» ពិត។
rrrYsss
ទេវទូតពីឋានតាវត្តិង្ស
@…..សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ
រមែងកើតឡើង តាំងនៅ
ហើយក៏រលត់ទៅវិញជាធម្មតា
មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ
មនុស្សគ្រប់រូបដែលកើតមកហើយ រមែងចម្រើនវ័យវឌ្ឍនាការជាកម្លោះ
ក្រមុំ មានរូបសម្រស់ស្រស់ល្អ លុះតាំងនៅមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះ នឹងចាប់ផ្តើមរោយស្រពោន ស្រកស្រុតទៅតាមកាលវេលា ទៅតាមលំនាំនៃច្បាប់ធម្មជាតិ ទុកជាចង់ឬមិនចង់ក៏មិនអាចប្រកែកបានឡើយ។
ចំណែកឯគុណធម៌ ពោលគឺសេចក្តីល្អដែលមនុស្សបានធ្វើហើយជារឿយៗ រមែងចម្រើនកើនឡើងជារឿយៗទៅតាមកាលវេលា ដោយមិនចេះស្រកស្រុតអាប់អន់។ វេលាកាន់តែយូរឆ្ងាយ ការកសាងគុណធម៌កាន់តែបានច្រើន សេចក្តីចម្រើនក្នុងផ្លូវសុខក៏នឹងមានច្រើនឡើងជាភិយ្យោភាព ចម្រើនតាំងតែពីលោកនេះរហូតដល់បរលោកនាយ។ ក្នុងករណីនេះហើយទើបមានរឿងក្នុងគម្ពីរព្រះពុទ្ធសាសនាបានចារទុក ជាគតិឲ្យយើងបានរិះគិតពិចារណា
ហើយប្រារព្ធសេចក្តីមិនប្រមាទ បែរមករកសេចក្តីព្យាយាមធ្វើអំពើល្អ កសាងគុណធម៌ដើម្បីសេចក្តីចម្រើនសមដូចនិទានមានចំណងជើងថា ទេវទូតពីឋានតាវត្តិង្ស(មានតទៀត) ។ នៅក្នុងdestop
rrrYsss
No comments:
Post a Comment