-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង14:19
អ៊ីរ៉ាក់
៖
មានគ្រាប់បែក១គ្រាប់បានផ្ទុះនៅក្នុងរថយន្តសកម្មប្រយុទ្ធនិកាយ
សូនី ១គ្រឿងបណ្តាលអោយសកម្មប្រយុទ្ធម្នាក់
និងមន្ត្រីអ៊ីរ៉ាក់ជាច្រើននាក់ទៀតបាត់បង់ជីវិត
ហើយប៉ុន្មាននាទីក្រោយមកការផ្ទុះគ្រាប់បែកលើកទីពីរបានកើតឡើង
ចំពេលដែលមានមនុស្សជាច្រើនកំពុងប្រមូលផ្តុំគ្នា។
-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង14:17
ប៉ោយប៉ែត
៖
ស្ត្រីខ្មែរម្នាក់ត្រូវបានប្តីជនជាតិថៃចាក់សម្លាប់ដោយអយុត្តិធម៌
បំផុតខណៈពេលក្រុម
គ្រួសារសាកសពនាំគ្នាទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចមន្ត្រី
ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដើម្បីរកយុត្តិធម៌ និង យកសពជនរងគ្រោះមកស្រុកកំណើតវិញ។
-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង14:16
កែប
៖
ដើម្បីឲ្យខេត្តកែបដែលជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលក្លាយជា
ទីក្រុងបៃតងប្រកបដោយចីរកាលភាពនោះគប្បីយើងទាំងអស់គ្នាបង្កើនការ
យល់ដឹងពីបរិស្ថាន ដោយអនុវត្តតាមប្រធានបទ កែបសំអាតកែប
ដែលនឹងត្រូវបើកទិវានាថ្ងៃទី២៩ខែមិថុនា
ឆ្នាំ២០១៣នេះសំរាប់ឆ្លើយតបនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី
អភិវឌ្ឍន៍បៃតង ចូលជាក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។
-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង14:13
អេហ្ស៊ីប ៖ អ្នកយកព័ត៌មាន BBC ម្នាក់ឈ្មោះ Aleem Aaqbool ប្រចាំនៅក្រុងគែរ និយាយថា ស្ថានភាពទូទៅនៅក្នុងប្រទេសអេស្ស៊ីបនៅពេលនេះកំពុងតែងតានតឹង។
-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង14:04
ប៉ោយប៉ែត
៖ សាច់មាន់ខូចគុណភាពជាង២០០គីឡូក្រាម
លោតឆត្រមកតាមច្រកទ្វារអន្តរជាតិ ស្ទើរតែរាល់ថ្ងៃមានពេលខ្លះ
មន្ត្រីជំនាញទប់ស្កាត់ ឯពេលខ្លះបទល្មើសសាច់មាន់ និងគ្រឿងឧបភោគ
បរិភោគផ្សេងៗទៀត ត្រូវបានចូលហួសដល់ទីផ្សារតែម្ដង។
-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង13:34
ព្រះសីហនុ
៖
កម្មករទូកមងអូសបង្គាសមុទ្រម្នាក់ត្រូវបានថៅកែទូកអះអាងប្រាប់
សមត្ថកិច្ចថាបានរអិលជើងធ្លាក់ចូលក្នុងទឹកដោយសារតែការធ្វេសប្រហែស
ខ្លួនឯងក្នុងពេលបំពេញការងារកាលពីម៉ោង១០យប់ថ្ងៃអង្គារទី២៥
ខែមិថុនា ឆ្នាំ២០១៣
នៅចំណុចមុខកោះថាសកន្លងមកនោះពេលនេះសពត្រូវបានគេប្រទះឃើញស្លាប់
អណ្ដែតក្នុងទឹកសមុទ្រកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
នៅចំណុចខាងក្រៅទំនប់កោះព្រាបក្នុងភូមិសាស្ត្រសង្កាត់លេខ១
ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
-
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង13:30
ស្ទឹងត្រែង
៖ ព្រោះតែគំនុំក្នុងគ្រួសារបុរសម្នាក់ បានពួនក្នុងកម្ពោតព្រៃ
យកស្នាតេះស្ទាក់ចាំបាញ់ក្មេងស្រីម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់
ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការនាំខ្លួនមកកាន់
ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត
ដើម្បីធ្វើការសាកសួរឃាត់ខ្លួនចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន
និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
No comments:
Post a Comment