ADB ផ្តល់ជំនួយ ៤,៥លានដុល្លារបន្ថែមលើការការពារព្រៃឈើ
Monday, 02 December 2013ឃួន លក្ខិណា
ភ្នំពេញ ប៉ុស្តិ៍
គម្រោងនេះ ត្រូវបានធ្វើឡើង នៅខណៈដែលកម្ពុជា បានជួបប្រទះនូវបញ្ហាប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការរិចរិលព្រៃធម្មជាតិ ហើយផលវិបាកនេះបាន នាំឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារលទ្ធភាពនៃការយល់ដឹងរបស់ពួកគេ នៅមានកម្រិតនៅឡើយក្នុងការបន្សុំាខ្លួនទៅនឹងបញ្ហាទាំងនេះ។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកចុងក្រោយ នៃគម្រោងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពធន់ទ្រាំង នឹងការប្រែប្រួលអាកាសធាតុនៅព្រឹកថ្ងៃច័ន្ទនេះបានឲ្យដឹង ថា លោក សុខ ហេង ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍព្រៃឈើ សត្វព្រៃ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានធ្វើការបញ្ជាក់អំពីកញ្ចប់ថវិការបស់ធនាគារ ADB ខាងលើនេះ ដែលនឹងត្រូវអនុវត្តបន្តនៅក្នុងឆ្នាំ ២០១៤ ខាងមុខ ដោយផ្តោតលើសកម្មភាពជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្នុងការ បន្សុំាខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់រស់នៅជា ដើម។
No comments:
Post a Comment