Thursday, December 19, 2013

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ផែនទី​នៃ​ការហែក្បួន​បាតុកម្ម រសៀល​ថ្ងៃ​នេះ​

ដោយ៖​ នួន បូរិន​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​រុក្ខវិថី ដែលបាតុករ​គាំទ្រ​គណបក្ស​ត្រូវ​ហែ​ក្បួន​បាតុកម្ម នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៩​ធ្នូ​នេះ ដោយត្រូវ​កំណត់​យក​ផ្លូវ​មួយ ចំនួន​ហើយ ផ្លូវ​ដែល​ត្រូវ​ត្រឡប់មកវិញ។​
​យោងសេចក្ដី​ជូន​ដំ​ណឺង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន ការបង្ហាញ ផែនទីជាមួយដែរនោះ បាន​ឲ្យដឹងថា​ផ្លូវ​ដែល​ក្បួន​បាតុករ ត្រូវ​ធ្វើដំណើរ ហើយ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ រួមមាន ផ្លូវ១០៨ ដល់​កែង​ផ្លូវ​ព្រះ​នរោត្តម​ហើយ បត់​ឆ្វេង រហូត​ដល់​ផ្លូវ​France ៤៧ ឆ្ពោះ​ទៅ​ផ្លូវ៩៣ រហូត​ដល់​កែង​ផ្លូវ​៦៨ បត់​ស្ដាំ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ៥ រហូត​ដល់​ផ្លូវ​កែង ៥៩៨ ហើយ​បត់​ឆ្វេង​តាមផ្លូវ​នេះ ៥៩៨​នេះ រហូត​ដល់​រង្វង់​មូល​កាំកូ​ស៊ីធី បត់​ឆ្វេង​តាមផ្លូវ​៣៥៥ ឆ្ពោះ​ទៅ​ផ្លូវ២៧៣​និង៧០ រហូត​ដល់​រង្វង់​មូលគល់​ស្ពាន​ជ្រោយចង្វា ​ហើយ​បត់​ស្ដាំ​តាមផ្លូវ​ព្រះមុនីវង្ស​រហូត​ដល់​កែង​ផ្លូវ​១០៨ បត់​ឆ្វេង​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។​
​នេះ​ជា​ថ្ងៃទី​៥ ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​ដើរ​ក្បួន​ការតវ៉ា​តាម​ដងផ្លូវ​នានា នៅ​រាជធានី​ភ្នំពេញ ដើម្បីទាក់ទាញ ការចាប់អារម្មណ៍​របស់ អ្នកធ្វើ ដំណើរ​ អ្នករស់នៅ​ក្នុងក្រុង​ភ្នំពេញ ដើម្បីចូលរួម​គាំទ្រ​ចលនា​មហា​បាតុកម្ម ដែល​គណបក្ស​នេះ ហៅថា ការទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ និង​ទម្លាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ខណៈគណបក្សប្រឆាំងនេះ ​មិន​ទទួលស្គាល់លទ្ធផលបោះ​ឆោ្នត​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ដោយ​ចោទថា មាន​ការលួចបន្លំ​តួលេខសន្លឹកឆ្នោត​ពី​គណបក្សកាន់អំណាច​៕

សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments:

Post a Comment