កសិករផលិតបន្លែប្រើជីធម្មជាតិអាចរកចំណូលបានជាងមួយលានរៀលក្នុងមួយខែ
ដោយ៖ អ៊ឹង ប៊ុនថនថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
(រូបភាពពី Google)
អ្នកស្រី សម សុខគីម កសិករនៅភូមិត្របូកកោះ ឃុំស្វាយជ្រុំ ស្រុករលៀបង្អៀរ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ៖ “នៅលើដីទំហំ៥អា គាត់បានដាំបន្លែដូចជា ននោង ត្រឡាច ពពាយ ត្រកួន សាឡាត់ ស្ពៃគ្រប់មុខ និងជីគ្រប់មុខ ផ្គត់ផ្គង់ឲ្យទីផ្សារអង្គការសេដាក នៅភ្នំពេញរៀងរាល់ខែ។អ្នកស្រីបញ្ជាក់ថា គាត់រកចំណូលការដាំបន្លែនេះបានជាងមួយលានរៀលក្នុងមួយខែ”។
អ្នកស្រី សម សុខគីម គឺកសិករម្នាក់ដែលទទួលបានការបណ្តុះបណ្តាលផ្នែកដាំបន្លែសរីរាង្គ ពីអង្គការសេដាក។ អ្នកស្រីនិយាយថា ៖ “ខ្ញុំសប្បាយចិត្តដោយបានឃើញអ្នកហូបបន្លែដែលខ្ញុំដាំ មានសុខភាពល្អ ពិសេសសមាជិកគ្រួសារខ្ញុំ”។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៖ “ វាជាគំរូមួយ ដ៏សំខាន់សម្រាប់កសិករដទៃទៀត ដែលចាប់អាជីពជាអ្នកផលិតបន្លែសរីរាង្គផ្គត់ផ្គង់មកទីផ្សាដើម្បី បង្កើនប្រាក់ចំណូល ដោយពឹងលើខ្លួនឯង ដែលសេដាក នឹងពង្រីកការងារនេះបន្ថែមទៀតនៅឆ្នាំ២០១៤”។
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ទៀតថា ៖ “តាមរយៈអាជីពដាំ បន្លែសរីរាង្គនេះ កសិករនឹងអាចបង្កើនឱកាសការងារដល់ប្រជាជនមូលដ្ឋាន លើសពីនេះទៀត ហើយសេដ្ឋកិច្ចជាតិនឹងរីកចំរើន តាមរយៈកាត់បន្ថយលំហូរលុយចេញពីប្រទេស ដើម្បីទិញបន្លែនាំចូល”។
ចាប់តាំងពីឆ្នាំ២០០៣មក អង្គការសេដាក ក្រោមកិច្ចសហការជាមួយអង្គការGIZ បានចងក្រងកសិករជាអ្នកផលិតបន្លែសរីរាង្គ ចំនួន១០០នាក់ នៅខេត្តកំពត តាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង ដោយផ្គត់ផ្គង់បន្លែសរីរាង្គ មកកាន់ទីផ្សារនៅភ្នំពេញ ប្រមាណ៥០តោនក្នុងឆ្នាំ២០១៣៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment